ដំណឹងល្អសម្រាប់នវានុវត្តករ និងធុរកិច្ចថ្មីឌីជីថល ដែលមកពីប្រទេសនិយាយភាសាបារាំង! | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ដំណឹងល្អសម្រាប់នវានុវត្តករ និងធុរកិច្ចថ្មីឌីជីថល ដែលមកពីប្រទេសនិយាយភាសាបារាំង!

ដំណឹងល្អសម្រាប់នវានុវត្តករ និងធុរកិច្ចថ្មីឌីជីថល ដែលមកពីប្រទេសនិយាយភាសាបារាំង!

ភ្នំពេញ៖ កម្មវិធីប្រកួតប្រជែងនវានុវត្តន៍និយាយភាសាបារាំង ២០២៦ “FrancoTech Innovation Competition 2026” បានពន្យារពេលទទួលពាក្យចូលរួមប្រកួត និងបន្ថែមជំនួយក្នុងការពង្រីកវិសាលភាពអាជីវកម្មដល់ជ័យលាភី ព្រមទាំងផ្តល់ឱកាសជាច្រើនទៀតក្នុងការបង្ហាញស្នាដៃបច្ចេកវិទ្យា និងនវានុវត្តន៍របស់អ្នក។

👉ដំណើរការជ្រើសរើស និងពិធីប្រគល់ពានរង្វាន់ថ្មី

  • បើកទទួលពាក្យ៖ ថ្ងៃទី ៩ ខែកក្កដា ឆ្នាំ ២០២៦
  • បិទទទួលពាក្យ៖ ថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ ២០២៦
  • ជម្រុះវគ្គពាក់កណ្ដាលផ្តាច់ព្រ័ត្រ៖ ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២៦
  • វគ្គផ្តាច់ព្រ័ត្រ និងពិធីប្រគល់ពានរង្វាន់៖ ថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០២៦

ការប្រកួតប្រជែងនេះ បន្តបើកទូលាយសម្រាប់ ធុរកិច្ចថ្មីឌីជីថល (Digital Startups) នវានុវត្តករ សហគ្រិនស្ត្រីផ្នែកបច្ចេកវិទ្យា អ្នកស្រាវជ្រាវ និងអ្នកអភិវឌ្ឍន៍ មកពីបណ្តាប្រទេសនិយាយភាសាបារាំង។

🏆 ប្រភេទពានរង្វាន់

  • ការបង្កើតថ្មីឌីជីថលឆ្នើម (Best Digital Innovation)
  • សហគ្រិនស្ត្រីផ្នែកបច្ចេកវិទ្យាឆ្នើម (Best Women Technopreneurs)

ម្ចាស់ជ័យលាភីនឹងទទួលបានមេដាយកិត្តិយស រួមជាមួយនឹងជំនួយក្នុងការពង្រីកវិសាលភាពអាជីវកម្ម៖

🥇 ជ័យលាភីលេខ ១៖ មេដាយមាស តម្លៃ ៣,០០០ (បីពាន់) ដុល្លារអាមេរិក និងជំនួយពង្រីកវិសាលភាពអាជីវកម្ម ៥,០០០ (ប្រាំពាន់) ដុល្លារអាមេរិក
🥈 ជ័យលាភីលេខ ២៖ មេដាយប្រាក់ តម្លៃ ២,០០០ (ពីរពាន់) ដុល្លារអាមេរិក និងជំនួយពង្រីកវិសាលភាពអាជីវកម្ម ៣,០០០ (បីពាន់) ដុល្លារអាមេរិក
🥉 ជ័យលាភីលេខ ៣៖ មេដាយសំរឹទ្ធ តម្លៃ ១,០០០ (មួយពាន់) ដុល្លារអាមេរិក និងថវិកាឧបត្ថម្ភអភិវឌ្ឍន៍អាជីវកម្ម ២,០០០ (ពីរពាន់) ដុល្លារអាមេរិក

បង្ហាញសមត្ថភាព និងគំនិតនវានុវត្តន៍របស់អ្នកជាមួយកម្មវិធី FrancoTech Innovation Competition 2026!

📌 កាលបរិច្ឆេទឈប់ទទួលពាក្យ៖ ថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ ២០២៦
👉 ដាក់ពាក្យឥឡូវនេះ៖ https://reg.francotech.gov.kh/

ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ

ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា