អាមេរិក ប្រកាសលែងចង់បានកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយ អ៊ីរ៉ង់ តែនឹងចាំទម្លាក់គ្រាប់កម្ទេចទីតាំងសង្ស័យទាំងនោះ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អាមេរិក ប្រកាសលែងចង់បានកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយ អ៊ីរ៉ង់ តែនឹងចាំទម្លាក់គ្រាប់កម្ទេចទីតាំងសង្ស័យទាំងនោះ

អាមេរិក ប្រកាសលែងចង់បានកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយ អ៊ីរ៉ង់ តែនឹងចាំទម្លាក់គ្រាប់កម្ទេចទីតាំងសង្ស័យទាំងនោះ

វ៉ាស៊ីនតោន ៖ រដ្ឋមន្ត្រីថាមពលអាមេរិកលោក Chris Wright កាលពីថ្ងៃអាទិត្យបានចេញមកប្រកាសលែងចង់បានកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយអ៊ីរ៉ង់ទៀតហើយ ប៉ុន្តែអាចងាកទៅប្រើប្រាស់វិធីសាស្ត្រចាំតែទម្លាក់គ្រាប់បែកកម្ទេចចោល ឲ្យតែរកឃើញទីតាំងសង្ស័យលួចលាក់ផលិតអាវុធប្រល័យលោកទាំងនេះ ។

ការលើកឡើងរបស់លោក Chris Wright កើតមានឡើង ស្របពេលដែលសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ចាប់ផ្តើមបើកការវាយប្រហារដាក់គ្នាទៅវិញទៅមកឡើងវិញ ។

ថ្លែងនៅក្នុងបទសម្ភាសន៍មួយ ជាមួយបណ្តាញព័ត៌មានអាមេរិក ABC News, លោក Chris Wright និយាយថា សហរដ្ឋអាមេរិកអាចនឹងមិនមានកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយអ៊ីរ៉ង់ទៀតនោះទេ ។ លោកថា សហរដ្ឋអាមេរិកអាចនឹងងាកទៅរកការវាយប្រហារលើរាល់កិច្ចខិតខំប្រឹងប្រែងរបស់អ៊ីរ៉ង់ ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធនុយក្លេអ៊ែរវិញ ។

បើតាមអតីតនាយកប្រតិបត្តិក្រុមហ៊ុនប្រេងរូបនេះ, កិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់ អាចនឹងកើតឡើងបាន លុះត្រាតែត្រូវរង់ចាំរហូតដល់អ៊ីរ៉ង់មានរដ្ឋបាលថ្មីពេញលេញ ។

យ៉ាងណា ការអត្ថាធិប្បាយរបស់មន្ត្រីរដ្ឋបាលរបស់លោក ត្រាំ នាពេលនេះ អាចបង្ហាញថា ក្តីសង្ឃឹមរបស់អាមេរិកសម្រាប់កិច្ចព្រមព្រៀងនុយក្លេអ៊ែរកំពុងធ្លាក់ចុះ និង កាន់តែពិបាកនឹងសម្រេចបាន ។

បន្ទាប់ពីអនុស្សរណៈនៃការយោគយល់គ្នា រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បានបរាជ័យ នៅខែកក្កដា, ការវាយប្រហារនានាដែលបានផ្អាកមួយរយៈ នោះ ក៏ចាប់ផ្តើមផ្ទុះឡើងវិញ ដោយអមមកជាមួយនូវការបិទច្រកសមុទ្រ Hormuz ពីសំណាក់អ៊ីរ៉ង់ និងការបិទផ្លូវសមុទ្រដោយកងទ័ពជើងទឹកអាមេរិក។

កន្លងមក សហរដ្ឋអាមេរិកធ្លាប់បានកំណត់គោលដៅវាយប្រហារលើទីតាំងនានាដែលខ្លួនអះអាងថា ត្រូវបានប្រើប្រាស់ដើម្បីគាំទ្រកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់។

ទោះជាយ៉ាងណាក៏ដោយ អ៊ីរ៉ង់តែងតែអះអាងថា ខ្លួនកំពុងអភិវឌ្ឍកម្មវិធីថាមពលនុយក្លេអ៊ែរតែប៉ុណ្ណោះ ហើយមិនមានផែនការផលិតអាវុធនុយក្លេអ៊ែរនោះទេ ៕

ប្រភព ៖ aljazeera ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា