ឯកឧត្តម ស សុខា ស្នើឲ្យពិនិត្យការដេញថ្លៃធ្វើប្រព័ន្ធលូរំដោះទឹក ក្រោយរកឃើញថ្លៃកប់ពពក | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ឯកឧត្តម ស សុខា ស្នើឲ្យពិនិត្យការដេញថ្លៃធ្វើប្រព័ន្ធលូរំដោះទឹក ក្រោយរកឃើញថ្លៃកប់ពពក

ឯកឧត្តម ស សុខា ស្នើឲ្យពិនិត្យការដេញថ្លៃធ្វើប្រព័ន្ធលូរំដោះទឹក ក្រោយរកឃើញថ្លៃកប់ពពក

ឯកឧត្តម ស សុខា ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ស្នើឲ្យមានការត្រួតពិនិត្យឡើងវិញ ក្រោយក្រសួងមហាផ្ទៃបានរកឃើញថា ការដេញថ្លៃធ្វើប្រព័ន្ធលូរំដោះទឹកតាមបណ្ដាខេត្តមួយចំនួនឡើងថ្លៃកប់ពពក ខុសប្រក្រតី។ ឯកឧត្តមលើកឡើងថា ក្នុងការដេញថ្លៃអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធតាមមូលដ្ឋាន ក្រុមហ៊ុនខ្លះបានទម្លាក់តម្លៃធ្វើផ្លូវ ដើម្បីទទួលបានគម្រោងនោះ ប៉ុន្តែដំឡើងតម្លៃលើសេវាបន្ថែមផ្សេង​ ដូចជាបង្គោលសូឡា ឬដាក់លូជាដើម។
 
 
ការអះអាងរបស់រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានធ្វើឡើងនៅក្នុងសន្និបាតបូកសរុបសមិទ្ធផលការ​ងាររបស់ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ នាព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៦នេះ។ ឯកឧត្តមបញ្ជាក់ថា ការធ្វើប្រព័ន្ធលូ ពេលកប់ក្នុងដីហើយ គ្មាននរណាមើលឃើញទេ ហើយអាជ្ញាធរក៏មិនដឹងថាប្រព័ន្ធលូនោះមានទំហំត្រឹមត្រូវតាមលក្ខខណ្ឌដេញថ្លៃឬយ៉ាងណានោះទេ។
 
ឯកឧត្តមអំពាវនាវឲ្យមានការរួមគ្នាតាមដានឃ្លាំមើលបញ្ហានេះ ព្រោះការប្រើប្រាស់ថវិកាសម្រាប់ថ្នាក់ក្រោមជាតិ គឺជាថវិការរបស់ប្រជាពលរដ្ឋទាំងអស់គ្នា។ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃសង្កត់ធ្ងន់ថា ដើម្បីឲ្យមានតម្លាភាព និងមានគុណភាព ព័ត៌មានដេញថ្លៃត្រូវបង្ហាញឲ្យសាធារណជន និងសារព័ត៌មានបានឃើញ ក្រោយការដេញថ្លៃគម្រោងនានារួចរាល់។
 
លោកបណ្ឌិត មាស នី អ្នកឃ្លាំមើលការអភិវឌ្ឍសង្គម បានសង្កត់សម្គាល់ឃើញថា ករណីដេញថ្លៃធ្វើការអភិវឌ្ឍតាមឃុំសង្កាត់មួយចំនួន ពិតជាខ្វះតម្លាភាព និងមានអំពើពុករលួយជាប្រព័ន្ធ។
 
 
សូមបញ្ជាក់ថា សាធារណជនមានការចាប់អារម្មណ៍ខ្លាំងលើភាពមិនប្រក្តរតីនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ឃុំសង្កាត់ ជាពិសេសក្រោយមានការបែកធ្លាយករណីដំឡើងបង្គោលភ្លើងសូឡាបំភ្លឺផ្លូវមួយដើមមានតម្លៃរហូតដល់ ៨លានរៀលនៅខេត្តកំពង់ឆ្នាំង៕

សេង បារាំង AMS

ឆាយ រត្ថា

លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា