ឥណ្ឌូណេស៊ី បង្កើតភ្លៀងសិប្បនិម្មិត ដើម្បីកាត់បន្ថយផលប៉ះពាល់នៃកម្អែផេះភ្នំភ្លើង | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ឥណ្ឌូណេស៊ី បង្កើតភ្លៀងសិប្បនិម្មិត ដើម្បីកាត់បន្ថយផលប៉ះពាល់នៃកម្អែផេះភ្នំភ្លើង

ឥណ្ឌូណេស៊ី បង្កើតភ្លៀងសិប្បនិម្មិត ដើម្បីកាត់បន្ថយផលប៉ះពាល់នៃកម្អែផេះភ្នំភ្លើង

ហ្សាការតា ៖ ទីភ្នាក់ងារជាតិកាត់បន្ថយគ្រោះមហន្តរាយរបស់ឥណ្ឌូណេស៊ី ហៅកាត់ BNPB កាលពីថ្ងៃចន្ទចាប់ផ្តើមប្រតិបត្តិការបង្កើតភ្លៀងសិប្បនិម្មិត ដើម្បីជួយកាត់បន្ថយផលប៉ះពាល់នៃកម្អែផេះភ្នំភ្លើងដែលកើតចេញពីបន្ទុះភ្នំភ្លើង Anak Krakatau ។

លោក Berton SP Panjaitan ប្រធានមជ្ឈមណ្ឌលទិន្នន័យ ព័ត៌មាន និងទំនាក់ទំនងគ្រោះមហន្តរាយរបស់ BNPB និយាយថា យន្តហោះមួយគ្រឿងត្រូវបានរៀបចំរួចរាល់នៅអាកាសយានដ្ឋាន Pondok Cabe ក្នុងទីក្រុង South Tangerang ដើម្បីចូលរួមក្នុងប្រតិបត្តិការនេះ ដែលគ្រោងធ្វើរហូតដល់យប់ថ្ងៃអាទិត្យ។

លោក Berton អះអាងថា ប្រតិបត្តិការនេះ នឹងប្រើប្រាស់បច្ចេកទេសចំនួនពីរ ដោយអាស្រ័យលើស្ថានភាពអាកាសធាតុ ។ បច្ចេកទេសទីមួយ គឺការបង្កើនឱកាសឱ្យមានភ្លៀងធ្លាក់ ដើម្បីជួយនាំភាគល្អិតផេះភ្នំភ្លើងចុះពីបរិយាកាស ។ វិធីសាស្រ្តនេះ អាចជួយកាត់បន្ថយបរិមាណផេះនៅក្នុងខ្យល់ ដែលអាចរំខានដល់សកម្មភាពប្រចាំថ្ងៃ និងប៉ះពាល់ដល់គុណភាពខ្យល់ ។

បច្ចេកទេសទីពីរ ប្រសិនបើពពកមិនមានគ្រប់គ្រាន់សម្រាប់បង្កើតភ្លៀងសិប្បនិម្មិត, អាជ្ញាធរនឹងប្រើប្រាស់វិធីសាស្រ្តបាញ់អ័ព្ទទឹកនៅតាមបណ្តាតំបន់នៃទីក្រុងJakarta ខេត្ត Banten និងខេត្ត Lampung ដើម្បីជួយឱ្យភាគល្អិតផេះធ្លាក់ចុះពីបរិយាកាស។

ទន្ទឹមគ្នានេះ ទីភ្នាក់ងារ BNPB រំពឹងខ្ពស់ថា ប្រតិបត្តិការនេះ នឹងជួយធ្វើឱ្យស្ថានភាពអាកាស និងគុណភាពខ្យល់ប្រសើរឡើងនៅតំបន់ដែលរងផលប៉ះពាល់ពីផេះភ្នំភ្លើង ជាពិសេសនៅទីក្រុង Jakarta ។

ក្រៅពីប្រតិបត្តិការកែប្រែអាកាសធាតុ និងបង្កើតភ្លៀងសិប្បនិម្មិត, ទីភ្នាក់ងារ BNPB ក៏ចាប់ផ្តើមផ្តល់ជំនួយដល់សហគមន៍ដែលរងផលប៉ះពាល់ រួមមាន សម្ភារៈប្រើប្រាស់ចាំបាច់ និងម៉ាស់ការពារផ្លូវដង្ហើម ដើម្បីជួយការពារប្រជាពលរដ្ឋពីផលប៉ះពាល់នៃផេះភ្នំភ្លើង។

បើតាម Jakarta Globe, ភ្នំភ្លើង Anak Krakatau បានចាប់ផ្ដើមផ្ទុះ និងក្អែលផេះចេញមកកាលពីថ្ងៃទី៦ ខែកញ្ញា ដោយបានគំរាមកំហែងលើតំបន់មួយចំនួននៃទីក្រុងហ្សាការតា ខេត្ត Banten ខេត្ត West Java និងខេត្ត Lampung ។

ជាមួយគ្នានេះ វាក៏បណ្ដាលឲ្យជើងហោះហើរជាង ២០០ ជើងត្រូវបានផ្អាក អ្នកដំណើរជាង ២ ម៉ឺន ២ ពាន់នាក់ត្រូវជាប់គាំង ខណៈសាលារៀនជាច្រើនក៏ត្រូវបិទទ្វារផងដែរ ៕

ប្រភព ៖ Jakarta Globe ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា