ចិន ថា សម្ពាធយោធាមិនអាចដោះស្រាយជម្លោះ អាមេរិក និងអ៊ីរ៉ង់ បានឡើយ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ចិន ថា សម្ពាធយោធាមិនអាចដោះស្រាយជម្លោះ អាមេរិក និងអ៊ីរ៉ង់ បានឡើយ

ចិន ថា សម្ពាធយោធាមិនអាចដោះស្រាយជម្លោះ អាមេរិក និងអ៊ីរ៉ង់ បានឡើយ

ប៉េកាំង ៖ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី នៅថ្ងៃ អង្គារ បានបញ្ជាក់ច្បាស់ៗថា សម្ពាធយោធាមិនមែនជាដំណោះស្រាយអាចឈានដល់ការបញ្ចប់ជម្លោះរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បានឡើយ ផ្ទុយទៅវិញ មានតែការចរចាដោយសន្តិវិធីប៉ុណ្ណោះ។

លោក វ៉ាង បានអះអាងបែបនេះ ក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសកាតា លោក អាប់ឌុលរ៉ាម៉ាន់ អាល់ ថានី នៅទីក្រុងប៉េកាំង នេះបើតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសចិន។

ផ្អែកតាម អាណាឌូលូ, ប្រមុខការទូតទាំងពីរបានពិភាក្សាអំពីស្ថានការណ៍នៅមជ្ឈិមបូព៌ា និងតំបន់ឈូងសមុទ្រ ដោយលោក វ៉ាង និយាយថា កំពុងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សន្តិសុខតំបន់ និងបន្តរំខានដល់លំហូរថាមពល ការដឹកជញ្ជូនតាមផ្លូវសមុទ្រ និងស្ថិរភាពនៃខ្សែច្រវាក់ផ្គត់ផ្គង់ពិភពលោក។

លោក វ៉ាង បន្ថែមថា ការសន្ទនា និងការចរចា គឺជាច្រកចេញតែមួយគត់ដែលអាចបញ្ចប់សង្គ្រាមបាន ដោយលោកសង្កត់ធ្ងន់ថា អធិបតេយ្យភាព និងសន្តិសុខរបស់ប្រទេសទាំងអស់នៅក្នុងតំបន់ គួរតែត្រូវបានគោរពយ៉ាងពេញលេញ។

លោកថា កង្វល់ស្របច្បាប់របស់ភាគីទាំងអស់ គួរតែត្រូវបានដោះស្រាយឱ្យបានសមស្រប ហើយគោលការណ៍គ្រឹះនៃច្បាប់អន្តរជាតិ និងបទដ្ឋានដែលគ្រប់គ្រងទំនាក់ទំនងអន្តរជាតិក៏គួរតែត្រូវបានប្រកាន់ខ្ជាប់។

ប្រមុខការទូតកំពូលចិនរូបនេះ សង្កត់ធ្ងន់ថា ទីក្រុងប៉េកាំងនឹងធ្វើការដើម្បីស្តារសន្តិភាព និងស្ថិរភាពតំបន់ឡើងវិញឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ក៏ដូចជាបង្កើតរចនាសម្ព័ន្ធសន្តិសុខតំបន់ថ្មីមួយ ដែលមាន “យុត្តិធម៌ និងសមធម៌”។

ការអត្ថាធិប្បាយនេះ ធ្វើឡើងចំពេលមានតានតឹងសារជាថ្មីនៅតំបន់មជ្ឈិមបូព៌ា ខណៈសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បន្តវាយប្រហារគ្នាទៅវិញទៅមក រីឯការចរចារវាងភាគីជម្លោះទាំងពីរនៅតែជាប់គាំង ចំពេលមានការខ្វែងគំនិតគ្នាស្តីពីការធ្វើនាវាចរណ៍ឆ្លងកាត់ច្រកសមុទ្រ Hormuz ដែលជាផ្លូវទឹកយុទ្ធសាស្ត្រសម្រាប់ការផ្គត់ផ្គង់ថាមពល និងទំនិញសកល៕

ប្រភព ៖ Anadolu ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា