អាមេរិកប្រកាសបន្តវាយប្រហារនាវាដឹកប្រេងរបស់អ៊ីរ៉ង់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អាមេរិកប្រកាសបន្តវាយប្រហារនាវាដឹកប្រេងរបស់អ៊ីរ៉ង់

អាមេរិកប្រកាសបន្តវាយប្រហារនាវាដឹកប្រេងរបស់អ៊ីរ៉ង់

វ៉ាស៊ីនតោន ៖ ប្រមុខការទូតអាមេរិក លោក Marco Rubio អះអាងកាលពីថ្ងៃអង្គារថា សហរដ្ឋអាមេរិកនឹងបន្តវាយប្រហារលើនាវាដឹកប្រេងរបស់អ៊ីរ៉ង់។

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បានថ្លែងថា សហរដ្ឋអាមេរិកនឹងបន្តកំណត់គោលដៅវាយប្រហារសងសឹកទៅលើនាវាដឹកប្រេងរបស់អ៊ីរ៉ង់ បន្ទាប់ពីអាជ្ញាធរអាមេរិកបានឱ្យដឹងថា នាវាចំនួន ៥ គ្រឿងត្រូវបានវាយប្រហាររួចហើយ។

លោកបានប្រាប់អ្នកសារព័ត៌មាន ក្នុងអំឡុងពេលបំពេញទស្សនកិច្ច នៅប្រទេសកូឡុំប៊ីថា «អ៊ីរ៉ង់នៅតែបន្តព្យាយាមវាយប្រហារនាវាចម្បាំង របស់សហរដ្ឋអាមេរិក ហើយរាល់ពេលដែលពួកគេធ្វើ ឬ ព្យាយាមធ្វើសកម្មភាពបែបនេះ ពួកគេនឹងត្រូវបាត់បង់នាវាដឹកប្រេង ហើយខ្ញុំគិតថា អ្នកនឹងឃើញហេតុការណ៍បែបនេះកើតឡើងម្តងទៀត នៅថ្ងៃនេះ»។

ការអះអាងនេះ ធ្វើឡើង បន្ទាប់ពីយោធាអាមេរិកបានឱ្យដឹងថា កងកម្លាំងអាមេរិកបានបំផ្លាញនាវាដឹកប្រេងរបស់អ៊ីរ៉ង់ចំនួន ៥ គ្រឿង កាលពីថ្ងៃអង្គារ បន្ទាប់ពីទីក្រុងតេហេរ៉ង់បានបាញ់មីស៊ីលផ្លោង ទៅលើនាវាចម្បាំងអាមេរិកចំនួន ២ លើក ក្នុងរយៈពេលប៉ុន្មានថ្ងៃ ថ្មីៗនេះ។

ទីបញ្ជាការកណ្តាលសហរដ្ឋអាមេរិក ឬ US Central Command បានចេញសេចក្តីថ្លែងការណ៍មួយ ដោយបញ្ជាក់ថា «កងកម្លាំងអាមេរិកបានណែនាំឱ្យនាវិក ចាកចេញពីនាវា មុនពេលនាវាទាំងនោះត្រូវបានវាយប្រហារ និងធ្វើឱ្យលែងអាចដំណើរការបាន»។

សេចក្តីថ្លែងការណ៍ដដែលបានបន្ថែមថា ការវាយប្រហារទាំងនេះគឺជា ការឆ្លើយតបទៅនឹងការវាយប្រហារដែលបរាជ័យនាពេលថ្មីៗនេះរបស់អ៊ីរ៉ង់៕

ប្រភព ៖ AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា