អ៊ុយក្រែន បញ្ជាទិញមីស៊ីលសំណាញ់មេឃចំនួន ១,០០០ គ្រាប់ ពីសម្ព័ន្ធមិត្ត | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ៊ុយក្រែន បញ្ជាទិញមីស៊ីលសំណាញ់មេឃចំនួន ១,០០០ គ្រាប់ ពីសម្ព័ន្ធមិត្ត

អ៊ុយក្រែន បញ្ជាទិញមីស៊ីលសំណាញ់មេឃចំនួន ១,០០០ គ្រាប់ ពីសម្ព័ន្ធមិត្ត

កៀវ ៖ ប្រទេសអ៊ុយក្រែនកំពុងចុះកិច្ចសន្យាទិញមីស៊ីលស្ទាក់ចាប់របស់សំណាញ់មេឃ Patriot ដែលផលិតដោយសហរដ្ឋអាមេរិកចំនួន ១,០០០ គ្រាប់ ដោយមានជំនួយពីប្រទេសសម្ព័ន្ធមិត្ត និងតាមរយៈកម្ចីពីសហភាពអឺរ៉ុប។

រដ្ឋមន្រ្តីការពារជាតិអ៊ុយក្រែន លោក Yevhenii Khmara នៅថ្ងៃ អង្គារ និយាយថា មីស៊ីលសំណាញ់មេឃដែលបញ្ជាទិញទាំងនេះ ភាគច្រើននឹងត្រូវប្រគល់នៅឆ្នាំបន្តបន្ទាប់ៗ ដូច្នេះអ៊ុយក្រែននៅតែត្រូវការជំនួយបន្ទាន់បន្ថែម ដើម្បីទប់ទល់នឹងការវាយប្រហារតាមអាកាសរបស់រុស្ស៊ី។

លោក Khmara បញ្ជាក់ថា អ៊ុយក្រែនក៏កំពុងស្នើឱ្យប្រទេសលោកខាងលិចផ្តល់ មីស៊ីលសំណាញ់មេឃពីស្តុកដែលមានស្រាប់ ដើម្បីបំពេញតម្រូវការបន្ទាន់ ខណៈកិច្ចសន្យាទិញថ្មីនេះ ត្រូវការពេលវេលាយូរ ដើម្បីផលិត និងដឹកជញ្ជូន។

ទន្ទឹមគ្នា ប្រមុខការពារជាតិអ៊ុយក្រែនរូបនេះ ក៏ទទួលស្គាល់ផងដែរថា ទីក្រុងកៀវក៏កំពុងប្រឈមមុខនឹងកង្វះថវិកាប្រមាណ ២៧០ លានដុល្លារ សម្រាប់ការផ្គត់ផ្គង់យន្តហោះដ្រូន ដែលជាអាវុធយុទ្ធសាស្រ្តសំខាន់មួយក្នុងសង្គ្រាមបច្ចុប្បន្ន។

លោក Khmara អះអាងថា រុស្ស៊ីមិនទាន់អាចសម្រេចបាននូវផលប្រយោជន៍ជាយុទ្ធសាស្ត្រសំខាន់ៗ តាមខ្សែត្រៀមជួរមុខប្រវែង ១,២០០ គីឡូម៉ែត្រនៅឡើយទេ ប៉ុន្តែទីក្រុងមូស្គូកំពុងប៉ះប៉ូវការបរាជ័យនៅលើសមរភូមិ តាមរយៈការប្រព្រឹត្តអំពើភេរវកម្មប្រឆាំងនឹងប្រជាជនអ៊ុយក្រែន។

មកទល់ពេលនេះ ភ្លើងសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន ដែលឆាបឆេះឡើងក្រោយរុស្ស៊ីបញ្ជូនទ័ពចូលលុកលុយទឹកដីអ៊ុយក្រែន កាលពីខែកុម្ភៈ ឆ្នាំ២០២២ នៅមិនទាន់បង្ហាញសញ្ញារលត់ទៅវិញ ឬលទ្ធផលចាញ់ឈ្នះច្បាស់លាស់នៅឡើយទេ បើទោះបីជាចាយពេលជាង ៤ ឆ្នាំហើយក៏ដោយ ៕

ប្រភព ៖ Defense News ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា