ចិន ក្លាយជាគោលដៅដ៏ល្អបំផុតសម្រាប់អ្នកជំងឺមហារីកមកពីអាមេរិក និងអឺរ៉ុប | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ចិន ក្លាយជាគោលដៅដ៏ល្អបំផុតសម្រាប់អ្នកជំងឺមហារីកមកពីអាមេរិក និងអឺរ៉ុប

ចិន ក្លាយជាគោលដៅដ៏ល្អបំផុតសម្រាប់អ្នកជំងឺមហារីកមកពីអាមេរិក និងអឺរ៉ុប

ប៉េកាំង ៖ ប្រទេសចិនកំពុងប្រែក្លាយខ្លួនជាគោលដៅដ៏ល្អបំផុត សម្រាប់អ្នកជំងឺមកពីលោកខាងលិច ដូចជា អាមេរិក និងអឺរ៉ុប ដើម្បីមកព្យាបាលជំងឺមហារីក ។

បើតាមរបាយការណ៍របស់ The Wall Street Journal, ក្នុងឆ្នាំ ២០២៥ មន្ទីរពេទ្យធំៗនៅទូទាំងប្រទេសចិន បានទទួលអ្នកជំងឺអន្តរជាតិប្រមាណ ១ លាន ២ សែន ៨ ម៉ឺននាក់ កើនឡើងជាង ៧៣% ក្នុងរយៈពេល ៣ ឆ្នាំ ខណៈអ្នកជំងឺមកពីអឺរ៉ុប និងអាមេរិកកើនឡើងប្រហែលទ្វេដង ។

របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុចម្បងដែលធ្វើឱ្យចិនក្លាយជាគោលដៅដ៏ល្អបំផុត សម្រាប់អ្នកជំងឺមហារីកមកពីលោកខាងលិច ដោយសារតែការព្យាបាលធូរថ្លៃ តែមានប្រសិទ្ធិភាពខ្ពស់, ការព្យាបាលហ្សែន, ការវះកាត់ជំងឺសរសៃប្រសាទ សន្ទុះវិនិយោគលើបច្ចេកវិទ្យាជីវវេជ្ជសាស្រ្ត និងការរីកចម្រើនខ្លាំងលើបច្ចេកទេសព្យាបាលដោយកោសិកា CAR-T ។

បច្ចេកទេសព្យាបាលដោយកោសិកា CAR-T គឺជាវិធីសាស្រ្តព្យាបាលជំងឺមហារីកដ៏ទំនើបមួយ ដោយកែច្នៃកោសិកាភាពសុំា ឬកោសិកា T របស់អ្នកជំងឺផ្ទាល់យកទៅបំផ្លាញកោសិកាមហារីក ។

បើតាមកាសែតចិន People’s Daily, ដើមឡើយ សហរដ្ឋអាមេរិកគឺជាប្រទេសនាំមុខគេលើការអភិវឌ្ឍ និងអនុម័តការព្យាបាលដោយកោសិកា CAR-T ដើម្បីព្យាបាលជំងឺមហារីក ដូចជាជំងឺមហារីកគ្រាប់ឈាម និងជំងឺមហារីកដទៃទៀត។

ប៉ុន្តែចំណុចសំខាន់ដែលធ្វើឱ្យមហាយក្សចិនអាចវ៉ាដាច់សហរដ្ឋអាមេរិក ក្លាយជាគោលដៅដ៏ល្អបំផុត សម្រាប់អ្នកជំងឺមហារីកមកពីលោកខាងលិច នោះគឺបញ្ហាតម្លៃព្យាបាលធូរថ្លៃខ្លាំង។

ប្រភពឱ្យដឹងថា ការព្យាបាលជំងឺមហារីកដោយ CAR-T នៅសហរដ្ឋអាមេរិក អ្នកជំងឺត្រូវចំណាយលុយចន្លោះពី ៥៥ ម៉ឺន ទៅ ៨៥ ម៉ឺនដុល្លារ ប៉ុន្តែថ្លៃព្យាបាលនៅចិនវិញ ខុសគ្នាច្រើនដង ពោលគឺពីចន្លោះ ១៥ម៉ឺន ទៅ ២៣ ម៉ឺនដុល្លារប៉ុណ្ណោះ ។

ថ្វីត្បិតតែអាចផ្តួលសហរដ្ឋអាមេរិកបានក៏ដោយ ប្រទេសចិននៅមានបញ្ហាប្រឈមមួយចំនួន ដូចជា ត្រូវការទិន្នន័យសុវត្ថិភាពរយៈពេលវែង, ការធានាគុណភាពឱ្យមានស្តង់ដារដូចគ្នា និងការបែងចែកឱ្យច្បាស់រវាងការព្យាបាលដែលបានអនុម័តជាផ្លូវការ និងការព្យាបាលដែលកំពុងសាកល្បង។

យ៉ាងណា ប្រសិនបើការស្រាវជ្រាវបន្តទទួលបានជោគជ័យ នោះប្រទេសចិននឹង អាចដើរតួនាទីកាន់តែធំ ក្នុងការកំណត់អនាគតនៃការព្យាបាលជំងឺមហារីកដោយកោសិកា CAR-T ខណៈចិនក៏កំពុងព្យាយាមបម្លែងសមត្ថភាពស្រាវជ្រាវ និងបច្ចេកវិទ្យាវេជ្ជសាស្ត្ររបស់ខ្លួន ទៅជាការព្យាបាលជាក់ស្តែង និងឈានទៅដល់អ្នកជំងឺនៅក្រៅប្រទេសផងដែរ ៕

ប្រភព ៖ People’s Daily ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា