អាមេរិក រូតរះស្វែងរកប្រព័ន្ធកាំភ្លើងការពារដែនអាកាសធូរថ្លៃ ការពារមូលដ្ឋានយោធាក្រៅប្រទេស ទប់ទល់មីស៊ីល និងដ្រូន អ៊ីរ៉ង់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អាមេរិក រូតរះស្វែងរកប្រព័ន្ធកាំភ្លើងការពារដែនអាកាសធូរថ្លៃ ការពារមូលដ្ឋានយោធាក្រៅប្រទេស ទប់ទល់មីស៊ីល និងដ្រូន អ៊ីរ៉ង់

អាមេរិក រូតរះស្វែងរកប្រព័ន្ធកាំភ្លើងការពារដែនអាកាសធូរថ្លៃ ការពារមូលដ្ឋានយោធាក្រៅប្រទេស ទប់ទល់មីស៊ីល និងដ្រូន អ៊ីរ៉ង់

វ៉ាស៊ីនតោន ៖ កងទ័ពអាកាសអាមេរិកនៅថ្ងៃព្រហស្បតិ៍នេះបានស្វះស្វែងរកប្រព័ន្ធកាំភ្លើងការពារដែនអាកាសចល័ត ដែលមានតម្លៃធូរថ្លៃ ដើម្បីយកមកការពារមូលដ្ឋានយោធារបស់ខ្លួននៅក្រៅប្រទេស ជាពិសេសប្រឆាំងយន្តហោះដ្រូន និងមីស៊ីលនាំផ្លូវរបស់អ៊ីរ៉ង់។

ការស្វែងរកប្រព័ន្ធកាំភ្លើងការពារដែនអាកាសចល័តនេះ កើតមានឡើង បន្ទាប់ពីការវាយប្រហាររបស់អ៊ីរ៉ង់ទៅលើមូលដ្ឋានទ័ព និងទីតាំងយោធារបស់សហរដ្ឋអាមេរិកនៅតំបន់មជ្ឈិមបូព៌ា ដែលបានបណ្តាលឱ្យមានអ្នកស្លាប់ និងបំផ្លាញសម្ភារៈយោធា រួមទាំងយន្តហោះចាក់សាំងតាមអាកាស KC-135 ចំនួន ៥ គ្រឿង ។

បើតាម Military Times, កងទ័ពអាកាសអាមេរិកកំពុងស្វែងរកប្រព័ន្ធកាំភ្លើងការពារដែនអាកាសទំហំមធ្យម ដែលអាចមានសមត្ថភាពបាញ់ទម្លាក់ទាំងយន្តហោះដ្រូន និងមីស៊ីលនាំផ្លូវ ហើយកាលបរិច្ឆេទផុតកំណត់នៅត្រឹមថ្ងៃទី៩ ខែតុលាខាងមុខ ។

កងទ័ពអាកាសអាមេរិកនិយាយថា ប្រព័ន្ធអាវុធថ្មីនេះ ត្រូវមានលក្ខណៈអាចចល័តបាន មានទម្ងន់ស្រាល និងអាចដាក់ពង្រាយបានយ៉ាងឆាប់រហ័ស នៅតំបន់ដែលមានការគំរាមកំហែងខ្ពស់ ។

កងទ័ពអាកាសអាមេរិកក៏ចង់ឱ្យប្រព័ន្ធកាំភ្លើងការពារដែនអាកាសចល័តនេះ មានបំពាក់ប្រព័ន្ធរ៉ាដា ប្រព័ន្ធអេឡិចត្រូអុបទិក ប្រព័ន្ធអ៊ីនហ្វ្រា និងឧបករណ៍ចាប់សញ្ញាផ្សេងៗ ដើម្បីរកឃើញ និងតាមដានគោលដៅបានយ៉ាងមានប្រសិទ្ធភាពផងដែរ ។

បន្ថែមលើនេះ ការរចនាប្រព័ន្ធអាវុធថ្មីនេះ ក៏ត្រូវតែផ្តោតសំខាន់លើចំនួនគ្រាប់ដែលអាចផ្ទុកបាន ល្បឿនបាញ់ ចម្ងាយបាញ់ កម្ពស់ប្រតិបត្តិការ ចំនួនទាហានបញ្ជា និងការភ្ជាប់ជាមួយបណ្តាញការពារដែនអាកាសផ្សេងទៀត។

ជាពិសេស កងទ័ពអាកាសអាមេរិកចង់បានអាវុធដែលអាចប្រើគ្រាប់រំសេវមានតម្លៃធូរថ្លៃ ដើម្បីជៀសវាងការប្រើគ្រាប់មីស៊ីលថ្លៃរាប់លានដុល្លារ ទៅបាញ់កម្ទេចយន្តហោះដ្រូនមានតម្លៃថោកជាងឆ្ងាយ។

យុទ្ធសាស្រ្តនេះ ត្រូវបានអ្នកវិភាគមើលឃើញថា សហរដ្ឋអាមេរិកកំពុងពង្រឹងការការពារមូលដ្ឋានយោធានៅក្រៅប្រទេសរបស់ខ្លួន ដោយផ្តោតលើអាវុធដែលមានតម្លៃធូរថ្លៃ និងអាចបាញ់បានច្រើនដង ដើម្បីប្រឆាំងនឹងការគំរាមកំហែងពីយន្តហោះដ្រូន និងមីស៊ីលផ្លោង។

ការកែកុនក្បួនសឹកនេះដែរ ក៏បង្ហាញថា សង្គ្រាមសម័យទំនើបកំពុងធ្វើឱ្យការការពារដែនអាកាស ត្រូវការប្រព័ន្ធអាវុធដែលមិនត្រឹមតែមានប្រសិទ្ធភាពខ្ពស់ប៉ុណ្ណោះទេ ប៉ុន្តែត្រូវ មានតម្លៃធូរថ្លៃ និងមានគ្រាប់រំសេវគ្រប់គ្រាន់ សម្រាប់ការវាយប្រហាររយៈពេលយូរផងដែរ ៕

ប្រភព ៖ Military Times ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា