លោក ត្រាំ ប្រកាសថា សង្គ្រាមអ៊ីរ៉ង់នឹងចប់ភ្លាម ក្រោយការបោះឆ្នោតអាមេរិក | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោក ត្រាំ ប្រកាសថា សង្គ្រាមអ៊ីរ៉ង់នឹងចប់ភ្លាម ក្រោយការបោះឆ្នោតអាមេរិក

លោក ត្រាំ ប្រកាសថា សង្គ្រាមអ៊ីរ៉ង់នឹងចប់ភ្លាម ក្រោយការបោះឆ្នោតអាមេរិក

វ៉ាស៊ីនតោន ៖ លោកប្រធានាធិបតី Donald Trump បានលើកឡើង កាលពីថ្ងៃពុធថា សង្គ្រាមជាមួយអ៊ីរ៉ង់នឹងបញ្ចប់ «ភ្លាមៗ» ក្រោយការបោះឆ្នោតពាក់កណ្តាលអាណត្តិ របស់សហរដ្ឋអាមេរិក នៅខែវិច្ឆិកាខាងមុខនេះ។

លោក Trump បានប្រាប់អ្នកសារព័ត៌មានថា «ខ្ញុំគិតថាសង្គ្រាមនឹងបញ្ចប់ភ្លាមៗក្រោយការបោះឆ្នោត ដោយសារអ៊ីរ៉ង់ មិនអាចទ្រាំទ្រតទៅទៀតបានទេ»។

លោកក៏បានចោទប្រកាន់ទីក្រុងតេហេរ៉ង់ថា កំពុងព្យាយាមយ៉ាងខ្លាំងក្លាដើម្បីជះឥទ្ធិពល ដល់ការបោះឆ្នោតនេះ។ លោក ត្រាំ ក៏បានលើកឡើងដែរថា ការចរចាបន្ថែមជាមួយប្រទេសអ៊ីរ៉ង់អាចនឹងកើតឡើង ប៉ុន្តែ «វាមិនមែនជារឿងដែលយើងកំពុងពិចារណានោះទេ»។

បើតាម BBC, ការលើកឡើងរបស់លោក បានធ្វើឡើងនៅពេលដែលលោកកំពុងធ្វើដំណើរទៅកាន់រដ្ឋ Texas សម្រាប់សន្និបាតលើកដំបូងរបស់គណបក្ស មុនការបោះឆ្នោតពាក់កណ្តាលអាណត្តិ ជាពេលដែលតុល្យភាពអំណាចនៅក្នុងរដ្ឋាភិបាលសហរដ្ឋអាមេរិកអាចនឹងមានការផ្លាស់ប្តូរ។

លោក Trump កំពុងប្រឈមមុខនឹងការធ្លាក់ចុះនៃលទ្ធផលស្ទង់មតិ និងសម្ពាធពីផ្ទៃក្នុងគណបក្សសាធារណរដ្ឋរបស់លោកផ្ទាល់ ឱ្យបញ្ចប់សង្គ្រាមជាមួយអ៊ីរ៉ង់។

កាលពីថ្ងៃពុធ តម្លៃប្រេងបានកើនឡើងដល់ ១០០ ដុល្លារ ជាលើកដំបូង ចាប់តាំងពីខែកក្កដាមក ដោយសារតែការកើនឡើងនៃការប្រយុទ្ធគ្នានៅតំបន់មជ្ឈិមបូព៌ា។

ដំបូងឡើយ ប្រធានាធិបតីអាមេរិករូបនេះបានព្យាករថា សង្គ្រាមដែលកំពុងអូសបន្លាយចូលដល់ខែទី ៧ នេះ នឹងមានរយៈពេលត្រឹមតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ។

ជម្លោះនេះ និងផលប៉ះពាល់ជាបន្តបន្ទាប់របស់សង្គ្រាមទៅលើគ្រប់វិស័យ ចាប់ពីតម្លៃប្រេងឥន្ធនៈរហូតដល់ទំនិញប្រើប្រាស់ប្រចាំថ្ងៃ បានបណ្តាលឱ្យកម្រិតនៃការគាំទ្រចំពោះរូបលោកធ្លាក់ចុះយ៉ាងខ្លាំង៕

ប្រភព ៖ BBC ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា