រុស្ស៊ី បង្អួតយន្តហោះដ្រូនថ្មី អាចបំពាក់លើយន្តហោះចម្បាំង Su-57 | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រុស្ស៊ី បង្អួតយន្តហោះដ្រូនថ្មី អាចបំពាក់លើយន្តហោះចម្បាំង Su-57

រុស្ស៊ី បង្អួតយន្តហោះដ្រូនថ្មី អាចបំពាក់លើយន្តហោះចម្បាំង Su-57

មូស្គូ ៖ ប្រទេសរុស្ស៊ីបានបង្អួតយន្តហោះដ្រូនអត្តឃាត UAV ថ្មី ដែលអាចបំពាក់លើយន្តហោះចម្បាំងបំបាំង Su-57 ដើម្បីប្រែក្លាយយន្តហោះចម្បាំងបំបាំងកាយជំនាន់ទី៥ របស់ខ្លួនមួយនេះ ក្លាយជាមេបញ្ជាការយន្តហោះដ្រូនអត្តឃាត ឬ “Drone Mothership”។

គោលបំណងចម្បងនៃការកែប្រែយន្តហោះចម្បាំង Su-57 ទៅជាមេបញ្ជាការយន្តហោះដ្រូនអត្តឃាតនេះ គឺដើម្បីបង្កើនប្រសិទ្ធភាពប្រយុទ្ធតាមផ្លូវអាកាសឱ្យកាន់តែខ្លាំងក្លា ជាពិសេសកាត់បន្ថយហានិភ័យចំពោះយន្តហោះ និងអ្នកបើកយន្តហោះ។

បើតាម Military Watch magazine, ក្រុមហ៊ុនការពារជាតិយក្សរបស់រុស្ស៊ី Sukhoi បានសិក្សាលើគម្រោងផលិតយន្តហោះដ្រូនអត្តឃាត UAV សម្រាប់បំពាក់លើយន្តហោះចម្បាំង Su-57 តាំងពីឆ្នាំ២០២៣-២០២៤មកម្ល៉េះ។

ស្ថិតក្រោមផែនការនេះ យន្តហោះចម្បាំងបំបាំងកាយជំនាន់ទី៥នេះ នឹងដើរតួជាមជ្ឈមណ្ឌលបញ្ជាការ និងបញ្ជូនយន្តហោះដ្រូនទៅធ្វើបេសកកម្មដែលមានហានិភ័យខ្ពស់ជំនួស។

សមត្ថភាពពិសេសរបស់យន្តហោះដ្រូន UAV ថ្មីនេះ គឺអាចធ្វើបេសកកម្មដោយស្វ័យប្រវត្តិ ដូចជា ការឈ្លបយកការណ៍ពីគោលដៅសត្រូវ, ស្វែងរក និងកំណត់ទីតាំងប្រព័ន្ធខែលការពារដែនអាកាស។

បន្ថែមលើនេះ ពួកវាក៏មានសមត្ថភាពប្រឆាំងសង្គ្រាមអេឡិចត្រូនិក និងរំខានប្រព័ន្ធទំនាក់ទំនង ឬឧបករណ៍ចាប់សញ្ញា ជាពិសេសអាចដើរតួជាយន្តហោះដ្រូនអត្តឃាតវាយប្រហារគោលដៅសត្រូវផ្ទាល់តែម្តង។

យុទ្ធសាស្ត្រថ្មីនេះទៀតសោត ក៏ត្រូវបានអ្នកជំនាញមើលឃើញថា ជាបដិវត្តន៍មួយ និងជាទិសដៅផ្លាស់ប្តូរមុខមាត់សង្គ្រាមផ្លូវអាកាសសម្រាប់ពេលអនាគត តាមរយៈការរួមបញ្ចូលគ្នារវាងយន្តហោះចម្បាំងមានមនុស្សបើក និងហ្វូងយន្តហោះដ្រូនអត្តឃាត៕

ប្រភព ៖ Military Watch magazine ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា