អ៊ីរ៉ង់បាញ់កម្ទេចដ្រូនអាមេរិក ពេលកំពុងប្រមូលទិន្នន័យនៅ​តំបន់ឈូងសមុទ្រ​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ៊ីរ៉ង់បាញ់កម្ទេចដ្រូនអាមេរិក ពេលកំពុងប្រមូលទិន្នន័យនៅ​តំបន់ឈូងសមុទ្រ​

អ៊ីរ៉ង់បាញ់កម្ទេចដ្រូនអាមេរិក ពេលកំពុងប្រមូលទិន្នន័យនៅ​តំបន់ឈូងសមុទ្រ​

តេហេរ៉ង់ ៖ កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់អះអាង កាលពីថ្ងៃព្រហស្បតិ៍ថា ពួកគេបានកំណត់គោលដៅវាយប្រហារលើដ្រូនប្រមូលទិន្នន័យនៅក្នុងតំបន់ឈូងសមុទ្រ របស់អាមេរិក។
 
នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលចុះផ្សាយដោយសារព័ត៌មាន Sepah , កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ បានប្រកាសថា កងទ័ពជើងទឹករបស់ខ្លួនបានកំណត់គោលដៅលើនាវាគ្មានមនុស្សបើក USV របស់សហរដ្ឋអាមេរិកមួយគ្រឿង នៅឯច្រកសមុទ្រ Hormuz។
 
នៅក្នុងសេចក្តីថ្លែងការណ៍​របស់ខ្លួនក្រោមចំណងជើងថា “ការបំផ្លាញដ្រូន Saildrone របស់អាមេរិកនៅច្រកសមុទ្រ Hormuz”, ពួកគេបានបញ្ជាក់ថា «កងទ័ពជើងទឹកនៃកងឆ្មាំបដិវត្តន៍អ៊ីស្លាម IRGC បានកំណត់គោលដៅលើដ្រូនមានរូបរាង្គដូចនាវាគ្មានមនុស្សបើកប្រភេទ Saildrone Explorer មួយគ្រឿង នៅតំបន់ច្រកសមុទ្រ Hormuz»។
 
កងកម្លាំងយោធាដែលមានមូលដ្ឋានលើមនោគមវិជ្ជារបស់អ៊ីរ៉ង់មួយនេះ បានបន្ថែមថា ដ្រូនសមុទ្រនោះត្រូវបានប្រើប្រាស់នៅក្នុងតំបន់ដោយកងនាវាចរទី ៥ របស់សហរដ្ឋអាមេរិក ដែលមានមូលដ្ឋាននៅប្រទេសបារ៉ែន។
 
កន្លងមក ទីក្រុងវ៉ាស៊ីនតោនធ្លាប់បានប្រើប្រាស់នាវាគ្មានមនុស្សបើកប្រភេទ Saildrone Explorer ដើម្បីប្រមូលទិន្នន័យ និងរូបភាពនៅក្នុងតំបន់ឈូងសមុទ្រ។
 
ដ្រូនសមុទ្រទាំងនេះដំណើរការដោយថាមពលពន្លឺព្រះអាទិត្យ និងថាមពលខ្យល់ ហើយអាចដាក់ឱ្យបំពេញបេសកកម្មនៅក្នុងមហាសមុទ្របានរហូតដល់រយៈពេលមួយឆ្នាំ។
 
កាលពីថ្ងៃពុធ អ៊ីរ៉ង់បានប្រកាសថា ខ្លួនបានចាប់យកដ្រូននាវាមុជទឹកគ្មានមនុស្សបើករបស់អាមេរិកមួយគ្រឿង។ ទោះជាយ៉ាងណា យោធាអាមេរិកបានអះអាងថា ដ្រូនក្រោមទឹកមួយគ្រឿងរបស់ខ្លួនបានជួបបញ្ហាបច្ចេកទេស ឬ ដំណើរការមិនប្រក្រតី៕
 
ប្រភព ៖ AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា