ភារធារីស្ថានទូតអាមេរិកជួបជាមួយក្រុមAOT ស្តាប់អំពីការងារក្នុងការសង្កេតការអនុវត្តបទឈប់បាញ់នៅតាមព្រំដែនកម្ពុជា-ថៃ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ភារធារីស្ថានទូតអាមេរិកជួបជាមួយក្រុមAOT ស្តាប់អំពីការងារក្នុងការសង្កេតការអនុវត្តបទឈប់បាញ់នៅតាមព្រំដែនកម្ពុជា-ថៃ

ភារធារីស្ថានទូតអាមេរិកជួបជាមួយក្រុមAOT ស្តាប់អំពីការងារក្នុងការសង្កេតការអនុវត្តបទឈប់បាញ់នៅតាមព្រំដែនកម្ពុជា-ថៃ

ភារធារីស្ថានទូតអាមេរិកប្រចាំកម្ពុជាបានជួបជាមួយក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដែលដឹកនាំដោយប្រទេសហ្វីលីពីន ដើម្បីស្តាប់អំពីការងាររបស់ក្រុមនេះក្នុងការសង្កេតការអនុវត្តបទឈប់បាញ់នៅតាមព្រំដែនកម្ពុជា-ថៃ។

ស្ថានទូតអាម៉េរិកប្រចាំកម្ពុជាសរសេរនៅគេហទំព័រផ្លូវការរបស់ខ្លួននៅថ្ងៃទី១១ ខែកញ្ញាឆ្នាំ២០២៦ នេះថា សហរដ្ឋអាមេរិកបានដើរតួនាទីការទូតដ៏សំខាន់ក្នុងការសម្របសម្រួលឱ្យមានការសម្រេចបាននូវ កិច្ចព្រមព្រៀងសន្តិភាពកូឡាឡាំពួរ ជាប្រវត្តិសាស្ត្រ រួមជាមួយដៃគូអាស៊ានរបស់យើង ហើយនៅតែបន្តគាំទ្រយន្តការត្រួតពិនិត្យនៅលើមូលដ្ឋាន ដូចជា ក្រុមអ្នកសង្កេតការណ៍អាស៊ាន ដែលរួមចំណែកដល់ស្ថិរភាពតាមព្រំដែន និងលើកកម្ពស់សន្តិសុខរយៈពេលវែងនៅទូទាំងតំបន់។

លោកស្រី Aleks Zittle ភារធារីស្ថានទូតអាមេរិក បានជួបជាមួយក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដែលដឹកនាំដោយប្រទេសហ្វីលីពីន ដើម្បីស្តាប់អំពីការងាររបស់ក្រុមនេះក្នុងការសង្កេតការអនុវត្តបទឈប់បាញ់នៅតាមព្រំដែនកម្ពុជា-ថៃ។ កិច្ចប្រជុំនេះបានបញ្ជាក់ជាថ្មីអំពីការគាំទ្ររបស់សហរដ្ឋអាមេរិកចំពោះកម្ពុជា និងថៃ ខណៈដែលប្រទេសទាំងពីរកំពុងខិតខំរក្សាសន្តិភាព និងដោះស្រាយភាពខ្វែងគំនិតរបស់ពួកគេដោយសន្តិវិធី៕
ដោយ៖ពលជ័យ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា