កម្ពុជាស្ថិតក្នុងចំណោមប្រទេសរងគ្រោះធ្ងន់ធ្ងរដោយគ្រាប់បែកចង្កោម ខណៈថៃជាប់ឈ្មោះជាប្រទេសប្រើប្រាស់គ្រាប់បែកចង្កោម | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជាស្ថិតក្នុងចំណោមប្រទេសរងគ្រោះធ្ងន់ធ្ងរដោយគ្រាប់បែកចង្កោម ខណៈថៃជាប់ឈ្មោះជាប្រទេសប្រើប្រាស់គ្រាប់បែកចង្កោម

កម្ពុជាស្ថិតក្នុងចំណោមប្រទេសរងគ្រោះធ្ងន់ធ្ងរដោយគ្រាប់បែកចង្កោម ខណៈថៃជាប់ឈ្មោះជាប្រទេសប្រើប្រាស់គ្រាប់បែកចង្កោម

របាយការណ៍សកលមួយ ដែលរៀបចំឡើងដោយបណ្ដាញក្រុមអ្នកស្រាវជ្រាវអន្តរជាតិ បានទម្លាយថា កម្ពុជាស្ថិតក្នុងបញ្ជីនៃប្រទេសដែលរងគ្រោះធ្ងន់ធ្ងរដោយសារគ្រាប់បែកចង្កោម ខណៈប្រទេសថៃត្រូវបានកត់ត្រាជាផ្លូវការថា ជាប្រទេសបានប្រើប្រាស់គ្រាប់បែកចង្កោមនេះ។
 
សារព័ត៌មាន Al Jazeera បានរាយការណ៍ថា របាយការណ៍ប្រចាំឆ្នាំរបស់អង្គការសម្ព័ន្ធប្រឆាំងគ្រាប់បែកចង្កោម ដែលទើបចេញផ្សាយកាលពីពេលថ្មីៗនេះ បានបញ្ជាក់ថា ក្នុងឆ្នាំ២០២៥កន្លងទៅ គ្រាប់បែកចង្កោមបានផ្តាច់ជីវិត និងបង្កពិការភាពដល់មនុស្សយ៉ាងហោចណាស់ ១ ០៦៣នាក់ នៅលើពិភពលោក ដែលភាគច្រើនលើសលប់ជាជនស៊ីវិល​ ក្នុងនោះមានកុមារយ៉ាងហោចណាស់ ៣៤នាក់។ ក្នុងចំណោមជនរងគ្រោះទាំងនោះ ក៏មានប្រជាពលរដ្ឋកម្ពុជាផងដែរ។
 
ការរងគ្រោះរហូតបាត់បង់ជីវិត និងធ្វើឱ្យមានការពិការភាព ​ដោយសារគ្រាប់បែកចង្កោមបានកើតឡើងនៅក្នុងប្រទេសចំនួន ៩ រួមមាន៖ អាហ្វហ្គានីស្ថាន កម្ពុជា អ៊ីរ៉ាក់ ឡាវ លីបង់ មីយ៉ាន់ម៉ា រុស្ស៊ី ស៊ីរី និងអ៊ុយក្រែន។ ចំណែក បណ្ដាប្រទេសដែលបានកត់ត្រាជាផ្លូវការថាបានប្រើប្រាស់គ្រាប់បែកចង្កោមរួមមាន៖ ប្រទេសអ៊ីរ៉ង់ មីយ៉ាន់ម៉ា រុស្ស៊ី ថៃ អ៊ុយក្រែន និងម៉ាលី។
 
សូមរំលឹកថា ប្រទេសថៃ ធ្លាប់បានប្រើប្រាស់គ្រាប់បែកចង្កោមបាញ់ប្រហារចូលយ៉ាងធ្ងន់ធ្ងរលើទឹកដីកម្ពុជា ក្នុងអំឡុងជម្លោះប្រដាប់អាវុធតាមព្រំដែនជុំវិញតំបន់ប្រាសាទព្រះវិហារ កាលពីខែកុម្ភៈ ឆ្នាំ២០១១ ដែលបណ្តាលឱ្យប្រជាពលរដ្ឋស៊ីវិលកម្ពុជា រងគ្រោះយ៉ាងអាណោចអាធ័ម និងបន្សល់ទុកយុទ្ធភណ្ឌមិនទាន់ផ្ទុះជាច្រើននៅលើទឹកដីខ្មែរ។ បន្ថែមលើនេះ កាលពីឆ្នាំ២០២៥ កន្លងទៅ ភាគីថៃ ក៏បានប្រើប្រាស់គ្រាប់បែកប្រភេទនេះវាយប្រហារលើកម្ពុជា ផងដែរ។
 
យោងតាមរបាយការណ៍ស្រាវជ្រាវរបស់អង្គភាព CMAC ផ្ទៃដីកម្ពុជាជាង ៣៨ម៉ឺនហិកតា បានរងផលប៉ះពាល់ដោយសារគ្រាប់បែកថៃ ក្នុងនោះផ្ទៃដីជាង ២៩ ម៉ឺនហិកតា រងការគំរាមកំហែងដោយសារគ្រាប់បែកចង្កោម៕

ខន ណារី AMS

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា