កម្ពុជា-មីយ៉ាន់ម៉ា ប្តេជ្ញារក្សាចំណងមិត្តភាព ៧១ឆ្នាំ ឱ្យកាន់ តែ រឹងមាំ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជា-មីយ៉ាន់ម៉ា ប្តេជ្ញារក្សាចំណងមិត្តភាព ៧១ឆ្នាំ ឱ្យកាន់ តែ រឹងមាំ

កម្ពុជា-មីយ៉ាន់ម៉ា ប្តេជ្ញារក្សាចំណងមិត្តភាព ៧១ឆ្នាំ ឱ្យកាន់ តែ រឹងមាំ

ឯកឧត្តម មីន អោង ឡាំង (Min Aung Hlaing) ប្រធានា ធិបតីនៃសហភាពសហព័ន្ធមីយ៉ាន់ម៉ាបានអញ្ជើញមកដល់កម្ពុជានៅថ្ងៃទី១១ ខែកញ្ញានេះ ដើម្បីទស្សនកិច្ចផ្លូវរដ្ឋរយៈ ពេល២ថ្ងៃ។ មកដល់កម្ពុជា ឯកឧត្តម មីន អោង ឡាំង បានជួប ពិភាក្សា ការងារជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីព្រមទាំងមានជំនួបទ្វេភាគីជាមួយ សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងសម្តេច មហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធាន រដ្ឋសភា។

ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភាបានថ្លែងថា នៅក្នុង ជំនួប ពិភាក្សារវាងសម្តេចតេជោ ហ៊ុន សែន ជាមួយ ឯកឧត្តម មីន អោងឡាំង ភាគីទាំងពីរបានជជែកគ្នាលើ ទំនាក់ទំនងទ្វេ ភាគីរវាងកម្ពុជា និងមីយ៉ាន់ម៉ា និងចែករំលែកនៅទស្សន ជុំវិញ បញ្ហាតំបន់មួយចំនួន។

នៅក្នុងក្របខ័ណ្ឌទ្វេភាគី សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកវត្តមានរបស់ឯកឧត្តម មីន អោងឡាំង មក កាន់កម្ពុជានៅពេលនេះជាផ្នែកដ៏សំខាន់មួយនៅក្នុងការជំរុញ នូវមិត្តភាពរវាងកម្ពុជា និងមីយ៉ាន់ម៉ាឱ្យ កាន់តែរឹងមាំ បន្ថែម ទៀត។ ប្រទេសទាំង ពីរបង្កើតទំនាក់ទំនងការទូតផ្លូវការ ជាមួយគ្នា តាំងពីឆ្នាំ1955។ ទាំងសម្តេចតេជោ ហ៊ុន សែន និងឯកឧត្តម មីន អោង ឡាំង សុទ្ធតែទទួលស្គាល់ថា ទំនាក់ទំនងរវាងកម្ពុជា និងមីយ៉ាន់ម៉ា ៧១ឆ្នាំមកនេះ គឺមិនដែលមានភាពល្អក់កករ នឹងគ្នាឡើយ។

ឯកឧត្តម ជា ធីរិទ្ធ បានបន្តថា ប្រធានាធិបតីនៃសហភាព សហព័ន្ធ មីយ៉ាន់ម៉ានៅពេលដែលបានមកដល់កម្ពុជា គឺបានកោត សរសើរ យ៉ាងខ្លាំងចំពោះវឌ្ឍនភាព និងភាពរីក ចំរើនរបស់កម្ពុជា ដោយឯកឧត្តមបានលើកឡើងថា ការអភិវឌ្ឍ ប្រទេស កម្ពុជាដែលគួរឱ្យស្ងើចសរសើរ ហើយរាជធានីភ្នំពេញ ជាកន្លែងដែលមានការអភិវឌ្ឍដ៏អស្ចារ្យ។ ឯកឧត្តមក៏បាន លើកឡើង អំពីការពង្រីកទំនាក់ទំនងរវាងកម្ពុជា និងមីយ៉ាន់ម៉ា ឱ្យកាន់តែរីកចំរើនដោយ ផ្តោតទៅលើវិស័យនយោបាយ ពាណិជ្ជកម្ម ការវិនិយោគ វប្បធម៌ ប្រជាជននិងប្រជាជន ទេសចរណ៍ ដែលជាចំណុចស្នូលក្នុងការញ៉ាំងទំនាក់ទំនង កម្ពុជា និង មីយ៉ាន់ម៉ាឱ្យ កាន់តែរីកចម្រើនបន្ថែមទៀត។

ភាគីទាំងពីរបានផ្តោតការយកចិត្តទុកដាក់លើការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ។ ថ្នាក់ដឹកនាំ ទាំងពីរបានបង្ហាញបំណងពីចង់ឃើញទំហំពាណិជ្ជកម្មរវាងប្រទេសទាំង២ កើនឡើងជាងបច្ចុប្បន្ន ខណៈឆ្នាំ២០២៥ ទំហំ ពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានប្រមាណជាង៣៥លានដុល្លារអាម៉េរិក។ឯកឧត្តមប្រធានាធិបតីមីយ៉ាន់ម៉ា ក៏បាន បង្ហាញ ការស្វាគមន៍ ចំពោះវិនិយោគិនកម្ពុជា ឱ្យទៅវិនិយោគនៅ មីយ៉ាន់ ម៉ាកាន់តែច្រើន ខណៈ ភាគីកម្ពុជាក៏មានបំណង ជំរុញឱ្យមានការវិនិយោគនិងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ទៅវិញទៅមក ។

ឯកឧត្តមប្រធានាធិបតី មីយ៉ាន់ម៉ា ក៏បានសម្តែងការគាំទ្រ ចំពោះគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការ បង្កើត ក្របខ័ណ្ឌសមាគមបណ្តាប្រទេសនាំចេញអង្ករ ដោយ ចាត់ទុកថា ជាគំនិតផ្តួចផ្តើមមានសារៈសំខាន់ ហើយភាគី ទាំងពីរនឹងបន្តពិភាក្សានិងសហការគ្នាបន្ថែមទៀត ។ក្នុងជំនួបដ៏មានសារៈសំខាន់នេះភាគីទាំងពីរ ក៏បានផ្លាស់ប្តូរ ទស្សនៈ ជុំវិញបញ្ហាតំបន់មួយចំនួនរួមទាំងបញ្ហាព្រំដែន រវាងកម្ពុជា និងថៃផងដែរ។

អ្នកនាំពាក្យព្រឹទ្ធសភាបន្តបន្តទៀតថា នៅក្នុងក្របខ័ណ្ឌ នយោបាយ សម្រាប់សម្តេចតេជោ ហ៊ុន សែន និងឯកឧត្តម មីន អោងឡាំង សុទ្ធតែទទួលស្គាល់ថាក្នុងកិច្ចសហប្រតិបត្តិការ ទាំងក្នុងក្របខ័ណ្ឌនីតិប្រតិបត្តិ ក្របខ័ណ្ឌនីតិប្បញ្ញត្តិត្រូវតែ ដើរ ទន្ទឹមគ្នានៅក្នុងការពូនជ្រុំទំនាក់ទំនងកម្ពុជា និងមីយ៉ាន់ម៉ា។

អ្នកនាំពាក្យដដែលសង្កត់ធ្ងន់ថា តាមរយៈនៃកិច្ចសន្ទនារវាង សម្តេច តេជោ ហ៊ុន សែន និងឯកឧត្តម មីន អោងឡាំង នៅ ពេលនេះនឹងមានចំណុចជាច្រើនទៀតដែលប្រទេសទាំងពីរត្រូវធ្វើជាមួយគ្នានៅក្នុងក្របខ័ណ្ឌពង្រឹងកិច្ចសហប្រតិបត្តិការនីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិការ ដែលឯកឧត្តម មីន អោងឡាំង ជួបជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នឹងមានការចុះ ហត្ថ លេខាលើកិច្ចព្រមព្រៀងចំនួន៤ រវាងកម្ពុជា និងមីយ៉ាន់ម៉ា ៕

ដោយ៖ស៊ូ វណ្ណលុក

ស៊ូ វណ្ណលុក

ស៊ូ វណ្ណលុក

ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា