អាមេរិក បដិសេធទម្លាក់គ្រាប់កម្ទេច ក្រុមហ៊ូធី តាមការទទូចពី អារ៉ាប៊ីសាអ៊ូឌីត ហើយប្រាប់ឲ្យចរចាដោយសន្តិវិធី | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អាមេរិក បដិសេធទម្លាក់គ្រាប់កម្ទេច ក្រុមហ៊ូធី តាមការទទូចពី អារ៉ាប៊ីសាអ៊ូឌីត ហើយប្រាប់ឲ្យចរចាដោយសន្តិវិធី

អាមេរិក បដិសេធទម្លាក់គ្រាប់កម្ទេច ក្រុមហ៊ូធី តាមការទទូចពី អារ៉ាប៊ីសាអ៊ូឌីត ហើយប្រាប់ឲ្យចរចាដោយសន្តិវិធី

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានបដិសេធសំណើមួយលើកជាពីរលើករបស់ស្តេចអារ៉ាប់ប៊ីសាអ៊ូឌីត ដែលចង់ឲ្យទីក្រុងវ៉ាស៊ីនតោនជួយប្រយុទ្ធតតាំងនឹងក្រុមហ៊ូធីនៅប្រទេសយេម៉ែន ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌អាមេរិក Axios កាលពីថ្ងៃព្រហស្បតិ៍ ។

មន្ត្រីផ្លូវការអាមេរិក ចំនួន ២ រូប បានប្រាប់ទីភ្នាក់ងារ Axios ថា ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត Mohammed bin Salman បានទូរស័ព្ទទៅកាន់លោក Trump ចំនួន ២ ដង កាលពីថ្ងៃទី១០ ខែកញ្ញា ដោយជំរុញឱ្យលោក បើកការវាយប្រហារប្រឆាំងនឹងក្រុម Houthi របស់ប្រទេសយេម៉ែន ប៉ុន្តែ មេដឹកនាំអាមេរិក វ័យ ៨០ ឆ្នាំដែលធ្លាប់ដឹកនាំប្រតិបត្តិការទម្លាក់គ្រាប់បែកកម្ទេចក្រុមហ៊ូធី កាលពីឆ្នាំ២០២៥ រូបនេះ បានបដិសេធសំណើទាំងពីរលើក ដោយមន្ត្រីអាមេរិកបាននិយាយថា រដ្ឋបាលរបស់លោកត្រាំមិនមានបំណងចាត់វិធានការយោធាដោយផ្ទាល់ប្រឆាំងនឹងក្រុម Houthi នៅពេលនេះនោះទេ ។

យ៉ាងណាមិញ សហរដ្ឋអាមេរិកសន្យាជួយបានត្រឹមតែការសម្របសម្រួលដោយសន្តិវិធីប៉ុណ្ណោះ ដោយសារតែទីក្រុងវ៉ាស៊ីនតោនកាន់តែមានការព្រួយបារម្ភអំពីជម្លោះដែលកំពុងកើនឡើងយ៉ាងឆាប់រហ័សនៅក្នុងប្រទេសយេម៉ែន ។

ជាក់ស្តែង ឧត្តមនាវីឯក Brad Cooper ដែលជាមេបញ្ជាការនៃបញ្ជាការដ្ឋានកណ្តាលសហរដ្ឋអាមេរិក ប្រចាំនៅតំបន់មជ្ឈិមបូព៌ា បានធ្វើដំណើរទៅកាន់ប្រទេសអារ៉ាប៊ី សាអូឌីត កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីធ្វើកិច្ចពិភាក្សាសម្របសម្រួលជាបន្ទាន់ ប៉ុន្តែ ព្យាយាមជៀសវាងការចូលរួមផ្នែកយោធាដោយផ្ទាល់។

មន្ត្រីយោធា និងមន្ត្រីស៊ីវិលរបស់សហរដ្ឋអាមេរិក ក៏បានប្រាប់សមភាគីអារ៉ាប៊ី សាអូឌីត ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះថា ការណែនាំរបស់លោក Trump គឺត្រូវរក្សាកងកម្លាំងអាមេរិកឱ្យផ្តោតលើប្រទេសអ៊ីរ៉ង់ និង ការការពារច្រកសមុទ្រ Hormuz ខណៈពេលដែលទីក្រុងវ៉ាស៊ីនតោនជៀសវាងការបើកសមរភូមិយោធាថ្មីមួយទៀត។

បើតាម straitstimes, អារ៉ាប៊ី សាអូឌីត កំពុងស្វែងរកការបង្កើតសម្ព័ន្ធភាពអន្តរជាតិមួយ ដើម្បីការពារការដឹកជញ្ជូន នៅក្នុងសមុទ្រក្រហម ពីការវាយប្រហាររបស់ក្រុម Houthi ខណៈដែលភាពតានតឹងនៅក្នុង និង ជុំវិញប្រទេសយេម៉ែន បន្តកើនឡើង។

ការកើនឡើងនៃភាពតានតឹងនេះបានចាប់ផ្តើមដំបូង តាំងពីដើមខែកក្កដា ពោលគឺនៅពេលដែលក្រុម Houthi បាននិយាយថា កងកម្លាំងរបស់ពួកគេបានប្រឈមមុខនឹង “យន្តហោះចម្បាំង” របស់អារ៉ាប៊ី សាអូឌីត ដែលព្យាយាមរារាំងយន្តហោះស៊ីវិលរបស់អ៊ីរ៉ង់ មិនឱ្យចុះចតនៅឯអាកាសយានដ្ឋានអន្តរជាតិ Sanaa របស់ប្រទេសយេម៉ែន៕

ប្រភព ៖ straitstimes, ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា