លោក ពូទីន ចោទ លោកខាងលិច ប្រឹងស្តារភាពជាអ្នកដឹកនាំពិភពលោកឡើងវិញ ទោះត្រូវប្រើវិធីសាស្រ្តកខ្វក់ក៏ដោយ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោក ពូទីន ចោទ លោកខាងលិច ប្រឹងស្តារភាពជាអ្នកដឹកនាំពិភពលោកឡើងវិញ ទោះត្រូវប្រើវិធីសាស្រ្តកខ្វក់ក៏ដោយ

លោក ពូទីន ចោទ លោកខាងលិច ប្រឹងស្តារភាពជាអ្នកដឹកនាំពិភពលោកឡើងវិញ ទោះត្រូវប្រើវិធីសាស្រ្តកខ្វក់ក៏ដោយ

មូស្គូ ៖ ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន នៅថ្ងៃ សុក្រ បានចោទប្រកាន់ចំៗថា ប្រទេសលោកខាងលិចកំពុងព្យាយាមស្តារភាពជាអ្នកដឹកនាំពិភពលោកឡើងវិញ “តាមគ្រប់មធ្យោបាយចាំបាច់ណាមួយ” ទោះបីជាត្រូវប្រើប្រាស់វិធីសាស្រ្តកខ្វក់ក៏ដោយ។

បើតាម Anadolu, លោក ពូទីន អះអាងបែបនេះ អំឡុងពេលលោកចូលរួមកិច្ចប្រជុំធុរកិច្ចនៃក្រុមប្រទេស BRICS នៅទីក្រុងញូដែលី ប្រទេសឥណ្ឌា កាលពីថ្ងៃ សុក្រ ។

មេដឹកនាំរុស្ស៊ីរូបនេះ បញ្ជាក់ថា លោកខាងលិចបានបង្វែរការប្រកួតប្រជែងសេដ្ឋកិច្ច ទៅជាយុទ្ធសាស្ត្របង្ខិតបង្ខំដ៏អាក្រក់ ដូចជាការដាក់ទណ្ឌកម្មខុសច្បាប់ និងការគំរាមកំហែងដាក់ទណ្ឌកម្មទ្វេដងលើប្រទេសដទៃ។

លោកថា ជាក់ស្តែង រុស្ស៊ីបានទប់ទល់នឹងទណ្ឌកម្មជាង ៣០,០០០ លើករួចមកហើយ ដោយលោកសង្កត់ធ្ងន់ថា ចំនួននេះស្ទើរតែទ្វេដងនៃទណ្ឌកម្មដែលដាក់លើប្រទេសទាំងអស់នៅលើពិភពលោកបូកបញ្ចូលគ្នា។

លោក ពូទីន ដែលមានវ័យ៧៣ឆ្នាំរូបនេះ បន្ថែមថា ការព្យាយាមរក្សាអំណាចរបស់លោកខាងលិច រាប់បញ្ចូលទាំងការវាយប្រហាររូបវន្ត ឬការបំផ្លិចបំផ្លាញលើបណ្តាញដឹកជញ្ជូន ហេដ្ឋារចនាសម្ព័ន្ធឧស្សាហកម្ម និងបំពង់បង្ហូរប្រេង និងហ្គាស ជាពិសេសការប៉ុនប៉ងបិទខ្ទប់ច្រករបៀងដឹកជញ្ជូនអន្តរជាតិ និងការរឹបអូសយកនាវាចរណ៍តាមផ្លូវសមុទ្រ។

ទោះបីជាយ៉ាងណា ប្រធានាធិបតីរុស្ស៊ីរូបនេះសង្កត់ធ្ងន់ថា ពិភពលោកបច្ចុប្បន្នកំពុងផ្លាស់ប្តូរទៅរកប្រព័ន្ធពហុប៉ូល ដោយមានក្រុមប្រទេស BRICS ជាក្បាលម៉ាស៊ីន រុញច្រានកំណើនសេដ្ឋកិច្ចសកលថ្មី ដែលបច្ចុប្បន្នក្តោបក្តាប់ចំណែកសេដ្ឋកិច្ចពិភពលោកជាង ៤០% ទៅហើយ៕

ប្រភព ៖ Anadolu និង ND24 ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា