ឃ្លាំងអាវុធនុយក្លេអ៊ែរ ឥណ្ឌា កើនដល់ ១៩០ គ្រាប់ ច្រើនជាងគូប្រជែង ប៉ាគីស្ថាន ២០ គ្រាប់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ឃ្លាំងអាវុធនុយក្លេអ៊ែរ ឥណ្ឌា កើនដល់ ១៩០ គ្រាប់ ច្រើនជាងគូប្រជែង ប៉ាគីស្ថាន ២០ គ្រាប់

ឃ្លាំងអាវុធនុយក្លេអ៊ែរ ឥណ្ឌា កើនដល់ ១៩០ គ្រាប់ ច្រើនជាងគូប្រជែង ប៉ាគីស្ថាន ២០ គ្រាប់

ញូវដែលី ៖ ប្រទេសឥណ្ឌា ត្រូវបានប៉ាន់ប្រមាណថា មានក្បាលគ្រាប់នុយក្លេអ៊ែរប្រហែល ១៩០ គ្រាប់ តួលេខនេះ ច្រើនជាងប្រទេសគូប្រជែងប៉ាគីស្ថាន ២០ គ្រាប់ ដែលមានប្រហែល ១៧០ គ្រាប់ប៉ុណ្ណោះ។

ក្បាលគ្រាប់នុយក្លេអ៊ែរទាំង ១៩០ គ្រាប់របស់ឥណ្ឌា ត្រូវបានគេរំពឹងថា នឹងវ៉ាដាច់ចំនួនស្តុកអាវុធនុយក្លេអ៊ែររបស់ចក្រភពអង់គ្លេសក្នុងពេលឆាប់ៗនេះ។ ការប៉ាន់ប្រមាណនេះ ត្រូវបានចងក្រងឡើងដោយសហព័ន្ធអ្នកវិទ្យាសាស្រ្តអាមេរិក ហៅកាត់ FAS ដែលធ្វើការសិក្សា និងវាយតម្លៃកម្លាំងនុយក្លេអ៊ែរសកលឆ្នាំ ២០២៦ ។

បើតាម ហ្វឹស ប៉ុស្តិ, ការវាយតម្លៃនេះ នៅពុំទាន់មានភាពច្បាស់លាស់ទេ ដោយសារតែឥណ្ឌាមិនបានបង្ហាញទំហំឃ្លាំងអាវុធនុយក្លេអ៊ែររបស់ខ្លួនជាសាធារណៈឡើយ។

សហព័ន្ធអ្នកវិទ្យាសាស្រ្ត FAS ប៉ាន់ស្មានថា ឥណ្ឌាទំនងជាមានសារធាតុផ្លូតូនីញ៉ូមកម្រិតសម្រាប់ផលិតអាវុធប្រហែល ៧៣០ គីឡូក្រាម ដែលអាចផ្តល់វត្ថុធាតុដើម សម្រាប់ផលិតក្បាលគ្រាប់នុយក្លេអ៊ែរចន្លោះពី ១៤០ ទៅ ២២៥ គ្រាប់។

ក្រៅពីអាវុធនុយក្លេអ៊ែរ ឥណ្ឌាមានប្រព័ន្ធបាញ់បង្ហោះអាវុធនុយក្លេអ៊ែរចំនួន ៩ ប្រភេទ រួមមានយន្តហោះចំនួន ២ ប្រភេទ, មីស៊ីលផ្លោងបាញ់ពីដីចំនួន ៦ ប្រភេទ និងមីស៊ីលផ្លោងបាញ់ពីសមុទ្រ ១ ប្រភេទ។ ប្រព័ន្ធបាញ់បង្ហោះបន្ថែមចំនួន ២ ប្រភេទកំពុងអភិវឌ្ឍ។

ប្រភពដដែលបញ្ជាក់ថា ឥណ្ឌាបានអនុវត្តគោលនយោបាយ មិនប្រើអាវុធនុយក្លេអ៊ែរមុន ហៅកាត់ NFU ជាយូរមកហើយ ខណៈគោលលទ្ធិនុយក្លេអ៊ែររបស់ប៉ាគីស្ថានផ្តោតលើការទប់ទល់នឹងឧត្តមភាពយោធាបែបប្រពៃណីរបស់ឥណ្ឌា។

យោងតាមទិន្នន័យពីសហព័ន្ធអ្នកវិទ្យាសាស្ត្រ FAS និងវិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិស្តុកខុល, រុស្ស៊ីមានឃ្លាំងអាវុធនុយក្លេអ៊ែរធំជាងគេបំផុតលើពិភពលោក រហូតដល់ ៥.៤២០ គ្រាប់ តាមពីក្រោយដោយសហរដ្ឋអាមេរិកដែលមានប្រហែល ៥.០៤២ គ្រាប់។

រុស្ស៊ី និងសហរដ្ឋអាមេរិករួមគ្នាមានក្បាលគ្រាប់នុយក្លេអ៊ែរសរុបប្រហែល ៨៦% នៃចំនួនក្បាលគ្រាប់នុយក្លេអ៊ែរទាំងអស់នៅលើពិភពលោក៕

ប្រភព ៖ First post ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា