លោក ត្រាំ អះអាងជាថ្មីថា សង្គ្រាមអ៊ីរ៉ង់ នឹងបញ្ចប់ឆាប់ៗនេះ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោក ត្រាំ អះអាងជាថ្មីថា សង្គ្រាមអ៊ីរ៉ង់ នឹងបញ្ចប់ឆាប់ៗនេះ

លោក ត្រាំ អះអាងជាថ្មីថា សង្គ្រាមអ៊ីរ៉ង់ នឹងបញ្ចប់ឆាប់ៗនេះ

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក Donald Trump នៅថ្ងៃ សៅរ៍ បានអះអាងម្តងទៀតថា សង្គ្រាមជាមួយអ៊ីរ៉ង់អាចនឹងបញ្ចបក្នុងពេលឆាប់ៗនេះ ដោយលោករំពឹងថា វាទំនងជាកើតឡើង បន្ទាប់ពីការបោះឆ្នោតជ្រើសរើសពាក់កណ្តាលអាណត្តិរបស់សហរដ្ឋអាមេរិក នៅខែវិច្ឆិកា ឆ្នាំ២០២៦។

ថ្លែងក្រោយជួបនាយករដ្ឋមន្រ្តីអៀរឡង់ លោក Micheal Martin នៅសេតវិមាន, លោកប្រធានាធិបតី Trump ចោទប្រកានអ៊ីរ៉ងពេញៗមាត់ថា កំពុងព្យាយាមអូសបន្លាយសង្គ្រាម ដើម្បីបង្កភាពស្មុគស្មាញដល់ការបោះឆ្នោតរបស់សហរដ្ឋអាមេរិក ប៉ុន្តែលោកមិនបានបញ្ជាក់លម្អិតទេ។

មេដឹកនាំអាមេរិករូបនេះ បានបញ្ជាក់ជាថ្មីថា ប្រទេសអ៊ីរ៉ង់ដាច់ខាតមិនអាចមានអាវុធនុយក្លេអ៊ែរបានឡើយ ហើយសហរដ្ឋអាមេរិកក៏នឹងមិនអនុញ្ញាតឱ្យរឿងនេះកើតឡើងដែរ។

បើតាម Anadolu, លោក Trump ព្យាករថា នៅពេលដែលសង្គ្រាមនេះត្រូវបានបញ្ចប់ នោះតម្លៃប្រេងនឹងធ្លាក់ចុះយ៉ាងគំហុកមកវិញ ហើយទីផ្សារភាគហ៊ុននឹងមានការកើនឡើងយ៉ាងខ្លាំង ដែលនឹងជួយកាត់បន្ថយសម្ពាធអតិផរណា។

ជុំវិញបញ្ហានៅសមុទ្រក្រហមវិញ លោក Trump លើកឡើងថា ក្រុមឧទ្ទាមហ៊ូធីនៅយេម៉ែន មិនចង់ប្រយុទ្ធជាមួយសហរដ្ឋអាមេរិកទេ ហើយពួកគេកំពុងអនុញ្ញាតឱ្យនាវាភាគច្រើនបន្តធ្វើដំណើរឆ្លងកាត់តំបន់នោះ។

ចំណែកស្ថានការណ៍នៅតំបន់ហ្គាហ្សា លោក Trump បានការពារតួនាទីរបស់រដ្ឋបាលអាមេរិក និងបដិសេធការចោទប្រកាន់ថា ទីក្រុងវ៉ាស៊ីនតោនកំពុងជួយសម្រួលដល់អំពើប្រល័យពូជសាសន៍ ឬការកាន់កាប់ទឹកដីខុសច្បាប់របស់អ៊ីស្រាអែលនៅតំបន់ West Bank ។

ផ្ទុយទៅវិញ ប្រធានាធិបតីសហរដ្ឋអាមេរិករូបនេះ អះអាងថា រដ្ឋបាលរបស់លោកបានជួយបញ្ចប់ការប្រយុទ្ធនៅហ្គាហ្សា និងនាំចំណាប់ខ្មាំងត្រឡប់មកវិញ៕

ប្រភព ៖ Anadolu ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា