លោក ហ្សេលេនស្គី ចង់ជួបលោក ពូទីន នៅសហរដ្ឋអាមេរិក ដើម្បីចរចាបញ្ចប់សង្គ្រាម | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោក ហ្សេលេនស្គី ចង់ជួបលោក ពូទីន នៅសហរដ្ឋអាមេរិក ដើម្បីចរចាបញ្ចប់សង្គ្រាម

លោក ហ្សេលេនស្គី ចង់ជួបលោក ពូទីន នៅសហរដ្ឋអាមេរិក ដើម្បីចរចាបញ្ចប់សង្គ្រាម

កៀវ ៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky និយាយថា លោកមានឆន្ទៈជួបតទល់ផ្ទាល់ជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin នៅឯកិច្ចប្រជុំកំពូល G20 ដែលគ្រោងធ្វើឡើងនៅសហរដ្ឋអាមេរិក ក្នុងខែធ្នូ ដើម្បីចរចាឈានទៅរកការសម្រេចចិត្តជាក់ស្តែង ក្នុងគោលបំណងបញ្ចប់សង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន។

ការអះអាងបែបនេះរបស់លោក Zelensky ធ្វើឡើងស្របពេលដែលកិច្ចខិតខំប្រឹងប្រែងការទូត ដើម្បីស្តារការចរចាសន្តិភាពឆ្ពោះទៅរកការបិទបញ្ចប់សង្គ្រាមអូសបន្លាយចូលដល់ឆ្នាំទី៥ដែលជាប់គាំង កំពុងត្រូវបានបង្កើនសន្ទុះឡើងវិញ។

នៅពេលត្រូវបានអ្នកកាសែតសាកសួរថាតើលោកនឹងព្រមជួបលោក Putin ដែរទេ ប្រសិនបើមេដឹកនាំទាំងពីរត្រូវបានអញ្ជើញឱ្យចូលរួមកិច្ចប្រជុំ G20 នៅខែធ្នូ? លោក Zelensky បានឆ្លើយថា បាទ ជាការពិតណាស់។

លោកបន្តថា ភាគីទាំងពីរគួរតែជួបចរចាគ្នាដោយផ្ទាល់ ហើយធ្វើការសម្រេចចិត្តភ្លាមៗ ដោយលោកសង្កត់ធ្ងន់ថា លទ្ធផលជាក់ស្តែងមានសារៈសំខាន់ជាងពាក្យសម្តី។

បើតាម AFP, លោក Zelensky បានចាត់ទុកដំណើរទស្សនកិច្ចរបស់អ្នកចរចាអាមេរិក គឺលោក Steve Witkoff និង Jared Kushner ទៅកាន់ទីក្រុងមូស្គូ និងជួបលោក Putin ថា ជា «សញ្ញាល្អ»។

ជាមួយគ្នានេះ លោក Zelensky ក៏បានបង្ហើបថា លោកគ្រោងនឹងជួបលោកប្រធានាធិបតី Trump នៅចុងខែកញ្ញានេះ ខណៈសហរដ្ឋអាមេរិកកំពុងជំរុញឱ្យមានការចរចាដោយផ្ទាល់រវាងរុស្ស៊ី និងអ៊ុយក្រែន។

យ៉ាងណា អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានឆ្លើយតបភ្លាមៗថា សំណើររបស់លោក Zelensky ដែលចង់ជួបលោក Putin នៅក្រៅកិច្ចប្រជុំកំពូល G20 គឺជារឿងមិនអាចទៅរួចដាច់ខាត។

លោកសង្កត់ធ្ងន់ថា ប្រសិនបើលោក Zelensky ពិតជាចង់ជួបលោក Putin មែននោះ ដូច្នេះគាត់អាចមកកាន់ទីក្រុងមូស្គូបាន ហើយសំណើនេះក៏ត្រូវបានលើកឡើងរួចហើយដែរ៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា