មេដឹកនាំ BRICS រួមគ្នាប្រឆាំងការបណ្តេញប្រជាជនហ្គាហ្សា និងជំរុញទប់ស្កាត់សង្គ្រាមអ៊ីរ៉ង់ រួមទាំងអ៊ុយក្រែន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
មេដឹកនាំ BRICS រួមគ្នាប្រឆាំងការបណ្តេញប្រជាជនហ្គាហ្សា និងជំរុញទប់ស្កាត់សង្គ្រាមអ៊ីរ៉ង់ រួមទាំងអ៊ុយក្រែន

មេដឹកនាំ BRICS រួមគ្នាប្រឆាំងការបណ្តេញប្រជាជនហ្គាហ្សា និងជំរុញទប់ស្កាត់សង្គ្រាមអ៊ីរ៉ង់ រួមទាំងអ៊ុយក្រែន

ញូវដេលី ៖ មេដឹកនាំក្រុមប្រទេស BRICS បានអំពាវនាវឱ្យសហគមន៍អន្តរជាតិបង្កើនកិច្ចខិតខំប្រឹងប្រែងទប់ស្កាត់ និងដោះស្រាយជម្លោះតាមមធ្យោបាយសន្តិវិធី ជាពិសេសចំពោះសង្គ្រាមនៅអ៊ីរ៉ង់ និងអ៊ុយក្រែន។

បើតាម Anadolu, ក្រុមប្រទេស BRICS បានប្រឆាំងយ៉ាងច្បាស់ចំពោះការបង្ខំឱ្យប្រជាជនប៉ាឡេស្ទីនចាកចេញពីតំបន់ហ្គាហ្សា និងអំពាវនាវឱ្យបញ្ចប់គោលនយោបាយ ដែលមានគោលដៅផ្លាស់ទីប្រជាជនប៉ាឡេស្ទីនដោយបង្ខំ។

ក្រុមប្រទេស BRICS អះអាងថា ដំណោះស្រាយយូរអង្វែងចំពោះជម្លោះអ៊ីស្រាអែល-ប៉ាឡេស្ទីន ត្រូវសម្រេចតាមមធ្យោបាយសន្តិវិធី និងត្រូវគោរពសិទ្ធិស្របច្បាប់របស់ប្រជាជនប៉ាឡេស្ទីន រួមទាំងសិទ្ធិកំណត់ជោគវាសនាខ្លួនឯង និងសិទ្ធិវិលត្រឡប់។

ក្រុមប្រទេស BRICS ក៏បានថ្កោលទោសការវាយប្រហារលើមូលដ្ឋាន និងបុគ្គលិករបស់កងកម្លាំងបណ្តោះអាសន្នរបស់អង្គការសហប្រជាជាតិប្រចាំនៅប្រទេសលីបង់ ហៅកាត់ UNIFIL ដោយសង្កត់ធ្ងន់ថា ការវាយប្រហារបែបនេះ គឺជាការរំលោភលើច្បាប់អន្តរជាតិ។

សម្រាប់ផ្នែកពាណិជ្ជកម្ម, BRICS បានរិះគន់ការកើនឡើងវិធានការពាណិជ្ជកម្មឯកតោភាគី ដូចជា ការដំឡើងពន្ធគយ និងវិធានការមិនមែនពន្ធគយ ដែលខ្លួនចាត់ទុកថា មិនស្របតាមច្បាប់អង្គការពាណិជ្ជកម្មពិភពលោក (WTO)។

មេដឹកនាំ BRICS ក៏បានប្រឆាំងនឹងទណ្ឌកម្មសេដ្ឋកិច្ចឯកតោភាគី និងទណ្ឌកម្មបន្ទាប់បន្សំផងដែរ ដោយអះអាងថា វាអាចប៉ះពាល់ធ្ងន់ធ្ងរដល់ប្រជាជនសាមញ្ញ ជាពិសេសក្រុមប្រទេសក្រីក្រ និងងាយរងគ្រោះ ព្រមទាំងប៉ះពាល់ដល់សិទ្ធិអភិវឌ្ឍ សុខភាព និងសន្តិសុខស្បៀង៕

ប្រភព ៖ Anadolu ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា