ជប៉ុន ពិចារណាទិញនាវាមុជទឹកនុយក្លេអ៊ែរបំពាក់ដល់កងទ័ពជើងទឹកលើកដំបូង | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ជប៉ុន ពិចារណាទិញនាវាមុជទឹកនុយក្លេអ៊ែរបំពាក់ដល់កងទ័ពជើងទឹកលើកដំបូង

ជប៉ុន ពិចារណាទិញនាវាមុជទឹកនុយក្លេអ៊ែរបំពាក់ដល់កងទ័ពជើងទឹកលើកដំបូង

តូក្យូ ៖ រដ្ឋមន្ត្រីការពារជាតិជប៉ុន លោក ស៊ីនជីរ៉ូ ខូអ៊ីហ្ស៊ូមី អះអាងសាជាថ្មីកាលពីថ្ងៃ សុក្រ ថា ប្រទេសជប៉ុននឹងមិនច្រានចោលលទ្ធភាពបញ្ជាទិញនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរលើកដំបូង សម្រាប់បំពាក់ដល់កងទ័ពជើងទឹករបស់ខ្លួននោះទេ ខណៈដែលរដ្ឋាភិបាលនឹងបន្តពិចារណាជម្រើសនេះ។

ការប្រកាសរបស់ប្រមុខការពារជាតិជប៉ុនរូបនេះ កើតឡើងបន្ទាប់ពីមន្ត្រីកងទ័ពជើងទឹកអាមេរិក បានបង្ហាញទស្សនៈវិជ្ជមាន ដោយជំរុញឱ្យទីក្រុងតូក្យូពិចារណាពីតម្រូវការនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ដើម្បីឆ្លើយតបតម្រូវការសន្តិសុខ និងប្រតិបត្តិការនៃកងទ័ពជើងទឹកជប៉ុន។

បើតាម Japan Times, នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរមានអត្ថប្រយោជន៍យ៉ាងច្រើន ដូចជា អាចល្បាតបានយូរ និងមានល្បឿនលឿនជាងនាវាមុជទឹកដើរដោយថាមពលម៉ាស៊ូត-អគ្គិសនី ប៉ុន្តែវាមានតម្លៃខ្ពស់ជាង ត្រូវការជំនាញឯកទេស និងមានបញ្ហាផ្នែកសំឡេងក្រោមទឹក។

បច្ចុប្បន្ន ប្រទេសជប៉ុនមាននាវាមុជទឹកចម្បាំងដើរដោយថាមពលម៉ាស៊ូត-អគ្គិសនីចំនួន ២៣ គ្រឿង ហើយធ្លាប់ជៀសវាងការអភិវឌ្ឍនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ដោយសារតែបញ្ហាតម្លៃ និងភាពស្មុគស្មាញផ្នែកនយោបាយ។

យ៉ាងណា ការជជែកដេញដោលអំពីនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរបានកើនឡើងម្តងទៀត ដោយសារតែការពង្រីកកម្លាំងយោធាចិននៅតំបន់ប៉ាស៊ីហ្វិក និងការអភិវឌ្ឍកងនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែររបស់ទីក្រុងប៉េកាំង។

ប្រភពបង្ហើបឱ្យដឹងថា ប្រទេសជប៉ុនក៏កំពុងពិចារណាកែសម្រួលឯកសារយុទ្ធសាស្ត្រសន្តិសុខសំខាន់ៗរបស់ខ្លួន ដែលនឹងជួយបើកផ្លូវឱ្យមានការពិចារណាលើការពង្រឹងសមត្ថភាពយោធាថ្មីៗ រួមទាំងតម្រូវការនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ៕

ប្រភព ៖ Japan Times ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា