លោក ត្រាំ ប្រកាសប្រមូលចំណូលប្រេងអ៊ីរ៉ង់ទូទាត់ថ្លៃសង្គ្រាម ដូចករណីវេណេស៊ុយអេឡា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោក ត្រាំ ប្រកាសប្រមូលចំណូលប្រេងអ៊ីរ៉ង់ទូទាត់ថ្លៃសង្គ្រាម ដូចករណីវេណេស៊ុយអេឡា

លោក ត្រាំ ប្រកាសប្រមូលចំណូលប្រេងអ៊ីរ៉ង់ទូទាត់ថ្លៃសង្គ្រាម ដូចករណីវេណេស៊ុយអេឡា

វ៉ាស៊ីនតោន ៖ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានលើកឡើងកាលពីថ្ងៃអាទិត្យថា សហរដ្ឋអាមេរិកអាចនឹងប្រមូលចំណូលពីប្រេងរបស់អ៊ីរ៉ង់ យកមកទូទាត់ថ្លៃធ្វើសង្គ្រាម ដូចករណីកិច្ចព្រមព្រៀង ដែលធ្វើជាមួយប្រទេសវេណេស៊ុយអេឡា។

ថ្លែងនៅក្នុងព្រឹត្តិការណ៍ប្រកួតកីឡាវាយកូនហ្គោល Irish Open, លោក ត្រាំ បានបញ្ជាក់ឡើងវិញដោយជឿជាក់ថា សង្គ្រាមជាមួយអ៊ីរ៉ង់នឹងបញ្ចប់នៅឆ្នាំនេះ ហើយអាចនឹងកើតឡើងភ្លាមៗបន្ទាប់ពីការបោះឆ្នោតពាក់កណ្តាលអាណត្តិ នៅសហរដ្ឋអាមេរិក ក្នុងខែវិច្ឆិកា។

លោកបានបន្ថែមថា តម្លៃប្រេងឥន្ធនៈនឹងធ្លាក់ចុះយ៉ាងគំហុក នៅពេលដែលសង្គ្រាមជាមួយអ៊ីរ៉ង់បានបញ្ចប់។

មេដឹកនាំវ័យ៨០ឆ្នាំរូបនេះបាននិយាយទៀតថា លោកនឹងធ្វើតែកិច្ចព្រមព្រៀងដ៏ត្រឹមត្រូវប៉ុណ្ណោះ ហើយនឹងមិនធ្វើកិច្ចព្រមព្រៀងដែលមិនល្អនោះទេ ដោយបន្ថែមថា ប្រទេសអ៊ីរ៉ង់ បានទាក់ទងមកជាបន្តបន្ទាប់ ដើម្បីស្នើសុំការចរចាសន្តិភាព ដែលជាការអះអាងមួយ ធ្លាប់ត្រូវបានទីក្រុងតេហេរ៉ង់បដិសេធ កាលពីពេលកន្លងទៅ។

ប៉ុន្តែ ប្រធានាធិបតីរូបនេះក៏បានលើកឡើងពីជម្រើសមួយផ្សេងទៀតផងដែរ គឺការបន្តពាក់ព័ន្ធជាមួយអ៊ីរ៉ង់។ ក្នុងនោះ លោកបានប្រៀបធៀបករណីនេះទៅនឹងកិច្ចព្រមព្រៀងរបស់អាមេរិកជាមួយប្រទេសវេណេស៊ុយអេឡា ដែលត្រូវបានប្រកាស កាលពីខែសីហា។

លោក Trump បាននិយាយថា «នៅទីបំផុត យើងនឹងដកខ្លួនចេញ ពីអ៊ីរ៉ង់ លើកលែងតែយើងខ្លួនឯងជាអ្នកសម្រេចចិត្តថា បន្តឬអត់ ហើយអាមេរិកអាចនឹង រក្សាទុកប្រេងដូចករណីប្រទេសវេណេស៊ុយអេឡា»។

លោកបានបន្ថែមទៀតថា ប្រាក់ចំណូលរបស់អាមេរិកដែលទទួលពីវេណេស៊ុយអេឡា បានចំណាយគ្របដណ្តប់លើថ្លៃសង្គ្រាម ជាច្រើនដងរួចមកហើយ។

បើតាម CNA, ភាពចលាចលនៅមជ្ឈិមបូព៌ាបានបង្កឱ្យមានភាពប្រែប្រួល នៅក្នុងទីផ្សារប្រេង ដោយពាណិជ្ជករប្រេងរំពឹងថា តម្លៃនឹងកើនឡើងវិញ នៅថ្ងៃចន្ទនេះ បន្ទាប់ពីមានការវាយប្រហារលើបំពង់បង្ហូរប្រេងរបស់អារ៉ាប៊ី សាអូឌីត៕

ប្រភព ៖ CNA ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា