លោក ត្រាំ ប្រាប់ អ៊ុយក្រែន ឱ្យឈប់វាយរោងចក្រប្រេងម៉ាស៊ូត រុស្ស៊ី | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោក ត្រាំ ប្រាប់ អ៊ុយក្រែន ឱ្យឈប់វាយរោងចក្រប្រេងម៉ាស៊ូត រុស្ស៊ី

លោក ត្រាំ ប្រាប់ អ៊ុយក្រែន ឱ្យឈប់វាយរោងចក្រប្រេងម៉ាស៊ូត រុស្ស៊ី

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអំពាវនាវឱ្យប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បញ្ឈប់ការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធផលិត និងចម្រាញ់ប្រេងម៉ាស៊ូតរបស់រុស្ស៊ី។

បើតាម Straits Times, មេដឹកនាំអាមេរិករូបនេះ អះអាងថា ការវាយប្រហារទាំងនោះ កំពុងនាំឱ្យមានការខ្វះខាតប្រេងឥន្ធនៈ ដែលកំពុងបង្កផលប៉ះពាល់អវិជ្ជមានដល់ពិភពលោកទាំងមូល។

លោក ត្រាំ សង្កត់ធ្ងន់ថា ការវាយប្រហារដោយយន្តហោះដ្រូនចម្ងាយឆ្ងាយរបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ី បានកាត់បន្ថយការផលិតប្រេងឥន្ធនៈ និងបង្កឱ្យមានការខ្វះខាតប្រេងឥន្ធនៈនៅក្នុងប្រទេសរុស្ស៊ី។

ជាក់ស្តែង រុស្ស៊ីបានកែសម្រួលការព្យាករណ៍ផលិតកម្មប្រេងរបស់ខ្លួនសម្រាប់ឆ្នាំនេះ ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេល ១៧ ឆ្នាំ និងបានកែប្រែការព្យាករណ៍នាំចេញប្រេងឥន្ធនៈសម្រាប់ឆ្នាំ២០២៦–២០២៧ ដោយសារផលប៉ះពាល់ពីសង្គ្រាម។

យ៉ាងណា ប្រធានាធិបតីអាមេរិករូបនេះ ព្រមានថា ការវាយប្រហារលើរោងចក្រប្រេងម៉ាស៊ូតកំពុងប៉ះពាល់ដល់ទីផ្សារពិភពលោក ដោយសារតែប្រេងម៉ាស៊ូតជាឥន្ធនៈសំខាន់សម្រាប់រថយន្តដឹកទំនិញ រថភ្លើង នាវា និងឧបករណ៍កសិកម្មផ្សេងៗ។

យោងតាមទិន្នន័យពី GasBuddy ដែលជាស្ថាប័នតាមដានតម្លៃប្រេងឥន្ធនៈ បានឱ្យដឹងថា តម្លៃមធ្យមប្រេងម៉ាស៊ូតនៅសហរដ្ឋអាមេរិកបានកើនលើស ៦ ដុល្លារក្នុងមួយហ្គាឡុងជាលើកដំបូង កាលពីថ្ងៃ ព្រហស្បតិ៍ សប្តាហ៍មុន៕

ប្រភព ៖ The Straits Times ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា