មេធំសិទ្ធិមនុស្ស UN ជំរុញឱ្យចាត់វិធានការបន្ទាន់ ទប់ស្កាត់ហានិភ័យមិនធ្លាប់មាននៃបច្ចេកវិទ្យា AI | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
មេធំសិទ្ធិមនុស្ស UN ជំរុញឱ្យចាត់វិធានការបន្ទាន់ ទប់ស្កាត់ហានិភ័យមិនធ្លាប់មាននៃបច្ចេកវិទ្យា AI

មេធំសិទ្ធិមនុស្ស UN ជំរុញឱ្យចាត់វិធានការបន្ទាន់ ទប់ស្កាត់ហានិភ័យមិនធ្លាប់មាននៃបច្ចេកវិទ្យា AI

ហ្សឺណែវ ៖ មេធំសិទ្ធិមនុស្សអង្គការសហប្រជាជាតិ នៅថ្ងៃ ចន្ទ បានអំពាវនាវជាបន្ទាន់ឱ្យបណ្តាប្រទេសនានា និងក្រុមហ៊ុន AI ឈានមុខគេ រួមគ្នាបង្កើតបទបញ្ញត្តិ និងវិធានការគ្រប់គ្រងហានិភ័យមិនធ្លាប់មាន នៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតឱ្យទាន់ពេលវេលា។

បើតាម CNA, ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស លោក Volker Turk ព្រមានថា ការប្រកួតប្រជែងគ្នាយ៉ាងលឿន ក្នុងការអភិវឌ្ឍ AI កំពុងបង្កើតហានិភ័យដ៏ធ្ងន់ធ្ងរដែលមិនធ្លាប់មានពីមុនមកដល់មនុស្សជាតិ និងប៉ះពាល់ដល់គ្រប់ទិដ្ឋភាពនៃជីវិតរស់នៅ និងសិទ្ធិមនុស្ស។

យោងតាម Anadolu, លោក Türk ជំរុញឱ្យមានស្តង់ដារសុវត្ថិភាពរួម ការវាយតម្លៃផលប៉ះពាល់លើសិទ្ធិមនុស្សជាបន្តបន្ទាប់ និងការត្រួតពិនិត្យដោយស្ថាប័នឯករាជ្យ។

លោក Türk ក៏បានអំពាវនាវឱ្យប្រទេសដែលជាទីតាំងរបស់ក្រុមហ៊ុន AI ធានាថា ក្រុមហ៊ុនទាំងនោះ ទទួលខុសត្រូវចំពោះបច្ចេកវិទ្យារបស់ខ្លួន និងអនុញ្ញាតឱ្យមានការត្រួតពិនិត្យបច្ចេកទេសដោយឯករាជ្យ។

លោក Türk សង្កត់ធ្ងន់ថា គ្មានប្រទេស ឬក្រុមហ៊ុនណាមួយគួរតែសម្រេចដោយខ្លួនឯងថា ពិភពលោកត្រូវទទួលយកហានិភ័យ AI កម្រិតណា ហើយសិទ្ធិមនុស្សមិនគួរត្រូវបានលះបង់ ជាថ្នូរនឹងវឌ្ឍនភាពបច្ចេកវិទ្យាឡើយ។

ជាមួយគ្នានេះ លោក Türk ជំរុញឱ្យប្រទេស និងក្រុមហ៊ុនបច្ចេកវិទ្យាសហការគ្នាតាមរយៈវេទិកាពហុភាគី ដើម្បីបង្កើតច្បាប់ និងបទប្បញ្ញត្តិសម្រាប់ AI កម្រិតខ្ពស់ ដោយផ្អែកលើច្បាប់សិទ្ធិមនុស្សអន្តរជាតិ៕

ប្រភព ៖ CNA និង Anadolu ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា