អ៊ុយក្រែន ត្រូវការមីស៊ីលសំណាញ់មេឃពី ១០០ ទៅ ១២០ គ្រាប់ រៀងរាល់ខែ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ៊ុយក្រែន ត្រូវការមីស៊ីលសំណាញ់មេឃពី ១០០ ទៅ ១២០ គ្រាប់ រៀងរាល់ខែ

អ៊ុយក្រែន ត្រូវការមីស៊ីលសំណាញ់មេឃពី ១០០ ទៅ ១២០ គ្រាប់ រៀងរាល់ខែ

កៀវ ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី អះអាងថា អ៊ុយក្រែនត្រូវការមីស៊ីលស្ទាក់ចាប់សម្រាប់ប្រព័ន្ធខែលការពារដែនអាកាសពី ១០០ ទៅ ១២០ គ្រាប់ក្នុងមួយខែ ដើម្បីពង្រឹងការការពារដែនអាកាសនៅរដូវរងាខាងមុខ។

បើតាម Defense Express, ប្រទេសរុស្ស៊ីត្រូវបានប៉ាន់ប្រមាណថា កំពុងពន្លឿនការផលិតមីស៊ីលផ្លោងប្រហែល ១៤០ គ្រាប់ក្នុងមួយខែ។

លោកប្រធានាធិបតី Zelensky អះអាងថា ប្រសិនបើប្រើមីស៊ីលសំណាញ់មេឃចំនួន ២ គ្រាប់សម្រាប់កម្ទេចមីស៊ីលផ្លោងមួយគ្រាប់របស់រុស្ស៊ី ដូច្នេះបើតាមទ្រឹស្តី អ៊ុយក្រែនត្រូវការមីស៊ីលស្ទាក់ចាប់ចំនួន ២៨០ គ្រាប់ក្នុងមួយខែ។

យ៉ាងណា ការទទួលបានចំនួនមីស៊ីលសំណាញ់មេឃដ៏ច្រើនបែបនេះ គឺជារឿងដ៏លំបាក ដោយសារសមត្ថភាពផលិតមីស៊ីលស្ទាក់ចាប់នៅមានកម្រិត។ បញ្ហាស្តុក និងការផ្គត់ផ្គង់មីស៊ីលសំណាញ់មេឃ ត្រូវបានចាត់ទុកថា មានសារៈសំខាន់ខ្លាំងសម្រាប់សមត្ថភាពការពារដែនអាកាសរបស់អ៊ុយក្រែន មុនរដូវរងាចូលមកដល់។

ជាមួយគ្នានេះ អ៊ុយក្រែនកំពុងស្វែងរកមីស៊ីលសំណាញ់មេឃបន្ថែមពីស្តុករបស់សហរដ្ឋអាមេរិក និងខ្សែសង្វាក់ផលិតកម្ម ខណៈកំពុងពិភាក្សាជាមួយប្រទេសនៅមជ្ឈិមបូព៌ា និងដៃគូរអឺរ៉ុបផងដែរ។

សំណាញ់មេឃ Patriot គឺជាប្រព័ន្ធខែលការពារដែនអាកាស ដែលបាញ់ចេញពីផ្ទៃដីទៅអាកាសដ៏ទំនើបបំផុតរបស់សហរដ្ឋអាមេរិក ។ ប្រព័ន្ធរ៉ាដារបស់ Patriot គ្របដណ្ដប់លើរយៈចម្ងាយ ១៥០ គីឡូម៉ែត្រ និងបំពាក់ដោយមីស៊ីលដ៏មានអនុភាពចំនួន ២ ប្រភេទ ។

ក្នុងនោះមីស៊ីលស្ទាក់ចាប់ PAC-2 របស់ប្រព័ន្ធ Patriot អាចបាញ់បានចម្ងាយលើស ១០០ គីឡូម៉ែត្រ និងមីស៊ីលស្ទាក់ចាប់ PAC-3 បាញ់បានចម្ងាយអតិបរមា ៦៩ គីឡូម៉ែត្រ ។ មីស៊ីលស្ទាក់ចាប់របស់ Patriot មានតម្លៃចាប់ពី ២ ទៅ ៤ លានដុល្លារក្នុងមួយគ្រាប់ ៕

ប្រភព ៖ Defense Express ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា