អ៊ីរ៉ង់ ប្រកាសថា ខ្លួនមិនពាក់ព័ន្ធនឹងពួកហ៊ូធី ក្នុងសង្គ្រាមនៅយេម៉ែន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ៊ីរ៉ង់ ប្រកាសថា ខ្លួនមិនពាក់ព័ន្ធនឹងពួកហ៊ូធី ក្នុងសង្គ្រាមនៅយេម៉ែន

អ៊ីរ៉ង់ ប្រកាសថា ខ្លួនមិនពាក់ព័ន្ធនឹងពួកហ៊ូធី ក្នុងសង្គ្រាមនៅយេម៉ែន

តេហេរ៉ង់ ៖ ប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃចន្ទ បានថ្លែងបដិសេធការជាប់ពាក់ព័ន្ធណាមួយជាមួយក្រុម ហ៊ូធី ក្នុងសង្គ្រាម នៅប្រទេសយេម៉ែន។ ជាជម្លោះដែលកំពុងឡើងកម្តៅខ្លាំង រវាងពួកប្រដាប់អាវុធទាំងនេះ ជាមួយនឹង កងកម្លាំងរដ្ឋាភិបាល។

ក្រសួងការបរទេសអ៊ីរ៉ង់បានចេញការបដិសេធថា ប្រទេសខ្លួនមិនមានជាប់ពាក់ព័ន្ធណាមួយនៅក្នុងសង្គ្រាមនៅយេម៉ែននោះទេ ពោលគឺ បន្ទាប់ពីចលនាហ៊ូទី (Houthi) ដែលគេជឿថា គាំទ្រដោយអ៊ីរ៉ង់ បានដណ្តើមកាន់កាប់ទឹកដីបន្ថែមទៀត។

លោក Esmaeil Baqaei អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ បានប្រាប់អ្នកសារព័ត៌មានថា «អ៊ីរ៉ង់មិនជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់យេម៉ែនឡើយ» ដោយបញ្ជាក់ថា «ក្រុមហ៊ូធីគឺជា តួអង្គដែលមានឯករាជ្យភាពទាំងស្រុង ហើយធ្វើការសម្រេចចិត្តដោយផ្អែកលើផលប្រយោជន៍ផ្ទាល់ខ្លួនរបស់ពួកគេ»។

បើតាម Tass, ការប៉ះទង្គិចគ្នាដោយអាវុធរវាងកងកម្លាំងរដ្ឋាភិបាលដែលគាំទ្រដោយអារ៉ាប៊ី សាអូឌីត និង ក្រុមឧទ្ទាម Houthi បានបន្តកើតមាន នៅក្នុងប្រទេសយេម៉ែន ចាប់តាំងពីខែសីហា ឆ្នាំ ២០១៤ មក។

ស្ថានភាពបានធ្លាក់ចុះយ៉ាងធ្ងន់ធ្ងរ នៅរដូវក្តៅនេះ។ ក្រុមឧទ្ទាម Houthi បានបើកការវាយប្រហារដោយមីស៊ីលទ្រង់ទ្រាយធំ ទៅលើកំពង់ផែ Mokha នៅសមុទ្រក្រហម កាលពីថ្ងៃទី ១៤ ខែសីហា ដែលបណ្តាលឱ្យប្រតិបត្តិការរបស់កំពង់ផែនេះត្រូវផ្អាកទាំងស្រុង។

នៅដើមខែកញ្ញា ក្រុម Houthi បានបើកប្រតិបត្តិការវាយលុកមួយ នៅភាគនិរតីនៃប្រទេស។ ក្រៅពីប្រតិបត្តិការលើដីគោក, ក្រុម Houthi បានចាប់ផ្តើមវាយប្រហារដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើក (drones) ទៅលើតំបន់ឆ្នេរសមុទ្រក្រហម និងតំបន់ជុំវិញទីក្រុង Taiz ដោយព្យាយាមកាត់ផ្តាច់ផ្លូវចូលទៅកាន់ទីក្រុង Mokha និងរុលទៅមុខ ឆ្ពោះទៅកាន់តំបន់ដែលនៅជាប់នឹងច្រកសមុទ្រ Bab al-Mandeb ដែលមានសារៈសំខាន់ជាយុទ្ធសាស្ត្រ៕

ប្រភព ៖ AFP_Tass ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា