រដ្ឋមន្ត្រីការបរទេសបញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់កម្ពុជាចំពោះដំណើរការដោយផ្អែកលើសុច្ឆន្ទៈ ទំនុកចិត្ត និងការប្តេជ្ញាចិត្តកម្ពុជាស្វែងរកដំណោះស្រាយប្រកបដោយយុត្តិធម៌ និងស្របតាមច្បាប់អន្តរជាតិ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រដ្ឋមន្ត្រីការបរទេសបញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់កម្ពុជាចំពោះដំណើរការដោយផ្អែកលើសុច្ឆន្ទៈ ទំនុកចិត្ត និងការប្តេជ្ញាចិត្តកម្ពុជាស្វែងរកដំណោះស្រាយប្រកបដោយយុត្តិធម៌ និងស្របតាមច្បាប់អន្តរជាតិ

រដ្ឋមន្ត្រីការបរទេសបញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់កម្ពុជាចំពោះដំណើរការដោយផ្អែកលើសុច្ឆន្ទៈ ទំនុកចិត្ត និងការប្តេជ្ញាចិត្តកម្ពុជាស្វែងរកដំណោះស្រាយប្រកបដោយយុត្តិធម៌ និងស្របតាមច្បាប់អន្តរជាតិ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងនាមជាតំណាងរបស់រាជរដ្ឋាភិបាលកម្ពុជា អមដំណើរដោយ ឯកឧត្តម ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុកលេខាធិការដ្ឋានកិច្ចការព្រំដែន ដែលជាតំណាងរង (Deputy Agent) គណៈប្រតិភូ និងក្រុមប្រឹក្សាអ្នកច្បាប់របស់កម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំលើកដំបូង នៃគណៈកម្មការផ្សះផ្សានៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ រវាងកម្ពុជា និងថៃ នៅប្រទេសសិង្ហបុរី។

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានឲ្យដឹងថា កម្ពុជាសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះតុលាការវិមជ្ឈការអចិន្ត្រៃយ៍ សមាជិកនៃគណៈកម្មការផ្សះផ្សា និងភាគីទាំងអស់ចំពោះវត្តមានក្នុងកិច្ចប្រជុំដ៏មានសារៈសំខាន់នាថ្ងៃនេះ ដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមចំពោះការអនុវត្តច្បាប់ និងការដោះស្រាយជម្លោះដោយសន្តិវិធី។ ដោយធ្លាប់ឆ្លងកាត់ និងយល់យ៉ាងស៊ីជម្រៅអំពីការខាតបង់ដ៏ធំធេងដែលបណ្តាលមកពីជម្លោះ កម្ពុជាបានជ្រើសរើសផ្លូវការទូតនេះដែលស្ថិតក្រោមច្បាប់អន្តរជាតិ មិនមែនក្នុងន័យបង្កើនភាពតានតឹងនោះទេ ប៉ុន្តែដើម្បីកសាងទំនុកចិត្តឡើងវិញ និងដោះស្រាយតំបន់ទាមទារដែនសមុទ្រត្រួតគ្នា។

ក្រសួងការបរទេសបានបញ្ជាក់ថា ចំពោះមុខគណៈកម្មការ និងគណៈប្រតិភូ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់កម្ពុជាចំពោះដំណើរការនេះ ដោយផ្អែកលើសុច្ឆន្ទៈ ទំនុកចិត្ត និងការប្តេជ្ញាចិត្ត កម្ពុជាស្វែងរកដំណោះស្រាយប្រកបដោយយុត្តិធម៌ និងស្របតាមច្បាប់អន្តរជាតិដែលជាដំណោះស្រាយធានានូវសន្តិភាពយូរអង្វែង ស្ថិរភាព និងភាពសុខដុមរមនាជាមួយគ្នាសម្រាប់ប្រជាជាតិទាំងពីរ៕
ដោយ៖ពលជ័យ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា