អាមេរិកជួយបណ្តុះបណ្តាលមន្រ្តីឧទ្យានុរក្សប្រើឧបករណ៍ទំនើប ដើម្បីទប់ស្កាត់បទល្មើសដឹកឈើ ​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អាមេរិកជួយបណ្តុះបណ្តាលមន្រ្តីឧទ្យានុរក្សប្រើឧបករណ៍ទំនើប ដើម្បីទប់ស្កាត់បទល្មើសដឹកឈើ ​

អាមេរិកជួយបណ្តុះបណ្តាលមន្រ្តីឧទ្យានុរក្សប្រើឧបករណ៍ទំនើប ដើម្បីទប់ស្កាត់បទល្មើសដឹកឈើ ​

អង្គការសមាគមអភិរក្សសត្វព្រៃប្រចាំកម្ពុជា(WCS)សហការជាមួយការិយាល័យសេនានុព័ន្ធស៊ើបអង្កេតសន្តិសុខមាតុភូមិ (Homeland Security Investigations-HSI) នៃស្ថានទូតអាមេរិកប្រចាំកម្ពុជា ​បានរៀបចំវគ្គបណ្តុះបណ្តាលដល់មន្ត្រីឧទ្យានុរក្ស អំពីការស៊ើបអង្កេតបទល្មើសដឹកឈើ និងការប្រើប្រាស់ឧបករណ៍កោសល្យវិច័យឈើចល័តដែលដឹកចេញពីតំបន់ការពារធម្មជាតិ។ ឧបករណ៍នេះ​មានឈ្មោះថា ArborTron។

វគ្គបណ្តុះបណ្តាលនេះ មានសិកា្ខកាមចូលរួមសរុបចំនួន ៤៩នាក់ ក្នុងនោះមានមន្ត្រីឧទ្យានុរក្សចំនួន ៣៩នាក់ មកពីតំបន់ការពារធម្មជាតិក្នុងខេត្តមណ្ឌលគិរី និងខេត្តក្រចេះ។ វគ្គបណ្តុះបណ្តាលនេះ បានរៀបចំឡើង​ពីថ្ងៃទី៩ ដល់ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្នាក់ការកណ្តាលដែនជម្រកសត្វព្រៃកែវសីមា ខេត្តមណ្ឌលគិរី។ នេះជាវគ្គបណ្តុះបណ្តាលដំបូងអំពីការប្រើប្រាស់ឧបករណ៍ ArborTron សម្រាប់មន្ត្រីឧទ្យានុរក្សក្នុងប្រទេសកម្ពុជា។
 
ឯកឧត្តម ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន​ បានប្រាប់បណ្តាញព័ត៌មាន AMS ថា ក្នុងវគ្គបណ្តុះបណ្តាលរយៈពេល ៣ថ្ងៃកន្លងទៅនេះ មន្ត្រីឧទ្យានុរក្សបានស្វែងយល់ពីឧបករណ៍ ArborTron ដែលជាឧបករណ៍សម្រាប់ធ្វើការកំណត់អត្តសញ្ញាណឈើតាមបែបវិទ្យាសាស្ត្រ។ ជាមួយគ្នានេះ វាជួយឱ្យមន្ត្រីជំនាញអាចវាយតម្លៃ និងបែងចែកប្រភេទឈើ ជាពិសេសប្រភេទឈើកម្រ ដើម្បីងាយស្រួលក្នុងការចងក្រងសំណុំរឿង និងចាត់វិធានការច្បាប់។
 
ឯកឧត្តម ខ្វៃ អាទិត្យា បានបញ្ជាក់ថា ក្រសួងបរិស្ថាន នឹងបន្តសហការជាមួយដៃគូ ដើម្បីពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ តាមរយៈការពង្រឹងការបណ្តុះបណ្តាលសមត្ថភាពមន្រ្តីឧទ្យានុរក្ស ក្នុងការរៀបចំផែនការ ការចុះល្បាត ទប់ស្កាត់ ប្រឆាំងបទល្មើសធនធានធម្មជាតិ ជាមួយបច្ចេកវិទ្យាទំនើបៗ។​
 
លោក នេត វិបុល នាយករងអង្គការសមាគមអភិរក្សសត្វព្រៃប្រចាំកម្ពុជា បានលើកឡើងថា វគ្គបណ្តុះបណ្តាលនេះបានឆ្លុះបញ្ចាំងពីភាពជាដៃគូរវាងក្រសួងបរិស្ថាន អង្គការ WCS និងស្ថានទូតអាមេរិកប្រចាំកម្ពុជា ក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើការងារប្រឆាំងបទល្មើសបរិស្ថាន និងធនធានធម្មជាតិ ជាពិសេសការកាប់ឈើចេញពីតំបន់ការពារធម្មជាតិ។
 
ក្នុងខែសីហា ឆ្នាំ២០២៦ អាជ្ញាធរបានបង្រ្កាបបទល្មើសធនធានធម្មជាតិសរុបចំនួន១៥៧ករណី​ ក្នុងនោះ មានបទល្មើស​​ព្រៃឈើ​ចំនួន ៦៧ករណី បទល្មើសសត្វព្រៃ៤០ករណី បទល្មើសដីធ្លី៣៣ករណី បទល្មើសនេសាទ១៦ករណី និងបទល្មើសធនធានរ៉ែ ចំនួន ១ករណី។ ជាមួយគ្នានេះ ​ជន​សង្ស័យចំនួន៨នាក់ ត្រូវបានកសាងសំណុំរឿងទៅកាន់តុលាការ។ នេះបើតាមរបាយការណ៍របស់ក្រសួងបរិស្ថាន​៕

សៅ សុខអេង

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា