កម្ពុជា​អំពាវ​នាវ​ឱ្យសហគមន៍អន្តរជាតិ និង​ដៃគូ ផ្តល់ការគាំទ្រ​ដល់​ការ​បោសសម្អាត​គ្រាប់បែកចង្កោមស៊េរី M​ ដែលត្រូវ​បានប្រើប្រាស់ដោយថៃ​នៅ​កម្ពុជា​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជា​អំពាវ​នាវ​ឱ្យសហគមន៍អន្តរជាតិ និង​ដៃគូ ផ្តល់ការគាំទ្រ​ដល់​ការ​បោសសម្អាត​គ្រាប់បែកចង្កោមស៊េរី M​ ដែលត្រូវ​បានប្រើប្រាស់ដោយថៃ​នៅ​កម្ពុជា​

កម្ពុជា​អំពាវ​នាវ​ឱ្យសហគមន៍អន្តរជាតិ និង​ដៃគូ ផ្តល់ការគាំទ្រ​ដល់​ការ​បោសសម្អាត​គ្រាប់បែកចង្កោមស៊េរី M​ ដែលត្រូវ​បានប្រើប្រាស់ដោយថៃ​នៅ​កម្ពុជា​

កម្ពុជាបានអំពាវនាវដល់សហគមន៍អន្តរជាតិ និងដៃគូអភិវឌ្ឍ ដែលមានបទពិសោធន៍ និងជំនាញ បន្តផ្តល់ការគាំទ្រទាំងផ្នែកបច្ចេកទេស និងធនធាន ដើម្បីចូលរួមដោះស្រាយផលប៉ះពាល់ និងបោសសម្អាត គ្រាប់បែកចង្កោមស៊េរី M ដែលត្រូវបានរកឃើញថ្មីនៅលើទឹកដីកម្ពុជា។

តាមលទ្ធផលស្រាវជ្រាវ និងការងារបច្ចេកទេសរបស់ មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) កូនគ្រាប់បែកចង្កោមប្រភេទ M42, M46 និង M85 ត្រូវបានកំណត់អត្តសញ្ញាណថា ជាប្រភេទកូនគ្រាប់បែកចង្កោមស៊េរី M ដែលបានរកឃើញថ្មីនៅកម្ពុជា និងត្រូវបានបន្សល់ទុកក្នុងអំឡុងជម្លោះតាមព្រំដែនកម្ពុជា–ថៃ ក្នុងខែកក្កដា និងខែធ្នូ ឆ្នាំ២០២៥។

គ្រាប់បែកចង្កោមស៊េរី M ទាំងនេះ បង្កហានិភ័យខ្ពស់ និងគ្រោះថ្នាក់ដល់អាយុជីវិត ដោយអាចផ្ទុះគ្រប់ពេលវេលា ជាពិសេសបង្កការគំរាមកំហែងដល់កុមារ និងប្រជាពលរដ្ឋដែលរស់នៅ ឬប្រកបរបរនៅតំបន់រងផលប៉ះពាល់។ រហូតមកដល់ពេលនេះ កូនគ្រាប់បែកចង្កោមស៊េរី M ដែល​មិន​ទាន់​ផ្ទះសល់​ពី​ជម្លោះ​ បានបង្កឱ្យប្រជាពលរដ្ឋកម្ពុជាចំនួន ១០នាក់ រងគ្រោះថ្នាក់។

ការអំពាវនាវនេះ ត្រូវបានធ្វើឡើងដោយគណៈប្រតិភូកម្ពុជា ក្នុងព្រឹត្តិការណ៍អមស្តីពី «From Evidence to Action: Advancing Cluster Munition Remnant Survey through Regional Cooperation» នៃ កិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៣ នៃអនុសញ្ញាស្តីពីគ្រាប់បែកចង្កោម ដែលប្រព្រឹត្តទៅនៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦៕

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា