អឺរ៉ុប គ្រោងបង្កើត «ក្រុមប្រឹក្សាសន្តិសុខ» ថ្មីផ្ទាល់ខ្លួន មានសមត្ថភាពអាចជួយអន្តរាគមន៍ទាន់សភាពការណ៍ជាង ណាតូ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អឺរ៉ុប គ្រោងបង្កើត «ក្រុមប្រឹក្សាសន្តិសុខ» ថ្មីផ្ទាល់ខ្លួន មានសមត្ថភាពអាចជួយអន្តរាគមន៍ទាន់សភាពការណ៍ជាង ណាតូ

អឺរ៉ុប គ្រោងបង្កើត «ក្រុមប្រឹក្សាសន្តិសុខ» ថ្មីផ្ទាល់ខ្លួន មានសមត្ថភាពអាចជួយអន្តរាគមន៍ទាន់សភាពការណ៍ជាង ណាតូ

ព្រុចសែល ៖ ប្រធានក្រុមប្រឹក្សាអឺរ៉ុបកំពុងជំរុញឲ្យបង្កើត «ក្រុមប្រឹក្សាសន្តិសុខអឺរ៉ុប» ថ្មីផ្ទាល់ខ្លួន ជាមួយនឹងសមត្ថភាពអាចជួយអន្តរាគមន៍ប្លុកមួយនេះ ទាន់សភាពការណ៍ ឬលឿនជាងអង្គការណាតូ ។ នេះបើតាមការចេញផ្សាយ របស់គេហទំព័រព័ត៌មានអឺរ៉ុប Euractiv នៅថ្ងៃពុធនេះ ។

លោកស្រី Ursula von der Leyen ប្រធានក្រុមប្រឹក្សាអឺរ៉ុបនិយាយថា លោកស្រីគ្រោងនឹងអំពាវនាវដល់មេដឹកនាំនៃសហភាពអឺរ៉ុប, អ៊ុយក្រែន ចក្រភពអង់គ្លេស ន័រវែស កាណាដា និងប្រទេសផ្សេងៗទៀត ឱ្យជួបប្រជុំគ្នាក្នុងទម្រង់ថ្មីមួយ ដើម្បីសម្របសម្រួលការឆ្លើយតបទៅនឹងការគំរាមកំហែងផ្នែកសន្តិសុខដែលកំពុងកើនឡើង ។

លោកស្រីរៀបរាប់ថា «យើងនឹងបង្ហាញគំនិតរបស់អឺរ៉ុប ដើម្បីធ្វើឱ្យក្រុមប្រឹក្សាសន្តិសុខផ្ទាល់ខ្លួនរបស់ប្លុកដែលមានសមាជិក ២៧ ប្រទេសមួយនេះ ក្លាយជាការពិត» ។

យ៉ាងណា គេមិនទាន់ច្បាស់ទេថាតើអគ្គលេខាធិការអង្គការណាតូ លោក Mark Rutte និងប្រធានាធិបតីអាមេរិក លោក Donald Trump នឹងមានប្រតិកម្មយ៉ាងណាចំពោះគំនិតផ្តួចផ្តើមនេះ ដោយសារតែក្រុមប្រឹក្សាសន្តិសុខអឺរ៉ុប «អាចនឹងក្លាយជាគូប្រជែងដ៏មានសក្តានុពលរបស់អង្គការណាតូ»។

Euractiv បានបន្ថែមថា សំណើរបស់លោកស្រី von der Leyen រួមមានការបង្កើតពិធីសារសន្តិសុខថ្មីមួយ ដែលយកគំរូតាមមាត្រាទី ៤ របស់អង្គការណាតូ ដោយរដ្ឋសមាជិក EU អាចស្នើឱ្យមានការកោះប្រជុំរដ្ឋសមាជិកទាំងអស់ នៅពេលមានការវាយប្រហារណាមួយកើតឡើង ។

មាត្រានៃអង្គការណាតូ អនុញ្ញាតឱ្យសមាជិកនៃសម្ព័ន្ធភាព ស្នើសុំការពិគ្រោះយោបល់ នៅពេលដែលពួកគេយល់ឃើញថា សន្តិសុខ ឬ បូរណភាពទឹកដីរបស់ប្រទេសសមាជិកកំពុងស្ថិតក្រោមការគំរាមកំហែង។

បើតាមគេហទំព័រព័ត៌មានរបស់អឺរ៉ុបមួយនេះដដែល, គំនិតនៃការបង្កើត «ក្រុមប្រឹក្សាសន្តិសុខអឺរ៉ុប» ធ្លាប់ត្រូវបានលើកឡើងជាគំនិតផ្តួចផ្តើមរួមគ្នា រវាងបារាំង និងអាល្លឺម៉ង់ ហើយក៏បានទទួលការចាប់អារម្មណ៍ និងការគាំទ្រឡើងវិញ បន្ទាប់ពីសង្គ្រាមលុកលុយទ្រង់ទ្រាយធំរបស់រុស្ស៊ីទៅលើអ៊ុយក្រែន ៕

ប្រភព ៖ Euractiv ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា