ការឡើងថ្លៃប្រេងឥន្ធនៈដុតបញ្ឆេះកំហឹង និងតវ៉ាជុំវិញពិភពលោក, សហជីពថា ត្រូវតែរួមគ្នាដាក់សម្ពាធ អាមេរិក ឲ្យឈប់វាយប្រហារ អ៊ីរ៉ង់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ការឡើងថ្លៃប្រេងឥន្ធនៈដុតបញ្ឆេះកំហឹង និងតវ៉ាជុំវិញពិភពលោក, សហជីពថា ត្រូវតែរួមគ្នាដាក់សម្ពាធ អាមេរិក ឲ្យឈប់វាយប្រហារ អ៊ីរ៉ង់

ការឡើងថ្លៃប្រេងឥន្ធនៈដុតបញ្ឆេះកំហឹង និងតវ៉ាជុំវិញពិភពលោក, សហជីពថា ត្រូវតែរួមគ្នាដាក់សម្ពាធ អាមេរិក ឲ្យឈប់វាយប្រហារ អ៊ីរ៉ង់

បរទេស ៖ ក្រុមអ្នកតវ៉ានៅជុំវិញពិភពលោកកាលពីថ្ងៃអង្គារបានចាប់ផ្តើមនាំគ្នាចេញមកតាមដងផ្លូវ ដើម្បីបញ្ចេញកំហឹងចំពោះការឡើងថ្លៃប្រេងឥន្ធនៈយ៉ាងគំហុក និងការដាច់ចរន្តអគ្គិសនីជាបន្តបន្ទាប់ ខណៈវិបត្តិទាំងនេះកើតចេញពីសង្គ្រាមរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ។

បើតាម CNN, តម្លៃប្រេងបានកើនឡើងលើសកម្រិត ១០០ ដុល្លារក្នុងមួយបារ៉ែលជាថ្មីម្តងទៀត បន្ទាប់ពីសហរដ្ឋអាមេរិកបានបើកការវាយប្រហារបន្ថែម ទៅលើនាវាដឹកប្រេងរបស់អ៊ីរ៉ង់ នៅក្នុងឈូងសមុទ្រ ខណៈការផ្ទុះឡើងវិញនៃការប្រយុទ្ធគ្នា នៅក្នុងប្រទេសយេម៉ែន ដែលបង្កជាការគំរាមកំហែងដល់ការដឹកជញ្ជូនតាមផ្លូវទឹក នៅច្រកសមុទ្រ Bab al-Mandab ក៏ជាដើមចមធ្វើឲ្យតម្លៃប្រេងកើនឡើងផងដែរ ។

សម្រាប់សហរដ្ឋអាមេរិក, ស្ថានភាពនេះបាននាំឱ្យតម្លៃប្រេងឥន្ធនៈកើនឡើង និងមានការព្រមានយ៉ាងខ្លាំងដល់គ្រួសារដែលពឹងផ្អែកលើប្រេងសម្រាប់កម្តៅផ្ទះសម្បែងក្នុងរដូវរងា ខណៈដែលអ្នកវិភាគព្យាករណ៍ថា តម្លៃនឹងកើនឡើងដល់ ៣០% ក្នុងអំឡុងពេលមានជម្លោះជាមួយអ៊ីរ៉ង់នេះ ។

សម្រាប់ប្រទេសដែលមានសេដ្ឋកិច្ចមិនសូវរឹងមាំវិញ, ផលប៉ះពាល់ទៅលើហិរញ្ញវត្ថុជាតិ និងជីវភាពរបស់ប្រជាជនគឺកាន់តែធ្ងន់ធ្ងរ ហើយការអត់ធ្មត់របស់ពួកគេក៏កាន់តែអស់ទៅៗផងដែរ។

នៅពេលដែលតម្លៃប្រេងឥន្ធនៈកើនឡើង, កំហឹងរបស់ប្រជាជនក៏កើនឡើងតាមនោះដែរ ដោយសារពួកគេលែងមានលទ្ធភាពទិញប្រេង, ធ្វើដំណើរទៅធ្វើការ, ប្រកបអាជីវកម្ម ឬ សូម្បីតែផ្តល់សេវាកម្មចាំបាច់នានា។

នៅក្នុងប្រទេសស៊ីរី, ក្រុមអ្នកតវ៉ាបានដុតសំបកកង់រថយន្ត នៅលើផ្លូវហាយវេ ដែលមានចរាចរណ៍មមាញឹក។ នៅប្រទេសហ្គាតេម៉ាឡា, ពួកគេបានបិទផ្លូវដើម្បីទាមទារឱ្យរដ្ឋាភិបាលចាត់វិធានការជាបន្ទាន់។ ចំណែកនៅប្រទេសព័រទុយហ្គាល់ ដែលស្ថិតក្នុងតំបន់អឺរ៉ុបវិញ, ថៅកែអាជីវកម្មក្នុងស្រុក និងកម្មករបាននាំគ្នាដើរហែក្បួនតវ៉ាទៅកាន់គេហដ្ឋានរបស់នាយករដ្ឋមន្ត្រី។

ក្រៅប្រទេសស៊ីរីនៅតំបន់មជ្ឈិមបូព៌ា, ហ្គាតេម៉ាឡានៅតំបន់អាមេរិកកណ្តាល និង ព័រទុយហ្គាល់ , ក៏មានការតវ៉ានៅប្រទេសបារាំង ក៏ដូចជា នៅបណ្តាប្រទេសនៃប្លុកអាស៊ីផងដែរ។

នៅហ្វីលីពីន, លោក Jerome Adonis មេដឹកនាំសហជីពមួយរូប បានថ្លែងថា «ប្រទេសហ្វីលីពីនគួរតែហ៊ានងើបឈរឡើង ហើយទាមទារឱ្យមានការបញ្ឈប់នូវអំពើឈ្លានពានរបស់សហរដ្ឋអាមេរិកប្រឆាំងនឹងប្រទេសអ៊ីរ៉ង់»។

លោកបញ្ជាក់ថា «ផលប៉ះពាល់ដែលបណ្តាលមកពីការរំខានដល់ការផ្គត់ផ្គង់ប្រេង គឺជារឿងដែលប៉ះពាល់ដល់យើងទាំងអស់គ្នា។ ទោះបីជាយើងមិនបានរងការវាយប្រហារដោយគ្រាប់បែកក៏ដោយ ប៉ុន្តែយើងកំពុងរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីភាពក្រីក្រ និងភាពអត់ឃ្លាន ដោយសារតែការឡើងថ្លៃប្រេងនេះ ៕

ប្រភព ៖ CNN ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា