រុស្ស៊ី គំរាមប្រើពេល ៣ថ្ងៃ ធ្វើឱ្យរដ្ឋ NATO មួយ រលាយបាត់ពីផែនទី | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រុស្ស៊ី គំរាមប្រើពេល ៣ថ្ងៃ ធ្វើឱ្យរដ្ឋ NATO មួយ រលាយបាត់ពីផែនទី

រុស្ស៊ី គំរាមប្រើពេល ៣ថ្ងៃ ធ្វើឱ្យរដ្ឋ NATO មួយ រលាយបាត់ពីផែនទី

មូស្គូ ៖ លោក Nikolay Patrushev ជំនួយការប្រធានាធិបតីរុស្ស៊ី កាលពីថ្ងៃ អង្គារ បានបោះសម្តីគំរាមធ្ងន់ៗថា ប៉ូឡូញ ដែលជារដ្ឋសមាជិកមួយរបស់អង្គការ NATO នឹងរលាយបាត់សូន្យពីផែនទីត្រឹមតែពីរ ទៅបីថ្ងៃប៉ុណ្ណោះ ប្រសិនបើហ៊ានលូកដៃក្នុងសង្គ្រាមប្រឆាំងនឹងរុស្ស៊ី។

បើតាម RT, ការព្រមាននេះកើតឡើង ក្រោយរដ្ឋមន្ត្រីការបរទេសប៉ូឡូញ លោក Radoslaw Sikorksi បានប្រើវោហាសាស្រ្តព្រមានធ្ងន់ៗថា ប្រសិនបើរុស្ស៊ីហ៊ានបើកការវាយប្រហារពិតមែន នោះប៉ូឡូញ និងសម្ព័ន្ធភាពណាតូនឹងសងសឹកវិញយ៉ាងចាស់ដៃបំផុត ហើយអាចផ្តួលរុស្ស៊ីបានយ៉ាងឆាប់រហ័ស។

មិនទុកយូរ លោក Patrushev បានបោះសម្តីគំរាមវិញថា ប្រសិនបើប៉ូឡូញហ៊ានធ្វើបែបនោះមែន រុស្ស៊ីនឹងបញ្ចេញគ្រប់អាវុធយុទ្ធភណ្ឌ ដែលកងកម្លាំងរបស់ខ្លួនមាន ក៏ដូចជាប្រើធនធានទាំងអស់ ដើម្បីធ្វើឱ្យប៉ូឡូញរលាយបាត់សូន្យពីផែនដីត្រឹមចន្លោះពីពីរទៅបីថ្ងៃប៉ុណ្ណោះ។

ជំនួយការរបស់លោកប្រធានាធិបតី Putin រូបនេះ បានចាត់ទុកការវាយតម្លៃរបស់លោក Sikorksi ថា ជាការមើលស្រាលចំពោះសមត្ថភាពពេញលេញរបស់រុស្ស៊ី ដោយលោកអះអាងថា ទីក្រុងមូស្គូមិនទាន់ប្រើប្រាស់អស់សក្តានុពលយោធាទាំងមូលរបស់ខ្លួន ក្នុងសង្គ្រាមប្រឆាំងអ៊ុយក្រែននៅឡើយទេ។

លោក Patrushev ដែលមានវ័យ៧៥ឆ្នាំរូបនេះ សង្កត់ធ្ងន់ថា ប៉ូឡូញកំពុងភ្លេចមេរៀនប្រវត្តិសាស្ត្រ ហើយមិនព្រមរកសន្តិភាពជូនជាតិទេ តែបែរចង់អូសទាញឱ្យប្រទេសជាតិខ្លួនឯង លេចលង់ទៅរកគ្រោះថ្នាក់ទៅវិញ។

សង្គ្រាមពាក្យសម្តីរវាងទីក្រុងមូស្គូ និងទីក្រុងវ៉ាសូវី ត្រូវបានអ្នកជំនាញមើលឃើញថា បានបង្ហាញពីភាពតានតឹងផ្នែកសន្តិសុខកាន់តែខ្លាំងឡើងនៅអឺរ៉ុបខាងកើត ខណៈដែលប៉ូឡូញកំពុងចាត់វិធានការពង្រឹងការការពារតំបន់ព្រំដែន បន្ទាប់ពីមានឧបទ្ទវហេតុពាក់ព័ន្ធនឹងយន្តហោះដ្រូនរុស្ស៊ីនៅជិតព្រំដែនប្រទេសរបស់ខ្លួន៕

ប្រភព ៖ RT ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា