ខេត្តកំពង់ចាម ប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ «ផែនការអភិវឌ្ឍន៍ទេសចរណ៍ ឆ្នាំ២០២៦-២០៣០» | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ខេត្តកំពង់ចាម ប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ «ផែនការអភិវឌ្ឍន៍ទេសចរណ៍ ឆ្នាំ២០២៦-២០៣០»

ខេត្តកំពង់ចាម ប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ «ផែនការអភិវឌ្ឍន៍ទេសចរណ៍ ឆ្នាំ២០២៦-២០៣០»

កំពង់ចាម៖រដ្ឋបាលខេត្តកំពង់ចាមបានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវ «ផែនការអភិវឌ្ឍន៍ទេសចរណ៍ខេត្ត ឆ្នាំ២០២៦-២០៣០» ។ ពិធីនេះបានប្រព្រឹត្តទៅនៅសាលាខេត្តកំពង់ចាម ក្រោមអធិបតីភាព ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួង​ទេសចរណ៍ និង ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមកាលពីព្រឹកថ្ងៃពុធទី១៦ ខែកញ្ញា ឆ្នាំ២០២៦។

សំដៅលើផែនការអភិវឌ្ឍន៍ទេសចរណ៍ខេត្ត ឆ្នាំ២០២៦-២០៣០ ដែលត្រូវបានប្រកាសឱ្យប្រើប្រាស់លោក ស៊ាន សុគុន ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ចាមបានគូសបញ្ជាក់ថា ផែនការយុទ្ធសាស្ត្រនេះ ជាលទ្ធផលនៃកិច្ចខិតខំប្រឹង​ប្រែង​រួមគ្នា ដើម្បីប្រែក្លាយសក្តានុពលដែលមានស្រាប់ឱ្យទៅជាផលិតផល និងបទពិសោធន៍ទេសចរណ៍ដែលមាន​តម្លៃ​បន្ថែមខ្ពស់។

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តបានឱ្យដឹងថា ខេត្តកំពង់ចាមមានសក្តានុពលទេសចរណ៍ ដោយមានរមណីយដ្ឋាន ទេសចរណ៍ចំនួន ១៣កន្លែង ក្នុងនោះរមណីយដ្ឋានធម្មជាតិ៤កន្លែង​ ,រមណីយដ្ឋានប្រវត្តិសាស្ត្រ៦កន្លែង​ និងកែច្នៃ ៣​កន្លែងនិងមានប្រាសាទបុរាណចំនួន ១៥កន្លែង។ខេត្តមានសណ្ឋាគារ ១៨កន្លែង​ ,ផ្ទះសំណាក់ ១០៣កន្លែង ភោជនីយ​ដ្ឋាន៣៥កន្លែង ,អាហារដ្ឋាន ៧៥កន្លែង ,ហាងលក់វត្ថុអនុស្សាវរីយ៍ចំនួន ៧កន្លែង ,ផ្សាររាត្រី ១កន្លែង ,សហគមន៍ ១កន្លែង ។ក្នុងឆមាសទី១ ឆ្នាំ២០២៦នេះ មានភ្ញៀវទេសចរមកទស្សនាខេត្តកំពង់ចាម​​ជាង​ ៥លាន​ ១៣ម៉ឺននាក់ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២៥ មានការកើនឡើង៤៥%​ ។

មានប្រសាសន៍នាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ បានកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់អាជ្ញាធរ និងប្រជាពលរដ្ឋក្នុងការលើកកម្ពស់គុណភាពសេវាកម្ម អនាម័យ និងសុវត្ថិភាព ដែលធ្វើឱ្យខេត្តកំពង់ចាមមិនត្រឹម​តែក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាច្រកតភ្ជាប់យុទ្ធសាស្ត្ររវាងរាជធានីភ្នំពេញ និងបណ្ដាខេត្តភាគឦសានផងដែរ ៕
ដោយ៖លី ពៅ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា