ឈប់បារម្ភរឿងទឹកឆុងទឹកដោះគោកូន! វីតាល់ បេប៊ី គុណភាពលំដាប់អន្តរជាតិ ស្នាដៃកូនខ្មែរពិតៗ ចូលរួមលើកកម្ពស់សុខភាពទារក និងសេដ្ឋកិច្ចជាតិ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ឈប់បារម្ភរឿងទឹកឆុងទឹកដោះគោកូន! វីតាល់ បេប៊ី គុណភាពលំដាប់អន្តរជាតិ ស្នាដៃកូនខ្មែរពិតៗ ចូលរួមលើកកម្ពស់សុខភាពទារក និងសេដ្ឋកិច្ចជាតិ

ឈប់បារម្ភរឿងទឹកឆុងទឹកដោះគោកូន! វីតាល់ បេប៊ី គុណភាពលំដាប់អន្តរជាតិ ស្នាដៃកូនខ្មែរពិតៗ ចូលរួមលើកកម្ពស់សុខភាពទារក និងសេដ្ឋកិច្ចជាតិ

ភ្នំពេញ ៖ ក្រុមហ៊ុន វីតាល់ បេប៊ី ដឹកនាំដោយ លោកជំទាវ ជឹង សុគន្ធាវី នាយិកាប្រតិបត្តិក្រុមហ៊ុន វ័ន ម៉រ គ្រុប នៅរសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ បានបង្កើតកម្មវិធីមនុស្សធម៌ចុះសួរសុខទុក្ខ និងនាំយកអំណោយជាទឹកពិសា វីតាល់ បេប៊ី ចែកជូនដោយផ្ទាល់ដល់មាតាដែលត្រៀមសម្រាល និងទើបសម្រាលរួច នៅមន្ទីរពេទ្យកាល់ម៉ែត្រ។

សកម្មភាពនេះ គឺជាផ្នែកមួយនៃចូលរួមចែករំលែកក្តីស្រឡាញ់ និងការយកចិត្តទុកដាក់ដល់មាតា និងទារក ដែលត្រៀមសម្រាល និងបានសម្រាលរួច ពិសេសដើម្បីផ្សព្វផ្សាយវីតាល់ប៉េប៊ី រូបមន្តពិសេស សម្រាប់កុមារ និងទារក (Baby Water)» ដែលផលិតឡើងក្រោមស្តង់ដារបច្ចេកវិទ្យាទំនើបចុងក្រោយបង្អស់។

សកម្មភាពសប្បុរសធម៌នេះដែរ ស្តែងឱ្យឃើញពីការយកចិត្តទុកដាក់យ៉ាងជ្រាលជ្រៅចំពោះសុខភាពមាតា និងទារក ទាំងក្នុងដំណាក់កាលមុន និងក្រោយសម្រាល ព្រោះសុខភាពកុមារនៅថ្ងៃនេះ គឺជាទំព័រអនាគតដ៏រឹងមាំរបស់ប្រទេសជាតិ។

ក្រុមហ៊ុន វ័ន ម៉រ គ្រុប (One More Group) តាមរយៈម៉ាកសញ្ញាទឹកពិសាបរិសុទ្ធ វីតាល់ (Vital) ដែលជាមោទនភាពជាតិខ្មែរ បានបោះជំហានយ៉ាងសំខាន់មួយទៀតក្នុងទីផ្សារ ដោយបានស្រាវជ្រាវ និងច្នៃបង្កើតនូវ «ទឹកបរិសុទ្ធរូបមន្តពិសេសសម្រាប់កុមារ និងទារក (Vital Baby Water)» ក្រោមស្តង់ដារបច្ចេកវិទ្យាចុងក្រោយបង្អស់។

ផលិតផលថ្មីនេះ ត្រូវបានសម្រិត សម្រាំងកម្រិតជាតិរ៉ែ (Low Mineral Content) យ៉ាងល្អិតល្អន់បំផុត ដើម្បីកុំឱ្យប៉ះពាល់ដល់មុខងារតម្រងនោម និងប្រព័ន្ធរំលាយអាហារដ៏ខ្ចីខ្ជាវរបស់ទារកទើបនឹងកើត។

វីតាល់ បេប៊ី ជាដំណោះស្រាយដ៏ល្អឥតខ្ចោះ និងមានសុវត្ថិភាពខ្ពស់បំផុត ទាំងការឆុងទឹកដោះគោ និងការញ៉ាំផ្ទាល់ ដោយមិនបាច់បារម្ភរឿងសារធាតុរ៉ែលើសកម្រិត ព្រមទាំងផ្តល់ជូននូវតម្លៃសមរម្យ ស័ក្តិសមសម្រាប់គ្រប់ក្រុមគ្រួសារកម្ពុជា។ វត្តមានរបស់ Vital Baby Water បង្ហាញយ៉ាងច្បាស់ថា «ស្នាដៃកូនខ្មែរ មានគុណភាព និងស្តង់ដារខ្ពស់ មិនចាញ់ផលិតផលនាំចូលឡើយ»។

ការងាកមកគាំទ្រ និងជ្រើសរើសប្រើប្រាស់ផលិតផលក្នុងស្រុកមួយនេះ មិនត្រឹមតែជួយការពារសុខភាពកូនតូចប៉ុណ្ណោះទេ ថែមទាំងជាការកាត់បន្ថយការនាំចូលផលិតផលបរទេស លើកកម្ពស់សេដ្ឋកិច្ចជាតិ និងបង្ហាញពីស្មារតីខ្មែរជួយខ្មែរយ៉ាងរឹងមាំ។ បន្ថែមពីលើការច្នៃបង្កើតផលិតផលប្រកបដោយគុណភាព វីតាល់ តែងតែចាត់ទុកសុខុមាលភាពសង្គមជាអាទិភាពចម្បង៕

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា