វីតាល់បេប៊ី ចុះចែកក្តីស្រឡាញ់ដល់មាតា និងទារកនៅមន្ទីរពេទ្យរដ្ឋ ជាមួយដំណោះស្រាយទឹកបរិសុទ្ធរូបមន្តសុវត្ថិភាពខ្ពស់ សម្រាប់កូនតូច | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
វីតាល់បេប៊ី ចុះចែកក្តីស្រឡាញ់ដល់មាតា និងទារកនៅមន្ទីរពេទ្យរដ្ឋ ជាមួយដំណោះស្រាយទឹកបរិសុទ្ធរូបមន្តសុវត្ថិភាពខ្ពស់ សម្រាប់កូនតូច

វីតាល់បេប៊ី ចុះចែកក្តីស្រឡាញ់ដល់មាតា និងទារកនៅមន្ទីរពេទ្យរដ្ឋ ជាមួយដំណោះស្រាយទឹកបរិសុទ្ធរូបមន្តសុវត្ថិភាពខ្ពស់ សម្រាប់កូនតូច

ភ្នំពេញ ៖ ក្នុងគោលបំណងចូលរួមចែករំលែកក្តីស្រឡាញ់ និងការយកចិត្តទុកដាក់ដល់មាតា និងទារក ដែលត្រៀមសម្រាល និងបានសម្រាលរួច ពិសេសដើម្បីផ្សព្វផ្សាយវីតាល់ប៉េប៊ីរូបមន្តពិសេស សម្រាប់កុមារ និងទារក (Baby Water) ដែលផលិតឡើងក្រោមស្តង់ដារបច្ចេកវិទ្យាទំនើបចុងក្រោយបង្អស់ ក្រុមហ៊ុនវីតាល់ប៊េប៊ីបានបង្កើតកម្មវិធីចុះសួរសុខទុក្ខ និងចែកអំណោយជូនដល់មាតាដែលត្រៀមសម្រាល និងបានសម្រាលរួច នៅតាមបណ្តាមន្ទីរពេទ្យរដ្ឋមួមួយចំនួន។

សកម្មភាពចុះសួរសុខទុក្ខ និងចែកជូនវីតាល់ប៊េប៊ីវ៉តធើរនេះ ដឹកនាំដោយលោកជំទាវ ជឹង សុគន្ធាវី នាយិកាប្រតិបត្តិក្រុមហ៊ុន វ៉ន ម៉រ គ្រុប (វីតាល់ បេប៊ី) នៅមន្ទីរពេទ្យជាតិតេជោសន្តិភាព នារសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ ។

ក្រុមហ៊ុន ទឹកពិសាបរិសុទ្ធ វីតាល់ (Vital) ដែលជាមោទនភាពជាតិខ្មែរបានបំបែកកំណត់ត្រាទីផ្សារ ដោយសម្ងំផលិត «ទឹកបរិសុទ្ធរូបមន្តពិសេសសម្រាប់កុមារ និងទារក (Baby Water)» ដែលផលិតឡើងក្រោមស្តង់ដារបច្ចេកវិទ្យាទំនើបចុងក្រោយបង្អស់។

ការជ្រើសរើសប្រើប្រាស់ទឹកបរិសុទ្ធសម្រាប់កុមាររបស់ វីតាល់ មិនត្រឹមតែជាការការពារសុខភាពកូនតូចដោយក្តីស្រឡាញ់ប៉ុណ្ណោះទេ ប៉ុន្តែជាការចូលរួមចំណែកការពារសេដ្ឋកិច្ចជាតិ និងបង្ហាញឱ្យឃើញច្បាស់ថា «ស្នាដៃកូនខ្មែរ មិនចាញ់បរទេសឡើយ»។

វីតាល់ ប៊េប៊ី វ៉តធើ ត្រូវបានផ្សំឡើង ដោយរូបមន្តសុវត្ថិភាពពិតប្រាកដសម្រាប់ ទារក ដែលត្រូវបានសម្រិតសម្រាំងកម្រិតជាតិរ៉ែយ៉ាងល្អិតល្អន់បំផុត ដើម្បីកុំឱ្យប៉ះពាល់ដល់តម្រងនោម និងប្រព័ន្ធរំលាយអាហារដ៏ខ្ចីខ្ជាវរបស់កូនតូច ធានាសុវត្ថិភាព ១០០% ទាំងការឆុងទឹកដោះគោ និងការញ៉ាំផ្ទាល់។

លោកឪពុកម្តាយគ្រប់រូប សូមងាកមកគាំទ្រ «Baby Water» របស់វីតាល់ទាំងអស់គ្នា ដើម្បីកម្ចាត់ផលិតផលបរទេស ដែលដណ្តើមទីផ្សារស្រុក និងលើកកម្ពស់ផលិតផលជាតិឱ្យកាន់តែរឹងមាំ៕

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា