ជនបរទេសជាង ៧ម៉ឺននាក់ត្រូវបានបណ្ដេញចេញពីកម្ពុជាក្នុងរយៈពេល៣ឆ្នាំមកនេះ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ជនបរទេសជាង ៧ម៉ឺននាក់ត្រូវបានបណ្ដេញចេញពីកម្ពុជាក្នុងរយៈពេល៣ឆ្នាំមកនេះ

ជនបរទេសជាង ៧ម៉ឺននាក់ត្រូវបានបណ្ដេញចេញពីកម្ពុជាក្នុងរយៈពេល៣ឆ្នាំមកនេះ

ចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦នេះ កម្ពុជាបានបណ្ដេញជនបរទេសសរុបចំនួនជាង ៧ម៉ឺននាក់ ដែលមាន ៩៦សញ្ជាតិ ពាក់ព័ន្ធការរស់នៅខុសច្បាប់ និងជាប់ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឬអនឡាញស្កេម។ នេះជាការគូសបញ្ជាក់របស់លោក ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។
 
អ្នកនាំពាក្យរងក្រសួងមហាផ្ទៃបានគូសបញ្ជាក់ទៀតថា ក្នុងចំណោមជនបរទេសទាំងនេះ ភាគច្រើនគឺជាជនជាតិចិន ឥណ្ឌូនេស៊ី វៀតណាម ប៉ាគីស្ថាន បង់ក្លាដេស មីយ៉ាន់ម៉ា ថៃ ឥណ្ឌា ហ្វីលីពីន អ៊ូកង់ដា និងសាធារណរដ្ឋកូរ៉េ។
 
អាជ្ញាធរអះអាងថា បច្ចុប្បន្ន​ នៅកម្ពុជាលែងមានទីតាំងស្កែមអនឡាញធំៗទៀតហើយ។ ទោះបីយ៉ាងណា សមត្ថកិច្ចក្រសួងមហាផ្ទៃបានតាមបោសសម្អាតទីតាំងបទល្មើសសេសសល់តូចៗចំនួន ៨៥កន្លែង និងឃាត់ខ្លួនជនសង្ស័យជាង ១ពាន់នាក់ក្នុងខែសីហាកន្លងទៅ។
 
នៅក្នុងពិធីសម្ពោធ​ដាក់ឲ្យប្រើប្រាស់ជាផ្លូវការ «មន្ទីរពេទ្យហ្លួងម៉ែ» នៅថ្ងៃទី១៦ កញ្ញា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានប្រកាសធ្វើជាខ្នងបង្អែករបស់សមត្ថកិច្ច ក្នុងការបន្តបង្ក្រាបស្កេមអនឡាញដោយមិនបន្ធូរដៃដើម្បីប្រទេសជាតិទាំងមូល ហើយប្រាប់ដល់អ្នកអនុវត្តច្បាប់ទាំងអស់ថា មិនបាច់ខ្លាចប៉ះអារម្មណ៍នរណាឡើយ៕

សេង បារាំង AMS

ទាវ សារៈមុនី

ទាវ សារៈមុនី

ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា