ទៅទស្សនាថ្ងៃរះចំកំពូលប្រាសាទអង្គរវត្ត កុំភ្លេចឲ្យក្រុមការងារអាវលឿងជួយថតរូបស្អាតៗជូនដោយឥតគិតថ្លៃ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ទៅទស្សនាថ្ងៃរះចំកំពូលប្រាសាទអង្គរវត្ត កុំភ្លេចឲ្យក្រុមការងារអាវលឿងជួយថតរូបស្អាតៗជូនដោយឥតគិតថ្លៃ

ទៅទស្សនាថ្ងៃរះចំកំពូលប្រាសាទអង្គរវត្ត កុំភ្លេចឲ្យក្រុមការងារអាវលឿងជួយថតរូបស្អាតៗជូនដោយឥតគិតថ្លៃ

បើពលរដ្ឋ ឬភ្ញៀវទេសចរ បានទៅទស្សនាថ្ងៃរះចំកណ្តាលកំពូលប្រាសាទអង្គរវត្ត ហើយចង់ថតរូបសា្អតៗជាមួយព្រឹត្តិការណ៍សមរាត្រី អាច​ស្វែងរកក្រុមការងាររបស់ក្រសួងទេសចរណ៍ដែលមានសញ្ញាសម្គាល់ ឬពាក់អាវពណ៌លឿង ដើម្បីជួយឱ្យថតរូប​ជូនពលរដ្ឋដោយឥតគិតថ្លៃ។ 
 
ឯកឧត្តម តុប  សុភ័ក  រដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងទេសចរណ៍ បានប្រាប់បណ្តាញព័ត៌មាន AMS ថាទិដ្ឋភាពដ៏អច្ឆរិយៈនៃសមរាត្រី គឺថ្ងៃរះចំកណ្តាលកំពូលប្រាសាទអង្គរវត្ត នឹង​អាចកើតឡើង​ចាប់ពីថ្ងៃទី២១​ ដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ខាងមុខ។ ​ទិដ្ឋភាពដ៏អស្ចារ្យនេះ គឺមានតែ២ដងប៉ុណ្ណោះក្នុងមួយឆ្នាំ ដោយនៅក្នុងរដូវ​ប្រាំង​ ចាប់ពីថ្ងៃទី២១ដល់ថ្ងៃទី២៣ ខែមីនា និងរដូវវស្សា ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែកញ្ញា ជារៀងរាល់ឆ្នាំ។  
 
សូមបញ្ជាក់ថា នៅថ្ងៃទី២០កញ្ញា ក្រសួងទេសចរណ៍នឹងរៀបចំព្រឹត្តិការណ៍ជិះកង់ទស្សនាសមរាត្រីក្នុងតំបន់អង្គរ នារដូវកាលបៃតង ក្រោមប្រធានបទ «កីឡាផ្សារភ្ជាប់នឹងទេសចរណ៍»។ អ្នកជិះកង់នឹងចេញដំណើរពីមុខប្រាសាទអង្គរវត្ត ឆ្ពោះទៅកាន់ប្រាសាទអង្គរធំ បន្ទាប់មកឆ្លងកាត់ខ្លោងទ្វារទន្លេអុំ រួចបត់ស្តាំឡើងទៅអតីតៈរាជធានីអង្គរធំ និងបន្តជិះជុំវិញកំពែង មុននឹងត្រឡប់មកបញ្ចប់នៅមុខប្រាសាទអង្គរវត្ត។
 
ព្រឹត្តិការណ៍ជិះកង់នេះទទួលបានការចាប់អារម្មណ៍លើសការរំពឹងទុក ដោយមានភ្ញៀវជាតិ និងអន្តរជាតិជាង ១ពាន់នាក់បានចុះឈ្មោះចូលរួម ដែលតម្រូវឲ្យការចុះឈ្មោះត្រូវបានបិទមុនកាលកំណត់៕

សៅ សុខអេង​

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា