កម្ពុជាជឿជាក់ខ្លាំងលើសមត្ថភាព និងអព្យាក្រឹតភាពរបស់គណៈកម្មការផ្សះផ្សាវិវាទដែនសមុទ្រ​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជាជឿជាក់ខ្លាំងលើសមត្ថភាព និងអព្យាក្រឹតភាពរបស់គណៈកម្មការផ្សះផ្សាវិវាទដែនសមុទ្រ​

កម្ពុជាជឿជាក់ខ្លាំងលើសមត្ថភាព និងអព្យាក្រឹតភាពរបស់គណៈកម្មការផ្សះផ្សាវិវាទដែនសមុទ្រ​

តំណាងភាគីកម្ពុជា ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា បានបង្ហាញជំនឿចិត្តយ៉ាងមុតមាំចំពោះគណៈកម្មការផ្សះផ្សាវិវាទដែនសមុទ្រកម្ពុជា-ថៃ ថាមានសមត្ថភាពខ្ពស់ បទពិសោធន៍ជ្រាលជ្រៅ និងមិនលម្អៀង។
 
ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានលើកឡើងដូច្នេះ កាលពីល្ងាចថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ បន្ទាប់ពីឯកឧត្តមបានបញ្ចប់បេសកម្មនៃការដឹកនាំគណៈប្រតិភូកម្ពុជា​ ទៅចូលរួមកិច្ចប្រជុំលើកដំបូងនៃគណៈកម្មការផ្សះផ្សាវិវាទដែនសមុទ្រកម្ពុជា-ថៃ នៅប្រទេសសិង្ហបុរី។
 
 
បើតាមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន សមាសភាពគណៈកម្មការផ្សះផ្សាវិវាទដែនសមុទ្រកម្ពុជា-ថៃ ទាំង ៥រូប សុទ្ធសឹងជាបុគ្គលជំនាញផ្នែកច្បាប់ដ៏ល្បីល្បាញ ដែលមានបទពិសោធន៍ទាំងផ្នែកច្បាប់អន្តរជាតិ និងការទូត។ ក្នុងនោះ មានគណៈកម្មការចំនួន ៣នាក់ធ្លាប់បានចូលរួមផ្សះផ្សាវិវាទរវាងប្រទេសទីម័រឡេស្ត និងអូស្រ្ដាលីផងដែរ។
 
សូមបញ្ជាក់ថា កិច្ចប្រជុំលើកដំបូងនៃគណៈកម្មការផ្សះផ្សាវិវាទដែនសមុទ្រកម្ពុជា-ថៃ បានត្រូវបិទបញ្ចប់ហើយ កាលពីថ្ងៃទី១៦សីហា ឆ្នាំ២០២៦។ កិច្ចប្រជុំបន្ទាប់នឹងធ្វើឡើងនៅពាក់កណ្តាលខែតុលាខាងមុខ នៅទីក្រុងឡាអេ ប្រទេសហូឡង់។
 
កម្ពុជាប្តេជ្ញាចិត្តយ៉ាងពេញលេញក្នុងការចូលរួមដោយស្ថាបនា និងដោយសុឆន្ទៈ ក្នុងគោលបំណងឈានទៅរកដំណោះស្រាយដោយយុត្តិធម៌ និងយូរអង្វែងចំពោះទំនាស់ដែនសមុទ្រជាមួយថៃ រួមទាំងការអភិវឌ្ឍធនធានថាមពលនៅក្នុងតំបន់ដែលមានការទាមទារត្រួតគ្នា ដើម្បីផលប្រយោជន៍របស់ប្រទេសទាំងពីរ។
 
កម្ពុជា ជឿជាក់យ៉ាងមុតមាំថា ច្បាប់អន្តរជាតិផ្តល់នូវមាគ៌ាសម្រាប់ការដោះស្រាយវិវាទរវាងរដ្ឋ ដោយសន្តិវិធី ហើយកម្ពុជាចូលរួមក្នុងដំណើរការផ្សះផ្សាដោយស្មារតីសហប្រតិបត្តិការ និងមានទំនុកចិត្ត ពេញលេញលើដំណើរការផ្សះផ្សានេះ៕

ខន ណារី AMS

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា