ឆ្លើយតបទៅនឹងចចាមអារ៉ាម៖ អគ្គទីប្រឹក្សាស្ថានទូតចិនអះអាងថា​ ទំនាក់ទំនងចិននិងកម្ពុជាមិនមានការធ្លាក់ចុះនោះទេ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ឆ្លើយតបទៅនឹងចចាមអារ៉ាម៖ អគ្គទីប្រឹក្សាស្ថានទូតចិនអះអាងថា​ ទំនាក់ទំនងចិននិងកម្ពុជាមិនមានការធ្លាក់ចុះនោះទេ

ឆ្លើយតបទៅនឹងចចាមអារ៉ាម៖ អគ្គទីប្រឹក្សាស្ថានទូតចិនអះអាងថា​ ទំនាក់ទំនងចិននិងកម្ពុជាមិនមានការធ្លាក់ចុះនោះទេ

ភ្នំពេញ៖ ឆ្លើយតបទៅនឹងចចាមអារ៉ាម និងព័ត៌មានក្លែងក្លាយ លោក Jiang Nan អគ្គទីប្រឹក្សា នៃស្ថានទូតសាធារណប្រជាមានិតចិនប្រចាំកម្ពុជា បានអះអាងថា ទំនាក់ទំនងរវាងប្រទេសចិននិងកម្ពុជា គឺមិនមានការធ្លាក់ចុះដូចពាក្យចចាមអារ៉ាមដែលបានផ្សព្វផ្សាយនោះទេ។ ការអះអាងនេះ នៅក្នុងវេទិកាប្រព័ន្ធផ្សព្វផ្សាយស្តីពីការ ប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងការប្រកួតប្រជែងពានរង្វាន់ជ័យលាភីអ្នកផលិតមាតិកា ឆ្នាំ២០២៦ ក្រោមប្រធានបទ «ការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងការលើកកម្ពស់សុចរិតភាពព័ត៌មាននៅក្នុងតំបន់មេគង្គ-ឡានឆាង» នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦។

លោក Jiang Nan អគ្គទីប្រឹក្សា នៃស្ថានទូតសាធារណប្រជាមានិតចិនប្រចាំកម្ពុជាបានថ្លែងបញ្ជាក់ថា ព័ត៌មានក្លែងក្លាយមិនពិតបានវិវវត្តន៍លឿនតាមរយៈបច្ចេកវិទ្យាថ្មី ហើយឆ្លងទៅតាមព្រំដែន ចិនគាំទ្រយ៉ាងសកម្មកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ។ ការប្រឆាំងព័ត៌មានក្លែងក្លាយ គឺជាការប្តេជ្ញាចិត្តមួយសំខាន់នៅក្នុងប្រទេសកម្ពុជា និងបានឆ្លុះបញ្ចាំងពីកិច្ចសហប្រតិបត្តិការនៅក្នុងក្របខណ្ឌមេគង្គ-ឡានឆាង។

អគ្គទីប្រឹក្សាស្ថានទូតស្ថានចិនបានបញ្ជាក់យ៉ាងដូច្នេះថា “ស្ថានទូតសាធារណប្រជាមានិតចិនប្រចាំកម្ពុជាប្តេជ្ញាចិត្តយ៉ាងមុតមាំនៅក្នុងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមក។ ពាក្យចចាមអារ៉ាមបានផ្សព្វផ្សាយបំបាក់នូវទំនាក់ទំនងរវាងកម្ពុជា និងចិនថា មានការធ្លាក់ចុះ។ សារព័ត៌មានក៏យកខ្លឹមសាររបស់ថ្នាក់ដឹកនាំកម្ពុជាទៅបំភ្លែងខុសពីការពិត។ ហើយក្រសួងក៏បានលើកឡើងនៅក្នុងវិចារណកថា ដើម្បីជាជាការមិនពិតដែលលើកឡើងអំពីទំនាក់ទំនងប្រទេសចិន និងកម្ពុជា មានការធ្លាក់ចុះ។ ហើយស្ថានទូតក៏ប្រើប្រាស់គណនីហ្វេសប៊ុកដើម្បីបញ្ជាក់បំភ្លឺយ៉ាងច្បាស់លាស់អំពីទំនាក់ទនងកម្ពុជា និងចិនផងដែរ។ លោក Jiang Nan បានសង្កត់ធ្ងន់ថា ដរាបណាយើងសហការគ្នាយើងនឹងធ្វើការកាត់បន្ថយទប់ស្កាត់បានគត់មត់ទៅលើព័ត៌មានក្លែងក្លាយ ហើយវានឹងជាការជួយពង្រឹងទៅដល់កិច្ចសហប្រតិបត្តិការចិននិងកម្ពុជា៕
ដោយ៖ពលជ័យ
រូបថត៖ ខឹម សុវណ្ណារ៉ា

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា