រដ្ឋបាលឃុំកញ្ចំបញ្ជាក់ថា នារីដែលលេងហ្គេមពេលបម្រើសេវាសុរិយោដីដល់ប្រជាពលរដ្ឋ មិនមែនជាមន្រ្តីសុរិយោដី ឬមន្រ្តីជាប់កិច្ចសន្យាទេ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រដ្ឋបាលឃុំកញ្ចំបញ្ជាក់ថា នារីដែលលេងហ្គេមពេលបម្រើសេវាសុរិយោដីដល់ប្រជាពលរដ្ឋ មិនមែនជាមន្រ្តីសុរិយោដី ឬមន្រ្តីជាប់កិច្ចសន្យាទេ

រដ្ឋបាលឃុំកញ្ចំបញ្ជាក់ថា នារីដែលលេងហ្គេមពេលបម្រើសេវាសុរិយោដីដល់ប្រជាពលរដ្ឋ មិនមែនជាមន្រ្តីសុរិយោដី ឬមន្រ្តីជាប់កិច្ចសន្យាទេ

ពាក់ព័ន្ធការផ្សព្វផ្សាយវីដេអូលើបណ្តាញសង្គមអំពីករណីនារីម្នាក់ឆ្លៀតលេងហ្គេមទូរសព្ទក្នុងពេលបម្រើសេវាសុរិយោដីដល់ប្រជាពលរដ្ឋ រដ្ឋបាលឃុំកញ្ចំ ស្រុកពារាំង ខេត្តព្រៃវែង បានបំភ្លឺថា នារីរូបនោះមិនមែនជាមន្ត្រីសុរិយោដី ឬក៏ជាមន្ត្រីកិច្ចសន្យាទេ។

យោងតាមអាជ្ញាធរឃុំ នាងឈ្មោះ ណាក់ ស្រីនិច ដែលទើបនឹងប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចប់ ហើយបានមកសុំជួយបំពេញការងារខ្លះៗទុកជាបទពិសោធន៍ ដោយទទួលភារកិច្ចជាអ្នកជួយផ្តិតមេដៃប្រគល់ប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ។

ក្នុងសេចក្តីបំភ្លឺចុះថ្ងៃទី១៧កញ្ញា រដ្ឋបាលឃុំកញ្ចំរៀបរាប់ថា រឿងហេតុកើតឡើងនៅវេលាម៉ោងប្រហែលពីររសៀល ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ ដោយនារីរូបនោះ«ឆ្លៀតពេលប្រើទូរសព្ទបន្តិច» ក្រោយពេលសម្រាកបាយថ្ងៃត្រង់ ហើយពេលនោះ ឯកសារក៏មិនទាន់មកដល់ដែរ៕

ទាវ សារៈមុនី

ទាវ សារៈមុនី

ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា