ឯកឧត្តម នេត្រ ភក្ត្រា ៖ សន្និសីទ ICCOS-2026 កម្ពុជាធ្វើម្ចាស់ផ្ទះ គឺជាការឆ្លុះបញ្ចាំងអំពីកិច្ចខិតខំប្រឹង​ប្រែង​របស់រាជរដ្ឋាភិបាលនៅក្នុងការប្រយុទ្ធប្រឆាំង Online Scams | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ឯកឧត្តម នេត្រ ភក្ត្រា ៖ សន្និសីទ ICCOS-2026 កម្ពុជាធ្វើម្ចាស់ផ្ទះ គឺជាការឆ្លុះបញ្ចាំងអំពីកិច្ចខិតខំប្រឹង​ប្រែង​របស់រាជរដ្ឋាភិបាលនៅក្នុងការប្រយុទ្ធប្រឆាំង Online Scams

ឯកឧត្តម នេត្រ ភក្ត្រា ៖ សន្និសីទ ICCOS-2026 កម្ពុជាធ្វើម្ចាស់ផ្ទះ គឺជាការឆ្លុះបញ្ចាំងអំពីកិច្ចខិតខំប្រឹង​ប្រែង​របស់រាជរដ្ឋាភិបាលនៅក្នុងការប្រយុទ្ធប្រឆាំង Online Scams

ភ្នំពេញ ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានបានបញ្ជាក់ថា សន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ICCOS-2026) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ គឺជាការឆ្លុះបញ្ចាំងអំពីកិច្ចខិតខំប្រឹង​ប្រែង​របស់រាជរដ្ឋាភិបាលកម្ពុជានៅក្នុងការប្រយុទ្ធប្រឆាំងទៅនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)។ យើងក៏ចេញពីប្រទេសដែលរងគ្រោះ ហើយយើងប្រឈមនិងបញ្ហានឹងចាត់វិធានការក៏ជាគំរូមួយដែលអាចចែករំលែកទៅបណ្តាប្រទេសផ្សេងៗថា តើក្នុងរយៈពេលខ្លីដែលឈានទៅ​ដល់ការ​បង្ក្រាបបទល្មើសដ៏ច្រើន និងឈានទៅ​ដល់ការធ្វើអព្យាក្រឹត្យភាពនៃបញ្ហាទាំងអស់នេះនឹងការបំបែក និងកម្ទេចចោលនូវបណ្តាញឧក្រិដ្ឋកម្មថា តើយើងបានដាក់នៅវិធានការអ្វីខ្លះ?

នេះ​ហើយដែលជាឱកាសចែករំលែកបទពិសោធន៍របស់យើង ហើយក៏ជាឱកាសមួយបង្ហាញទៅ​ដល់ពិភពលោកថា កម្ពុជាអត់មានលាក់បាំងបញ្ហាហ្នឹងទេ ហើយកម្ពុជាមិនមានផល​ប្រយោជន៍អំពីឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាទេ ហើយចង់បង្ហាញថា អ្វីដែលកើតឡើងនៅប្រទេសកម្ពុជា គឺជាការដែលកម្ពុជារងគ្រោះ ហើយកម្ពុជាត្រូវការស្តារមុខមាត់ខ្លួនវិញ កម្ពុជាត្រូវការទាមទារនៅកិត្តិយសរបស់ខ្លួនវិញ តាមរយៈអ្វីដែលយើងបង្ហាញពីការខិតខំប្រឹងប្រែងនិងបង្ហាញឲ្យពិភពលោកឃើញនេះឯង។

រដ្ឋមន្ត្រីក្រសួងព័ត៌មានបានបញ្ជាក់ទៀតថា “យើងរីករាយ​នៅក្នុងការធ្វើជាម្ចាស់ផ្ទះនៃសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ប្រទេសជិតខាងរបស់យើងបានធ្វើការផ្សព្វផ្សាយ ខ្ញុំបានឃើញឱ្យតែមានបញ្ហាទាក់ទងជាមួយនឹងស្គេម គឺតែងតែផ្សព្វផ្សាយ ហើយរួមទាំង​ការដែលឈ្លានពានទឹកដីកម្ពុជា គ្រប់គ្រងទឹកដីកម្ពុជាដោយខុសច្បាប់ ហើយគេបានរៀបចំនៅដំណើរទស្សនកិច្ចរបស់អនុព័ន្ធយោធា អ្នកសារព័ត៌មានជាតិនិងអន្តរជាតិដែលនៅប្រទេសរបស់គេនោះមកទីតាំងនោះហើយធ្វើបង្ហាញពីអ្វីដែលជារូបភាពនៅកន្លែងនោះ។ យើងមិនដឹងថា តើអ្វីវាកើតឡើងពិតប្រាកដ ពីព្រោះទីតាំងនោះគេបានវាយគ្រប់គ្រងដោយខុសច្បាប់។ អំពីការចូលតឹកដីកម្ពុជាដោយខុសច្បាប់ ព្រោះតំបន់អូរស្មាច់គឺជាទឹកដីរបស់កម្ពុជា។ គេបានប្រើប្រាស់លេសរឿងការបង្ក្រាបស្គេម ដើម្បីបិទបាំងនៅមូលហេតុពិតប្រាកដនៃការឈ្លានពានទឹកដីកម្ពុជា”។ ​កម្ពុជាក៏បានបង្ហាញំពីការតវ៉ាយ៉ាងខ្លាំងក្លាចំពោះការរំលោភបំពានមកលើអធិបតេយ្យភាពជាតិកម្ពុជា។ គេមិនអាចយកច្បាប់របស់ថៃមកអនុវត្តនៅលើទឹកដីកម្ពុជាបានទេ។ បើសិនជាមានបញ្ហាពាក់ព័ន្ធជាមួយនឹងបទល្មើសនេះ វាចាំបាច់ត្រូវការសហការគ្នា។ ប៉ុន្តែមិនមែនយកនៅកម្លាំងមកគ្រប់គ្រងវ៉ៃឈ្លានពានហើយគ្រប់គ្រងដោយខុសច្បាប់ ហើយតែងតែផ្សព្វផ្សាយសម្អុយឈ្មោះរបស់កម្ពុជាទេ។ យើងត្រូវការភាពស្មោះត្រង់ត្រូវការសហការដោយស្មោះសរ។ ហើយអ្វីដែលយើងបានបង្ហាញនៅនេះ គឺកម្ពុជាបើកជំហរ​នៅក្នុងការសហការនៅក្នុងការបង្ក្រាប ប៉ុន្តែយើងមិនបានទាញផលចំណេញពីអ្វីដូចដែលគេបានធ្វើមកលើប្រទេសកម្ពុជាក្នុងការឈ្លានពានកម្ពុជាហើយ ក៏ប៉ុន្តែយកនៅបញ្ហាស្គេមនេះមកបិទបាំងដើម្បីគ្រប់​គ្រងទឹកដីកម្ពុជាដោយខុសច្បាប់៕
ដោយ៖ពលជ័យ
រូបថត៖ ខឹម សុវណ្ណារ៉ា

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា