ក្រុមហ៊ុនអាកាសចរណ៍ AirAsia បន្តជាប់ឈ្មោះពាន​​រង្វាន់ ១៧ ឆ្នាំ​​ជាប់ៗគ្នាជា ក្រុមហ៊ុនអាកាសចរណ៍តម្លៃសមរម្យលំដាប់ពិភពលោក | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រុមហ៊ុនអាកាសចរណ៍ AirAsia បន្តជាប់ឈ្មោះពាន​​រង្វាន់ ១៧ ឆ្នាំ​​ជាប់ៗគ្នាជា ក្រុមហ៊ុនអាកាសចរណ៍តម្លៃសមរម្យលំដាប់ពិភពលោក

ក្រុមហ៊ុនអាកាសចរណ៍ AirAsia បន្តជាប់ឈ្មោះពាន​​រង្វាន់ ១៧ ឆ្នាំ​​ជាប់ៗគ្នាជា ក្រុមហ៊ុនអាកាសចរណ៍តម្លៃសមរម្យលំដាប់ពិភពលោក

ពានរង្វាន់ដែលឆ្លងកាត់ការបោះឆ្នោតដោយផ្ទាល់ពីអ្នកដំណើរនេះគឺជាសមិទ្ធផលដ៏អស្ចារ្យក្នុងឱកាសខួប ២៥ ឆ្នាំ​ របស់ក្រុមហ៊ុនអាកាសចរណ៍ AirAsia ដែលបានសម្រួលឱ្យការធ្វើដំណើរកាន់តែមានភាពងាយស្រួល និងមានតម្លៃសមរម្យ ពិតជាឆ្លុះបញ្ចាំងឱ្យឃើញពីទំនុកចិត្តរបស់ភ្ញៀវរាប់លាននាក់ជុំវិញពិភពលោក

ទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ ក្រុមហ៊ុនអាកាសចរណ៍ AirAsia បាន​បន្ត​ជាប់ឈ្មោះពានរង្វាន់ ១៧ ឆ្នាំជាប់ៗគ្នាជា “ក្រុមហ៊ុនអាកាសចរណ៍តម្លៃសមរម្យលំដាប់ពិភពលោកនៅឆ្នាំ ២០២៦” នៅ​ក្នុង​កម្មវិធី​ប្រគល់ពានរង្វាន់លំដាប់ពិភពលោកSkytrax​។ ការទទួល​បាន​ពានរង្វាន់នេះ​គឺ​ពិ​ត​ជា សមទ្ធិផលដ៏ល្អដែលមិនអាចកាត់ថ្លៃបាន ខណៈ​ដែល​ក្រុមហ៊ុន​កំពុង​​តែប្រារព្ធខួប ២៥ ឆ្នាំ នៃ​ការផ្តល់ជូនការធ្វើដំណើរ​តាម​ផ្លូវអាកាសប្រកបដោយភាពងាយស្រួល និង​មាន​តម្លៃ​សមរម្យ​។

“ពានរង្វាន់ Skytrax World Airline Awardsដែល​គេ​ស្គាល់​​ទូលំ​ទូលាយ​ថា​ជា ​ពានរង្វាន់​អូស្ការ​នៅ​ក្នុង​វិស័យ​ឧស្សាហកម្ម​អាកាសចរណ៍ គឺ​ជា​ពានរង្វាន់​មួយ​ក្នុង​ចំណោម​​ពានរង្វាន់​ដែល​ត្រូវ​បាន​គេ​ទទួល​ស្គាល់បំផុតនៅក្នុងវិស័យអាកាសចរណ៍ជាសកល ​ ព្រោះលទ្ធផល​គឺ​ផ្អែក​លើ​ការស្ទង់មតិជាប្រចាំឆ្នាំ លើ​ក្រុមហ៊ុន​អាកាសចរណ៍​លំដាប់​​ថ្នាក់​ពិភពលោក​ដោយឯករាជ្យ និងត្រូវ​បាន​បោះឆ្នោត​ដោយ​អ្នកដំណើរ​ជុំវិញពិភពលោក។ ការទទួលស្គាល់​​​មួយនេះមានសារៈសំខាន់ពិសេសសម្រាប់ក្រុមហ៊ុនអាកាសចរណ៍ AirAsia ព្រោះ​​ជា​ការ​ស​បញ្ជាក់​ឱ្យឃើញដោយផ្ទាល់ពីទំនុកចិត្ត និងភាពជឿជាក់ពីសំណាក់អ្នកដំណើរ ក្នុងរយៈពេល ២៥ ឆ្នាំកន្លងមកនេះ​។

លោកឧកញ៉ា Kamarudin Meranun សហស្ថាបនិករបស់ក្រុមហ៊ុនអាកាសចរណ៍ AirAsia ដែល​បាន​ឡើងទទួលពានរង្វាន់តំណាងឱ្យក្រុមហ៊ុនអាកាសចរណ៍ AirAsia នៅក្នុងពិធីនោះ បាន​មាន​ប្រសាសន៍ថា៖ ​”កាលពី ២៥ ឆ្នាំមុន យើងបានបង្កើតក្រុមហ៊ុនអាកាសចរណ៍ AirAsia ជាមួយនឹងបេសកកម្មដ៏សាមញ្ញមួយ គឺ​ធ្វើ​ឱ្យ​មនុស្សកាន់តែច្រើនអាចធ្វើដំណើរតាមផ្លូវអាកាសបាន។ ការបានឃើញ​ពី​ភាពជោគជ័យ​ដែល​យើង​សម្រេច​បាន​​មក​ទល់ពេលនេះ និងការបន្តទទួលបានការទុកចិត្តពីអ្នកដំណើរជុំវិញពិភពលោក គឺ​ជាអ្វី​ដែល​យើង​មាន​មោទនភាព​យ៉ាងក្រៃលែង។ ការទទួលស្គាល់ពីស្ថាប័ន Skytrax គឺជាការឆ្លុះបញ្ចាំងពីទំនុកចិត្តដែល​អ្នកដំណើរ​បាន​ផ្តល់ឱ្យក្រុមហ៊ុនអាកាសចរណ៍ AirAsia ដែលទំនុកចិត្តរបស់អ្នកដំណើរគឺជាអ្វីដែលយើងតែងតែឱ្យតម្លៃខ្ពស់ និង​យកចិត្ត​ទុកដាក់​ជា​បំផុត។”

លោក Bo Lingam អគ្គនាយកប្រតិបត្តិក្រុមហ៊ុន AirAsia Group* បានមានប្រសាសន៍ថា៖ “ការទទួលស្គាល់នេះគឺជាការផ្តល់ទំនុកចិត្តពីសំណាក់អ្នកដំណើររបស់យើង ហើយ​យើងខ្ញុំ​សូម​ថ្លែងអំណរគុណ ចំពោះ​ការផ្តល់ទំនុកចិត្ត​​ និងការគាំទ្រជាបន្តបន្ទាប់នេះ។ ជាពិសេស​ក្នុង​អំឡុង​ពេល​ដែល​វិស័យ​អាកាសចរណ៍កំពុងប្រឈមមុខនឹងភាពមិនប្រាកដប្រជា និង​បញ្ហា​ប្រឈម​ផ្នែកភូមិសាស្ត្រ​នយោបាយ​ជា​ច្រើន​ ដែលនេះគឺជាសក្ខីភាពមួយបញ្ជាក់ពីភាពធន់ ការតស៊ូព្យាយាម និងការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់បុគ្គលិកគ្រប់រូប (Allstars) ដែលតែងតែបន្តខិតខំផ្តល់សេវាកម្មជូន​ភ្ញៀវរបស់យើង​។ ពានរង្វាន់នេះគឺជាសមទ្ធិផលរបស់ Allstars គ្រប់រូប។ ក្រុមហ៊ុនអាកាសចរណ៍ AirAsia នឹងបន្តពង្រីកប្រតិបត្តិការរបស់ខ្លួននៅទូទាំងតំបន់អាស៊ាន និង​តំបន់ផ្សេងៗទៀត ហើយយើងខ្ញុំនឹងខិតខំធ្វើការភ្ជាប់ទំនាក់ទំនងមនុស្ស និងគោលដៅធ្វើដំណើរ ឱ្យកាន់តែច្រើន ព្រមទាំង
ប្តេជ្ញាចិត្តក្នុងការរក្សាទំនុកចិត្តភ្ញៀវរបស់យើង គ្រប់ការធ្វើដំណើរ​ទាំងអស់។”

លោក Edward Plaisted នាយកប្រតិបត្តិរបស់ស្ថាប័ន Skytrax បានមានប្រសាសន៍ថា
“យើងខ្ញុំ​សូម​​អបអរសាទរ​ដល់​ក្រុមហ៊ុនអាកាសចរណ៍ AirAsia ចំពោះ​សមិទ្ធផល​ដ៏​អស្ចារ្យ​នេះ​ នៅ​ក្នុង
​កម្មវិធី​ប្រគល់​ពានរង្វាន់ក្រុមហ៊ុនអាកាសចរណ៍តម្លៃសមរម្យលំដាប់ពិភពលោក សម្រាប់ឆ្នាំ ២០២៦ នេះ។
ភាពជោគជ័យ​​ដែល​ត្រូវ​បាន​ជាប់កំណត់ត្រា​លើក​ទី ​១៧ នេះ គឺ​បង្ហាញ​ពី​ការយកចិត្តទុកដាក់​របស់​ក្រុមហ៊ុន​ក្នុងការផ្តល់​នូវ​ជម្រើស​នៃ​ការធ្វើដំណើរ​ប្រកប​ដោយ​គុណភាព​ និងតម្លៃសមរម្យសម្រាប់អ្នកដំណើរ។ នេះ​គឺ​ជា​ទីផ្សារ​ដែលមានការប្រកួតប្រជែងខ្លាំងបំផុត និង​រីក​ចម្រើន​យ៉ា​ងឆាប់រហ័សសម្រាប់ក្រុមហ៊ុនអាកាសចរណ៍តម្លៃ​សមរម្យ ដោយសមទ្ធិផលនេះ​គឺ​ជា​ការបញ្ជាក់​យ៉ាង​ច្បាស់​អំពីភាពជោគជ័យរបស់ក្រុមហ៊ុនអាកាសចរណ៍ AirAsia។”

ក្នុងរយៈពេល ២៥ ឆ្នាំកន្លងមកនេះ ក្រុមហ៊ុនអាកាសចរណ៍ AirAsia បាន​អភិវឌ្ឍ​ខ្លួន​ពី​ក្រុមហ៊ុន​អាកាសចរណ៍តម្លៃសមរម្យក្នុងតំបន់ ទៅ​ជា​បណ្តាញ​ក្រុមហ៊ុនអាកាសចរណ៍តម្លៃសមរម្យ​ជាសកល ដោយ​អាច​តភ្ជាប់​ទំនាក់ទំនងអ្នកដំណើររាប់លាននាក់នៅទូទាំងអាស៊ី និងតំបន់ផ្សេងៗទៀត។ យើងខ្ញុំ​នឹងខិតខំ​បន្ត​អភិវឌ្ឍ
​បណ្តាញហោះហើរ​ និងបទពិសោធន៍ធ្វើដំណើរ ព្រមទាំងរក្សាការប្តេជ្ញាចិត្ត ដើម្បីបង្កឱ្យបរិយាកាសធ្វើដំណើរ តាមផ្លូវអាកាសឱ្យកាន់តែងាយស្រួល មានតម្លៃសមរម្យ និងផ្តល់នូវគុណតម្លៃដ៏ល្អបំផុតជូនអ្នកដំណើរ។

ពានរង្វាន់ Skytrax សម្រាប់ក្រុមហ៊ុនអាកាសចរណ៍លំដាប់ពិភពលោកនេះ គឺ​ផ្អែក​លើ​ការស្ទង់មតិ​ ដោយឯករាជ្យជាប្រចាំឆ្នាំ ដែលបង្ហាញពីការ​បោះឆ្នោត​ដោយផ្ទាល់​ពីអ្នកដំណើរ​ជុំវិញពិភពលោក។ ការស្ទង់​មតិ​នេះ​ត្រូវ​បានធ្វើឡើងដោយឯករាជ្យ ដោយស្ថាប័ន Skytrax ដែល​មិនមាន​ការតម្រូវឱ្យបង់ថ្លៃចូលរួម ឬថ្លៃចុះឈ្មោះ​​ ពីក្រុមហ៊ុនអាកាសចរណ៍ឡើយ។

*AirAsia Group, ដែលពីមុនមកស្គាល់ថាជា AirAsia X Berhad

ទាវ សារៈមុនី

ទាវ សារៈមុនី

ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា