ចិន កំពុងពន្លឿនការស្រាវជ្រាវលើយន្តហោះដឹកអ្នកដំណើរល្បឿនលឿនជាងសំឡេងជំនាន់ថ្មី | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ចិន កំពុងពន្លឿនការស្រាវជ្រាវលើយន្តហោះដឹកអ្នកដំណើរល្បឿនលឿនជាងសំឡេងជំនាន់ថ្មី

ចិន កំពុងពន្លឿនការស្រាវជ្រាវលើយន្តហោះដឹកអ្នកដំណើរល្បឿនលឿនជាងសំឡេងជំនាន់ថ្មី

ប៉េកាំង ៖ ប្រទេសចិនកំពុងពន្លឿនការស្រាវជ្រាវលើយន្តហោះដឹកអ្នកដំណើរល្បឿនលឿនជាងសំឡេងជំនាន់ថ្មី មុនពេលឈានទៅដល់ការហោះហើរសាកល្បងល្បឿនលឿនជាងសំឡេងនៅចុងឆ្នាំ ២០២៦ ខាងមុខនេះ។

បើតាម Global Times, យន្តហោះគំរូល្បឿនលឿនជាងសំឡេងជំនាន់ថ្មីរបស់ចិន ដែលមានឈ្មោះថា TMS-10 បានឈានចូលដល់ដំណាក់កាលដំឡើងចុងក្រោយបង្អស់ហើយ។

យន្តហោះគំរូ TMS-10 ត្រូវបានបង្កើតឡើងដោយមន្ទីរពិសោធន៍ Tianmushan ដោយមានការគាំទ្រពីសាកលវិទ្យាល័យ Beihang។

គោលដៅចម្បងនៃគម្រោងនេះ គឺអភិវឌ្ឍយន្តហោះពាណិជ្ជកម្មល្បឿនលឿនជាងសំឡេងជិត ២ ដង ដែលអាចដឹកអ្នកដំណើរចន្លោះពី ១០ ទៅ ១៥ នាក់។

ប្រសិនបើយន្តហោះ TMS-10 ត្រូវបានដាក់ដំណើរការផ្លូវការនោះ ការចំណាយពេលធ្វើដំណើរតាមផ្លូវអាកាសក្នុងចម្ងាយផ្លូវជាង ១,០០០ គីឡូម៉ែត្រ ពីទីក្រុងប៉េកាំង និងទីក្រុងស៊ាងហៃ ត្រូវបានរំពឹងថា នឹងកាត់បន្ថយមកត្រឹម ៣០ នាទីប៉ុណ្ណោះ បើធៀបនឹងបច្ចុប្បន្នគឺប្រហែល ២ ម៉ោង។

ប្រភពដដែលឱ្យដឹងថា យន្តហោះគំរូ TMS-10 ធ្លាប់បានសាកល្បងហោះហើរល្បឿនយឺតជាងសំឡេង ០,៩ ដងជាលើកដំបូងនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ហើយការធ្វើតេស្តពេលនោះ គឺផ្តោតលើការសាកល្បងការហោះឡើង ការចុះចត ស្ថិរភាព និងការគ្រប់គ្រង។

ហើយលទ្ធផលដែលទទួលបានពីការសាកល្បងយន្តហោះគំរូ TMS-10 នឹងក្លាយជាគ្រឹះបច្ចេកទេសដ៏សំខាន់សម្រាប់ប្រទេសចិន ក្នុងការឈានទៅបង្កើតយន្តហោះដឹកអ្នកដំណើរល្បឿនលឿនជាងសំឡេងទ្រង់ទ្រាយធំនាពេលអនាគត។

យ៉ាងណា អ្នកជំនាញអះអាងថា បញ្ហាប្រឈមធំបន្ទាប់សម្រាប់វិស័យអាកាសចរណ៍ស៊ីវិលល្បឿនលឿនជាងសំឡេង គឺការគ្រប់គ្រងថ្លៃដើមនៃការផលិត និងការថែទាំ ដើម្បីឱ្យវាអាចដំណើរការទៅរួចផ្នែកពាណិជ្ជកម្មនៅលើទីផ្សារ៕

ប្រភព ៖ Global Times ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា