រថភ្លើងក្រឡាប់ធ្លាក់ផ្លូវ៥ទូនៅបាត់ដំបង ក្នុងនោះ 3ទូជាប្រេងម៉ាស៊ូតបានលេចធ្លាយចេញអស់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រថភ្លើងក្រឡាប់ធ្លាក់ផ្លូវ៥ទូនៅបាត់ដំបង ក្នុងនោះ 3ទូជាប្រេងម៉ាស៊ូតបានលេចធ្លាយចេញអស់

រថភ្លើងក្រឡាប់ធ្លាក់ផ្លូវ៥ទូនៅបាត់ដំបង ក្នុងនោះ 3ទូជាប្រេងម៉ាស៊ូតបានលេចធ្លាយចេញអស់

រថភ្លើងចំនួន5ទូបានក្រឡាប់ធ្លាក់ផ្លូវនៅភូមិអណ្ដូងចេញ សង្កាត់អូរចា ក្រុងបាត់ដំបង ខេត្តបាត់ដំបង ក្នុងនោះ 3 ទូជាប្រេងម៉ាស៊ូតបានលេចធ្លាយចេញអស់ ចំណែកទូសាំង២ទូរទៀត មិនមានការលេចធ្លាយទេ។

មន្ត្រីជំនាញនៃក្រសួងបរិស្ថាន បាននិងកំពុងបន្តពិនិត្យលើការគ្រប់គ្រងបរិស្ថាន យ៉ាងយកចិត្តទុកដាក់ចំពោះករណីឧបទ្ទវហេតុដែលបានកើតឡើង ដើម្បីទប់ស្កាត់ការលេចធ្លាយប្រេងចូលទៅក្នុងប្រភពទឹកធម្មជាតិ និងកាត់បន្ថយផលប៉ះពាល់ដល់ប្រព័ន្ធអេកូឡូស៊ី ក៏ដូចជាការរស់នៅរបស់ប្រជាពលរដ្ឋ។

ឯកឧត្តម ផន រីម រដ្ឋលេខាធិការក្រសួងសារធារណការនិងដឹកជញ្ជូន បានឱ្យដឹងថា នៅប្រហែលម៉ោង១២:៣៧នាទី រសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦ ចំណុចគីឡូម៉ែត្រលេខ២៧៧ ខ្សែរថភ្លើងភាគខាងជើង សង្កាត់អូចារ ក្រុង-ខេត្តបាត់ដំបង រថភ្លើងលេខ៦៦៩៧ ដឹកជញ្ជូនប្រេងម៉ាស៊ូត១៣ទូ និងប្រេងសាំងចំនួន១៣ទូ ធ្វើដំណើរចេញពីស្ថានីយតេលាក្រុងព្រះសីហនុ ទៅកាន់ស្ថានីយតេលា បឹងព្រីងខេត្តបាត់ដំបង ជួបហេតុការណ៍គ្រោះថ្នាក់ធ្លាក់ផ្លូវដែក បណ្តាលឱ្យទូប្រេងចំនួន៤ទូ បានក្រឡាប់ ក្នុងនោះមានទូប្រេងម៉ាស៊ូត ៣ទូ(លេខ០៩,លេខ១២ និងលេខ១៣ និងទូសាំង១ទូ( លេខ ១៤)។

បើតាមរបាយការណ៍បឋម មិនមាននរណាម្នាក់រងគ្រោះថ្នាក់ទេ គ្រាន់តែខូចខាតផ្លូវដែកនៅចំណុចនោះ។

នាយកដ្ឋានផ្លូវដែកនៃក្រសួងសាធារណការ និងដឹកជញ្ជូន កំពុងធ្វើការងារជាមួយក្រុមហ៊ុន Royal Railway Cambodia លើបញ្ហានេះ។ ភ្លាមៗអាជ្ញាធរ និងសមត្ថកិច្ចក្រុងបាត់ដំបង ព្រមទាំងរថយន្តបង្ការ និងពន្លត់អគ្គិភ័យជាច្រើនគ្រឿង ត្រៀមប្រចាំការនៅទីតាំងកើតហេតុ ដើម្បីអន្តាគមន៍ក្រែងមានការហេតុការណ៍អគ្គិភ័យឆាបឆេះកើតឡើង។

ក្រសួងសារធារណៈការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋកុំនាំគ្នាចូលទៅដងទៅដួសប្រេងដែលកំពប់ចេញពីទូររថភ្លើង ដើម្បីបង្ការគ្រោះថ្នាក់ជាយថាហេតុផ្សេងៗ និងរំខានការងាររបស់អាជ្ញាធរ និងសមត្ថកិច្ច៕

ដោយ៖ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ

ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា