កុមារហ្គាហ្សាបានចូលរៀននៅសាលាវិញ ក្រោយខកខាន ៣ឆ្នាំ ព្រោះសង្គ្រាម | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កុមារហ្គាហ្សាបានចូលរៀននៅសាលាវិញ ក្រោយខកខាន ៣ឆ្នាំ ព្រោះសង្គ្រាម

កុមារហ្គាហ្សាបានចូលរៀននៅសាលាវិញ ក្រោយខកខាន ៣ឆ្នាំ ព្រោះសង្គ្រាម

ហ្គាហ្សា ៖ កុមារប៉ាឡេស្ទីននៅតំបន់ហ្គាហ្សា កាលពីថ្ងៃសៅរ៍ បានត្រឡប់ទៅចូលរៀននៅតាមសាលាឡើងវិញ បន្ទាប់ពីការផ្អាកអស់រយៈពេល ៣ ឆ្នាំ ព្រោះតែសង្គ្រាម។

បើតាម anadolu, សិស្សានុសិស្សបានធ្វើដំណើរទៅសាលារៀន ដោយឆ្លងកាត់អគារ ដែលរងការបំផ្លាញដោយសង្គ្រាម និងផ្លូវថ្នល់ដែលខូចខាតយ៉ាងធ្ងន់ធ្ងរ ខណៈពេលដែលការខ្វះខាតសម្ភារៈសិក្សាមូលដ្ឋានធ្វើឱ្យការត្រឡប់ទៅសាលារៀនរបស់ពួកគេ កាន់តែលំបាកថែមទៀត។

ជាមួយនឹងការចាប់ផ្តើមឆ្នាំសិក្សាថ្មីនៅហ្គាហ្សា, សិស្សមិនត្រឹមតែប្រឈមមុខនឹងបញ្ហាអគារសាលាមិនគ្រប់គ្រាន់ប៉ុណ្ណោះទេ ប៉ុន្តែ ថែមទាំងប្រឈមមុខនឹងស្ថានភាពសេដ្ឋកិច្ច និងមនុស្សធម៌ដ៏ធ្ងន់ធ្ងរទៀតផង។

គ្រួសារជាច្រើនដែលត្រូវផ្លាស់ទីលំនៅកំពុងជួបការលំបាកក្នុងការបំពេញតម្រូវការរបស់កូនៗសម្រាប់ឯកសណ្ឋានសាលា សៀវភៅ សម្ភារៈសិក្សា និងរបស់ចាំបាច់ផ្សេងទៀតសម្រាប់ការសិក្សា។

កុមារ Ahmed Zahir សិស្សថ្នាក់ទី៩ ដែលកាន់សៀវភៅដោយប្រើឈើច្រត់ពីរ ដើម្បីជួយទ្រទ្រង់ខ្លួន បានប្តេជ្ញាមិនបោះបង់ការទៅសាលារៀន និងការសិក្សានោះទេ ទោះបីជាខ្លួនបានរងរបួសក្នុងអំឡុងពេលសង្គ្រាមក៏ដោយ។

កុមារ Ahmed Zahir បានប្រាប់អ្នកយកព័ត៌មានរបស់ទីភ្នាក់ងារ AA ថា ខ្លួនសប្បាយចិត្តដែលបានត្រឡប់មកសាលារៀនវិញ បន្ទាប់ពីការផ្អាកដ៏យូរ។

រូបគេនិយាយថា «ពួកយើងសប្បាយចិត្តខ្លាំងណាស់ ព្រោះថ្ងៃនេះជាថ្ងៃបើកបវេសនកាល។ ពួកខ្ញុំមិនបានទៅសាលារៀនអស់រយៈពេលជាយូរមកហើយ។ អស់រយៈពេល ២ ឆ្នាំកន្លះ យើងគ្មានការសិក្សា ហើយខ្វះខាតធនធាន សៀវភៅ និងសម្ភារៈសិក្សា»៕

ប្រភព ៖ anadolu, ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា