ចារកម្មលោកខាងលិច ចោទ រុស្ស៊ី ត្រៀមពង្រីកសង្គ្រាម អ៊ុយក្រែន និងវាយប្រហារកូនកាត់ប្រឆាំង NATO | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ចារកម្មលោកខាងលិច ចោទ រុស្ស៊ី ត្រៀមពង្រីកសង្គ្រាម អ៊ុយក្រែន និងវាយប្រហារកូនកាត់ប្រឆាំង NATO

ចារកម្មលោកខាងលិច ចោទ រុស្ស៊ី ត្រៀមពង្រីកសង្គ្រាម អ៊ុយក្រែន និងវាយប្រហារកូនកាត់ប្រឆាំង NATO

មូស្គូ ៖ ចារកម្មលោកខាងលិច បានចោទប្រកាន់ថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន កំពុងត្រៀមខ្លួនពង្រីកសង្គ្រាមនៅអ៊ុយក្រែន និងការវាយប្រហារកូនកាត់ប្រឆាំងសមាជិកអង្គការណាតូ បន្ទាប់ពីការបោះឆ្នោតសភាជាន់ទាប។

ការពង្រីកសង្គ្រាមរបស់រុស្ស៊ី ត្រូវបានប្រភពរាយការណ៍ថា រួមមាន ការកេណ្ឌទ័ពកាន់តែច្រើន ការពន្លឿនការចល័តកម្លាំងយោធា និងការបង្កើនការវាយប្រហារលើអ៊ុយក្រែន និងសម្ព័ន្ធមិត្តរបស់អ៊ុយក្រែនដែលជាសមាជិកអង្គការណាតូនៅអឺរ៉ុប។

ប្រភពចារកម្មលោកខាងលិចទម្លាយប្រាប់កាសែត The Telegraph ថា រុស្ស៊ីបានរងការខាតបង់យ៉ាងធ្ងន់ធ្ងរក្នុងសង្គ្រាមជាមួយអ៊ុយក្រែន ខណៈការប៉ាន់ស្មានមួយចំនួនអះអាងថា មានអ្នកស្លាប់រហូតដល់ ៥០០,០០០ នាក់។

ប្រភពទាំងនោះបញ្ជាក់ថា នៅពេលដែលសង្គ្រាមជាប់គាំង លោកប្រធានាធិបតី ពូទីន ត្រូវបានរាយការណ៍ថា កំពុងជ្រើសរើសបង្កើនសកម្មភាពយោធា ជាជាងឈានទៅរកកិច្ចចរចាសន្តិភាព ដែលមានសហរដ្ឋអាមេរិកជាអ្នកសម្របសម្រួល។

បើតាម Jerusalem Post, ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី និយាយថា ទីភ្នាក់ងារចារកម្មអ៊ុយក្រែនបានប៉ាន់ស្មានថា រុស្ស៊ីកំពុងរៀបចំផែនការកេណ្ឌទាហានបន្ថែមចំនួន ៣០០,០០០ នាក់ទៀត ។

ឮយ៉ាងណា ប្រភពចារកម្មលោកខាងលិចមួយចំនួន បានសម្តែងការសង្ស័យចំពោះតួលេខកេណ្ឌទាហាននេះ ដោយសារតែបញ្ហាតម្រូវការសម្ភារៈ និងបរិក្ខារយោធាដ៏ច្រើន៕

ប្រភព ៖ Jerusalem Post ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា