ស្លូវ៉ាគី ថា ប្រទេសលោកខាងលិចមួយចំនួន កំពុងដុតបញ្ឆេះជម្លោះ រុស្ស៊ី-NATO | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ស្លូវ៉ាគី ថា ប្រទេសលោកខាងលិចមួយចំនួន កំពុងដុតបញ្ឆេះជម្លោះ រុស្ស៊ី-NATO

ស្លូវ៉ាគី ថា ប្រទេសលោកខាងលិចមួយចំនួន កំពុងដុតបញ្ឆេះជម្លោះ រុស្ស៊ី-NATO

មូស្គូ ៖ មេដឹកនាំស្លូវ៉ាគី បានថ្លែងអះអាងថា ប្រទេសលោកខាងលិចកំពុងព្យាយាមដុតបញ្ឆេះជម្លោះដោយផ្ទាល់រវាងរុស្ស៊ី និងអង្គការ NATO។

បើតាម Staits Times, នាយករដ្ឋមន្ត្រីស្លូវ៉ាគី លោក Robert Fico ថ្មីៗនេះ និយាយថា អ្នកនយោបាយលោកខាងលិចមួយចំនួន កំពុងស្វែងរកការបង្កជម្លោះរវាងអង្គការ NATO និងរុស្ស៊ី បន្ទាប់ពីយុទ្ធសាស្ត្រដែលលោកចាត់ទុកថា “បរាជ័យ” ក្នុងការយកឈ្នះរុស្ស៊ីក្នុងសង្គ្រាមនៅអ៊ុយក្រែន។

លោក Fico ដែលជាមេដឹកនាំស្លូវ៉ាគីរក្សាទំនាក់ទំនងជិតស្និទ្ធជាមួយរុស្ស៊ី និងច្រានចោលផ្តល់ជំនួយយោធាដល់អ៊ុយក្រែន អះអាងថា អឺរ៉ុបកំពុងខិតកាន់តែជិតជាងពេលណាៗទាំងអស់ ទៅរកការផ្ទុះសង្គ្រាមទ្រង់ទ្រាយធំ ដែលកើតចេញពីសង្គ្រាមនៅអ៊ុយក្រែន។

ទន្ទឹមនឹងការអះអាងរបស់លោកនាយករដ្ឋមន្រ្តី Fico, មេដឹកនាំអឺរ៉ុបមួយចំនួន ដូចជាបារាំង និងប៉ូឡូញ ទើបតែបានព្រមានអំពីការវាយប្រហារបែបសង្រ្គាមកូនកាត់របស់រុស្ស៊ីផងដែរ។
លោក Fico ដែលមានវ័យ៦២ឆ្នាំរូបនេះ បញ្ជាក់ថា សង្គ្រាមនៅអ៊ុយក្រែនមិនមែនជាសង្គ្រាមរបស់ស្លូវ៉ាគី ឬរបស់អង្គការ NATO នោះទេ ប៉ុន្តែលោកថា អ្នកគាំទ្រសង្គ្រាមមួយចំនួននៅក្នុង NATO កំពុងព្យាយាមដោយមិនខ្វល់ពីតម្លៃដែលត្រូវខាតបង់ ដើម្បីបង្វែរសង្គ្រាមនេះឱ្យក្លាយជាជម្លោះរវាងរុស្ស៊ី និង NATO។

ទោះបីជាសមាជិកអង្គការ NATO ក៏ដោយ លោក Fico សង្កត់ធ្ងន់ថា ការបង្កើតលេសដើម្បីចាប់ផ្តើមសង្គ្រាម គឺជារឿងងាយស្រួល ប៉ុន្តែលោកបានអះអាងជាថ្មីថា ស្លូវ៉ាគីនឹងមិនបញ្ជូនទាហានទៅប្រយុទ្ធដោយផ្អែកលើលេសដែលប្រឌិតឡើងនោះឡើយ៕

ប្រភព ៖ The Straits Times ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា