កម្មករកូរ៉េខាងជើង ៣ ម៉ឺននាក់ បម្រើការងារផលិតដ្រូនយោធានៅ រុស្ស៊ី ប្រើក្នុងសង្គ្រាម អ៊ុយក្រែន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្មករកូរ៉េខាងជើង ៣ ម៉ឺននាក់ បម្រើការងារផលិតដ្រូនយោធានៅ រុស្ស៊ី ប្រើក្នុងសង្គ្រាម អ៊ុយក្រែន

កម្មករកូរ៉េខាងជើង ៣ ម៉ឺននាក់ បម្រើការងារផលិតដ្រូនយោធានៅ រុស្ស៊ី ប្រើក្នុងសង្គ្រាម អ៊ុយក្រែន

ព្យុងយ៉ាង ៖ គិតត្រឹមចុងឆ្នាំ២០២៥ មានកម្មករកូរ៉េខាងជើងចន្លោះពី ១៥,០០០ ទៅ ៣០,០០០ នាក់ កំពុងបម្រើការងារនៅក្នុងទឹកដីប្រទេសរុស្ស៊ី ហើយពួកគេភាគច្រើនបំពេញការងារផ្នែកផលិតយន្តហោះដ្រូនសម្រាប់យោធាប្រើក្នុងសង្គ្រាមអ៊ុយក្រែន។

បើតាម NHK, ក្រុមការងារតាមដានការគេចវេះពីទណ្ឌកម្មរបស់កូរ៉េខាងជើង រាយការណ៍ថា ចំនួនកម្មករមកពីកូរ៉េខាងជើងដែលកំពុងធ្វើការនៅរុស្ស៊ី បានកើនឡើងយ៉ាងខ្លាំង ចាប់តាំងពីទីក្រុងមូស្គូបានឈ្លានពានអ៊ុយក្រែនក្នុងឆ្នាំ ២០២២។

ក្រុមការងារពហុភាគីដែលតាមដានការអនុវត្តទណ្ឌកម្ម មានសមាជិក ១១ ប្រទេស រួមមានសហរដ្ឋអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង អះអាងថា ក្នុងចំណោមនោះ ក្រុមមួយត្រូវបានបញ្ជូនទៅធ្វើការនៅតំបន់សេដ្ឋកិច្ចពិសេស Alabuga។

ទីនោះជាកន្លែងដែលពួកគេបានចូលរួមផលិតយន្តហោះដ្រូន សម្រាប់វិស័យយោធា ដើម្បីផ្គត់ផ្គង់កងកម្លាំងរុស្ស៊ីក្នុងសង្គ្រាមនៅអ៊ុយក្រែន។

យោងតាមរបាយការណ៍, ការកើនឡើងកម្មករកូរ៉េខាងជើងអាចពាក់ព័ន្ធនឹងការកែប្រែច្បាប់របស់រុស្ស៊ីក្នុងឆ្នាំ ២០២០ ដែលអនុញ្ញាតឱ្យអ្នកកាន់ទិដ្ឋាការសិក្សា អាចធ្វើការបាន។

ការកែប្រែច្បាប់នេះ ត្រូវបានអ្នកជំនាញនិយាយថា អាចត្រូវបានប្រើជាមធ្យោបាយក្លែងបន្លំស្ថានភាពកម្មករកូរ៉េខាងជើងថា ជាសិស្ស។

ក្រៅពីកម្មករ, កូរ៉េខាងជើងក៏បានបញ្ជូនទាហានចម្លោះពី ៣០,០០០ ទៅ ៥០,០០០ នាក់ទៅកាន់ប្រទេសរុស្ស៊ីផងដែរ នេះបើតាមប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ប្រាប់ទូរទស្សន៍ជប៉ុន NHK កាលពីសប្តាហ៍មុន៕

ប្រភព ៖ NHK ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា