អឺរ៉ុប ប្រឈមកង្វះប្រេងឥន្ធនៈយន្តហោះធ្ងន់ធ្ងរ ដោយសារសង្គ្រាមមជ្ឈិមបូព៌ា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អឺរ៉ុប ប្រឈមកង្វះប្រេងឥន្ធនៈយន្តហោះធ្ងន់ធ្ងរ ដោយសារសង្គ្រាមមជ្ឈិមបូព៌ា

អឺរ៉ុប ប្រឈមកង្វះប្រេងឥន្ធនៈយន្តហោះធ្ងន់ធ្ងរ ដោយសារសង្គ្រាមមជ្ឈិមបូព៌ា

ឡុងដ៍ ៖ តំបន់អឺរ៉ុបត្រូវបានព្យាករណ៍ថា នឹងប្រឈមមុខនូវការខ្វះខាតការផ្គត់ផ្គង់ប្រេងឥន្ធនៈយន្តហោះយ៉ាងខ្លាំងរហូតដល់ ៥១០,០០០ បារ៉ែលក្នុងមួយថ្ងៃនៅត្រីមាសទី៤ ឆ្នាំ២០២៦ ដោយសារតែសង្គ្រាមនៅមជ្ឈិមបូព៌ា។ នេះបើយោងតាមអ្នកវិភាគ និងទិន្នន័យដឹកជញ្ជូន។

ផ្អែកតាម CNA, ទោះបីជាការកើនឡើងការនាំចូលពីបណ្តាប្រទេសផ្សេងៗ ជាពិសេសគឺកូរ៉េខាងត្បូង ដែលបានក្លាយជាអ្នកផ្គត់ផ្គង់ដ៏ធំចុងក្រោយបង្អស់ក៏ដោយ ក៏វានៅតែមិនទាន់អាចបំពេញតម្រូវការ ដែលកំពុងខ្វះខាតទាំងស្រុងនៅតំបន់អឺរ៉ុបបានឡើយ។

មូលហេតុដែលតំបន់អឺរ៉ុបប្រឈមមុខនឹងកង្វះប្រេងឥន្ធនៈយន្តហោះធ្ងន់ធ្ងរបែបនេះ គឺដោយសារជម្លោះ និងសង្គ្រាមនៅមជ្ឈិមបូព៌ា ជាពិសេសសង្គ្រាមអ៊ីរ៉ង់ ដែលបានប៉ះពាល់យ៉ាងខ្លាំងដល់ផ្លូវដឹកជញ្ជូន និងកាត់ផ្តាច់ការនាំចូលប្រេងស្ទើរតែពាក់កណ្តាលពីតំបន់នោះមកកាន់អឺរ៉ុប។

ដើម្បីដោះស្រាយវិបត្តិកង្វះប្រេងឥន្ទនៈយន្តហោះ អឺរ៉ុបបានបង្កើនការទិញប្រេងឥន្ធនៈយន្តហោះពីកូរ៉េខាងត្បូង កើនឡើងដល់ ១២៩,០០០ បារ៉ែលក្នុងមួយថ្ងៃក្នុងខែកញ្ញា ដែលនេះជាកម្រិតខ្ពស់បំផុតចាប់តាំងពីចុងឆ្នាំ ២០២២ រួមទាំងការនាំចូលពីនីហ្សេរីយ៉ា សហរដ្ឋអាមេរិក និងកាណាដា។

យ៉ាងណា ក្រុមអ្នកវិភាគមកពីស្ថាប័នថាមពល ដូចជា អ៊ីនណឺជី អាស់ស្ពិច (Energy Aspects) អះអាងថា តំបន់អឺរ៉ុបនៅតែស្ថិតក្នុងស្ថានភាពងាយរងគ្រោះ ដែលបណ្តាលមកពីការកើនឡើងភាពតានតឹងនៅមជ្ឈិមបូព៌ា ក៏ដូចជាប្រឈមមុខនឹងសម្ពាធតម្លៃប្រេងយន្តហោះខ្ពស់ដដែលនៅក្នុងត្រីមាសចុងក្រោយនៃឆ្នាំ២០២៦នេះ៕

ប្រភព ៖ CNA ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា